Part 4 : លោកជាសត្វ?

2.8K 195 1
                                    

«លោកដាក់ច្រវ៉ាក់ខ្ញុំ ??»Tae បន្លឺឡើងទាំងភ្ញាក់ផ្អើល ចោទសួរទៅអ្នកម្ខាងទៀតទាំងចម្ងល់ ស្របពេលដែលសម្លឹងទៅជើងក៏ឃើញមានច្រវ៉ាក់វែងមួយខ្សែកឹបជាប់នឹងជើងរបស់គេ

«...........»Jungkook ស្ងាត់ ហាក់កំពុងតែគេង ធ្វើឱ្យរាងតូចក្ដៅស្លឹកត្រចៀកតែម្ដង ខឹងនឹងអ្នកដែលធ្វើប្រងើយកន្តើយដាក់ខ្លួន

«នែ៎....លោក!!»Tae ស្រែកមួយទំហឹងបំណងអោយ Jungkook ចាប់អារម្មណ៍នឹងខ្លួន ម្ដេចក៏បណ្ដោយឲ្យគេអង្គុយឆ្ងល់ម្នាក់ឯងទៅវិញ មុននេះឃើញស្រដីសួរគេសោះ ដល់ឥឡូវស្ងាត់ដូចត្រូវគេចុក
។ គ្រប់យ៉ាងនៅតែដដែល Jungkook មិនបានខ្វល់នឹងសម្ដី Tae ឡើយ ទុកអោយគេម៉ួម៉ៅម្នាក់ឯង រាងតូចអូសជើងដែលឈឺរបស់ខ្លួនវាឡើងមកខាងលើគ្រែ សន្សឹមៗទៅរកកាយដែលកំពុងតែធ្មឹងដូចជាដើមឈើនោះ

«ផាច់ៗ!! ក្រោក Jeon Jungkook »ពីរកាំភ្លៀងពីនាយតូច ទះទៅលើមុខរបស់ Jungkook មិនថ្នមដៃ ខឹងណាស់ ចាត់ទុកគេជាស្អី បានជាមកដាក់ច្រវ៉ាក់នឹង ត្រឹមធ្វើបាបមិនអស់ចិត្តនៅមកមើលងាយទៀត ចាប់ច្របាច់កស្លាប់ឥឡូវហើយ

«អ៊ួយ...កើតឆ្កួតស្អីរបស់ឯង»Jungkook ភ្ញាក់ក្រញាង រហ័សក្រោកគេចទៅជ្រុងម្ខាងទៀតឆ្ងាយពី Tae ដៃតូចៗទេ ប៉ុន្តែទះឈឺណាស់

«លោកនៅមានមុខមកសួរទៀតហេស៎ នេះជាស្អី...ច្រវ៉ាក់? គិតថាខ្ញុំជាឆ្កែឬយ៉ាងម៉េច»Tae

«ចុះបើយើងប្រាប់ថាមែន?»Jungkook ចាក់បណ្ដោយទាំងញញឹមឌឺ ចាំមើលប្រតិកម្មរបស់គេ

«អាលោកឯង!!!»Tae ក្ដៅក្រហាយ ក៏ស្ទុះចូលទៅវាយរាងក្រាស់ទាំងភ្លេចខ្លួន មានមើលមាឌខ្លួនឯងឬអត់ អោយតូចក្រញិច ចូលទៅមិនទាន់នឹងបានវៃផង ក៏ត្រូវ Jungkook ចាប់ជាប់ផ្ដួលទៅលើគ្រែវិញ

«ចង់យ៉ាងម៉េច?»បាននាយមិនមាត់ ប្រហើនសម្បើមណាស់ សុទ្ធតែហក់មកវៃ នេះបើនាយចាប់មិនទាន់សង្ស័យបានខៀវភ្នែកមិនខាន

«មនុស្សអាក្រក់»Tae

«យើងគឺបែបនេះ មិនមែនទេវបុត្រក្លែងក្លាយដូចអា Kristin ទេ»នាយធ្លាប់ប្រាប់ពីពេលណាថានាយល្អនោះ ចរិតនាយបែបណាក៏បង្ហាញទៅបែបនឹងមិនចេះលាក់ពុត ពិសពុលនោះទេ

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now