Part 29 : ម៉ាក់គ្រាន់តែខ្ចីគេមួយថ្ងៃប៉ុណ្ណោះ

2K 159 2
                                    

Jungkook បាននាំ Taehyung មកកាន់ភូមិគ្រឹះ Jeon តាមសន្យាដែលនាយបាននិយាយជាមួយនឹង Mrs Jeon កាលពីម្សិលមិញ ។
រឿងទំនាក់ទំនងរវាងពួកគេ Jungkook បានប្រាប់ទៅ Mrs Jeon អស់ហើយ ប៉ុន្តែគាត់ក៏មិនបាននិយាយអ្វី មិនដឹងថាគាត់ពេញចិត្តឬក៏អត់នោះទេ ព្រោះគ្រប់យ៉ាងគឺគាត់ស្ងាត់ ប៉ុន្តែក៏ដាក់សំណើរអោយរាងក្រាស់នាំ Tae មកជួបគាត់ជាមុនសិន ទើបថ្ងៃនេះគ្រាន់តែចប់កម្មវិធីភ្លាម Jungkook ក៏រហ័សនាំរាងតូចចេញមក ដើម្បីទៅជួបអនាគតម្ដាយក្មេកនោះអី ។

@ ភូមិគ្រឹះ Jeon

ឡាន Jungkook បានបោលចូលមកឈប់ពីមុខក្លោងទ្វារតែម្ដង ខណៈដែលរាងតូចកំពុងតែចំហរមាត់មើលពីភាពស្រស់ស្អាតរបស់ភូមិគ្រឹះមួយនេះ មិនចាញ់វិមានរបស់ Jungkook ឡើយ ។ ដោយវិមានរបស់ Jungkook គឺរៀបចំបែបស៊ីវិល័យ និងទាន់សម័យមើលទៅឡូយឆាយតាមបែបបច្ចុប្បន្ន ចំណែកឯភូមិគ្រឹះ Jeon គឺបន្សល់មកតាំងពីជំនាន់ដូនតា ដូច្នេះហើយការដេគ័រគឺបែបបុរាណ ចែងចាំងតាមអ្នកសម័យដើម ឃើញហើយពិតជាគួរឱ្យចង់រស់នៅណាស់ ។

«អូ៎ហូ....ស្អាតណាស់់លោក នេះជាផ្ទះរបស់អ្នកណានឹង»Tae អើត.ក តាមកញ្ចក់ទាំងមិនព្រមចុះពីក្នុងឡាន ពោលសរសើរពីភាពស្រស់ស្អាតរបស់ភូមិគ្រឹះមួយនេះជាមួយនឹងស្នាមញញឹមយ៉ាងពព្រឹម

«ឆាប់ចុះមក!!»Jungkook ប្រាប់ទៅមនុស្សធំដែលធ្វើចរិតដូចជាកូនក្មេង នេះនាំមកជួបម៉ាក់របស់នាយផង ចាស់ទុំបន្តិចទៅ ឡិកឡក់បែបនេះអ្នកណាអោយយកប្ដី មិនស្រួលគេថានាយចាប់ក្មេងមិនទាន់គ្រប់អាយុមកធ្វើជាប្រពន្ធទៀត

«បាទ!!»Tae លឹបក្បាលចូលវិញ មុននឹងបើកទ្វារចុះមក ស្របពេលដែលភ្នែកក៏រវើលនៅមិនស្ងៀម ក្រលេកមើលនេះមើលនោះហាក់ដូចមិនដែលឃើញ

«Tae ស្ងៀម!! ពេលជួបម៉ាក់បងធ្វើចរិតចាស់ទុំបន្តិចទៅ»Jungkook ចាប់ស្មា Taehyung អោយគេនៅស្ងៀមដើម្បីនិយាយប្រាប់កុំអោយគេធ្វើចរិតកូនក្មេងបែបនេះ ចរិតនឹងបានតែនៅជាមួយនាយទេព្រោះនាយចូលចិត្ត ប៉ុន្តែពេលនេះជួបមនុស្សចាស់ត្រូវធ្វើអោយសមជាភរិយាបន្តិច

«ហា៎ស...ជួបម៉ាក់លោក»Tae បើកភ្នែកធំៗ ព្រមទាំងលើកដៃចង្អុរទៅរាងក្រាស់ជាការបញ្ជាក់ Jungkook លលេងជាមួយគេទេដឹង អញ្ជឹងក៏បានន័យថាទីនេះជាភូមិគ្រឹះរបស់ម៉ាក់នាយ

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now