Part 11 : ប៉ាៗស្ករ

2.7K 200 1
                                    

ឈ្មោះជារនុកក្នុងមិនមែនស្រួលឯណា លឹបលរខ្លាចតែគេឃើញ ។ Farsa រត់ចេញមកក្បែរចង្ក្រាន ខណៈដែលគ្រប់គ្នាកំពុងតែរវល់នឹងការងារផ្សេងទៀត ដើម្បីទទួលទូរស័ព្ទចៅហ្វាយរបស់នាងដែលខលមកឥតឈប់ ។

«ហាឡូ!!ចៅហ្វាយ....»

«នាងរវល់ធ្វើស្អីបានជាមិនលើកទូរសព្ទខ្ញុំ»អ្នកម្ខាងទៀត ត្បកសំនួរមកដោយការខឹងសម្បា

«ទីនេះមិនមែនចេះតែអាចធ្វើខ្លួនសេរីបានទេ ខ្ញុំខំរកកន្លែងលាក់ខ្លួនទម្រាំនឹងបាន ពិបាកសឹងស្លាប់ ចៅហ្វាយមិនខ្វល់ហើយ នៅមកស្ដីអោយថែមទៀត»បើមានអ្នកមកស្ដាប់ពួកគេលឺពេលកំពុងតែសន្ទនាគ្នា ហើយមានអ្នកដឹងថានាងជាកូនចៅរបស់ Kristin នាងមិនត្រូវយកជីវិតមកចោលទទេទៅហើយទេ ដូច្នេះនាងមិនអាចលឿនទាន់ចិត្តតាមបំណងរបស់គេឡើយ

«មិនបាច់រាយរ៉ាប់ច្រើនទេ ការងារដែលខ្ញុំអោយនាងធ្វើយ៉ាងម៉េចហើយ»Krist មិនសាំញាំុជាមួយនាង តែក៏ចូលសាច់ការតែម្ដង យ៉ាងណាគេមិនដែលខ្វល់ពីនរណាស្រាប់ហើយ ក្រៅពី Tae ចង់អ្នកណាយ៉ាងម៉េចក៏ Kristin មិនឈឺក្បាលជាមួយដែរ

«នៅមិនទាន់បានការអ្វីទេ»Farsa

«ស្អីគេ Farsa!!»នេះនាងទៅសម្ងំផ្ទះនោះយូរប៉ុណ្ណាហើយ ហេតុអ្វីបានជានៅមិនទាន់បានធ្វើអ្វីទៀត ចំជាចោលម្សៀតពិតមែន

«ក៏ខ្ញុំរកកន្លែងលាក់ឯកសារនោះមិនទាន់ឃើញ ឯបន្ទប់ការងាររបស់គេក៏មិនដឹងមួយណាថែមទៀត បើទីនេះមានច្បាប់ហាមឃាត់ច្រើនសឹងស្លាប់ ចង់ធ្វើអ្វីក៏ពិបាកត្រូវក្រសែភ្នែកកូនចៅរបស់ Jeon Jungkook តាមមើលគ្រប់ពេល»តើនាងសម្រេចចិត្តត្រូវឬខុសដែលចូលមកទីនេះ វិមានវាស្រស់ស្អាតហើយ ប៉ុន្តែគួរឱ្យខ្លាចក្នុងការរស់នៅ ទៅណាក៏មានតែពួកអង្គរក្សមាឌធំយាមព្រោងព្រាត ប្រៀបនាងដូចជាសត្វសម្រាប់ពួកគេទស្សនាយ៉ាងអញ្ជឹង

«ខ្ញុំមិនដឹង នាងចង់ធ្វើស្អីក៏ធ្វើទៅសំខាន់ត្រូវពង្វក់វាអោយបានមុនបីថ្ងៃទៀត ខ្ញុំត្រូវការឯកសារផ្ទេរសិទ្ធិសហគ្រាសនោះមុនថ្ងៃដែលវាហោះហើរទៅស្វីស»Krist

«ចា៎ស ខ្ញុំដឹងហើយ»Farsa ឆ្លើយតបដោយការធុញទ្រាន់ មុននឹងប្រព័ន្ធទូរស័ព្ទត្រូវបានកាត់ផ្ដាច់ នាងត្រូវអង្គុយគិតដេកគិត យកខ្លួនមកប្រថុយប្រថានតែម្នាក់ឯង ឯចៅហ្វាយចាំតែបញ្ជានឹងស្ដីបន្ទោស ទោះនាងពិសពុល ល្បិចកលប៉ុណ្ណា នាងក៏នៅតែមានកូនចិត្តមួយខ្លាច កាលដែលខ្លួនកំពុងតែនៅក្នុងរោងខ្លាបែបនេះ ។

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now