Part 38 : តួនាទីរបស់អូនគឺនៅបម្រើប្ដី 🔥

1.9K 135 2
                                    

       មេឃនៅមិនទាន់ភ្លឺស្រួលបួលនៅឡើយ Jungkook ក៏បានធ្វើដំណើរមកដល់កូរ៉េវិញយ៉ាងមានសុវត្ថិភាព ។ យន្តហោះត្រូវបានចុះចតសន្សឹមៗនៅកណ្ដាលទីលានដ៏ធំ មុននឹងនាយកម្លោះសង្ហារ រហ័សរហួនចុះចេញមក រួចក៏បន្តដំណើរទៅកាន់វិមានរបស់ខ្លួន ព្រោះតែចិត្តនឹកដល់មនុស្សជាទីស្រឡាញ់ បណ្ដាលឱ្យរាងសង្ហាមិនអាចបង្អាក់ដំណើរនាំអោយយឺតយ៉ាវបានឡើយ ។

   មកដល់វិមាន Jungkook ក៏បំបែកកូនចៅអោយទៅសម្រាករាងខ្លួន ទើបនាយឡើងមកបន្ទប់ ។ គ្រាន់តែទ្វារបើកភ្លាម ក្លិនក្រអូបសាយភាយយ៉ាងពិដោរ របស់ម្ចាស់តូចដែលកំពុងតែគេងលង់លក់ក៏ឈួលចូលមកក្នុងច្រមុះរបស់រាងក្រាស់ ជាហេតុធ្វើអោយនាយញញឹមបិទមាត់មិនជិត កាលបើទទួលបាននូវអារម្មណ៍ស្រស់ស្រាយភ្លាមៗ ។ និយាយតាមត្រង់ នាយពិតជាចូលចិត្តក្លិនមួយនេះខ្លាំងណាស់ ត្បិតថាអាចជួយបំបាត់នូវភាពស្ត្រេសរបស់នាយបានយ៉ាងមិនគួរអោយជឿ មិនបង្អង់យូរ... Jungkook ក៏ដោះអាវក្រៅរបស់ខ្លួន ឡើងទៅគេងនៅលើគ្រែជាមួយនឹងនាយតូចបង្កជាការរំខានមកតែម្ដង

«សឺតៗៗ នឹកណាស់»បើបែបៗនឹង មិនអោយថារំខានយ៉ាងម៉េច បើលេងសុទ្ធតែហក់ទៅសង្គ្រប់ អោបរាងកាយតូចពីលើភួយ ព្រមទាំងថើបថ្ពាល់គេខ្សឺតៗមិនចេះថ្នម ធ្វើដូចជានឹកណាស់អញ្ចឹង ឯអ្នកដែលត្រូវគេរំខានក៏ចាប់ផ្តើមមមីរមមើរទាំងមិនទាន់បើកភ្នែក

«ហឹម...»Tae ក្រហឹមដើម.កទាំងមុខស្អុយប៉ែ ប្រឹងរើចេញពីការអោបរបស់អ្នកម្ខាងទៀត ដោយហេតុតែវាហប់និងសង្កត់លើខ្លួនពេកគេអាចនឹងធ្ងន់ ស្របពេលដែលភ្នែកក៏ខំបើក ប៉ុន្តែក៏ត្រូវបិទទៅវិញព្រោះតែភាពងងុយ

«ហឹសៗ...ក្មេងពិតមែន»Jungkook សើចទាំងក្រឺតខ្នាញ់នឹងរាងតូច នាយចាប់ក្រញិចប៉ុណ្ណឹងហើយនៅមិនក្រោកទៀត ។ Jungkook លែងចេញពីការអោប លូនចូលទៅក្នុងភួយជាមួយនឹងគេ ក៏មិនភ្លេចទាញកាយភរិយាអោយមកស្ថិតក្នុងរង្វង់ដៃនាយនោះដែរ បន្ទាប់មកក៏ថើបសក់រលាស់រលោងនោះថើរៗកំឡុងពេលដែលដៃក៏បំបោសអង្អែលខ្នង Tae រហូតដល់លង់លក់តាមអ្នកម្ខាងទៀត ។

    អាកាសធាតុត្រជាក់នាពេលព្រឹក បានធ្វើអោយគូស្នេហ៍មួយគូនេះគេងអោបគ្នាយ៉ាងសុខស្រួល ឯខ្លួនក៏រមួតចូលគ្នាសឹងបេះមិនចេញ  ។ Taehyung ញញឹមស្រស់ ពេលដែលមានអារម្មណ៍ថាកក់ក្ដៅខុសប្លែកពីសព្វមួយដង ចំណែកដៃក៏ប្រឹងបន្តឹងអោបចង្កេះបាវខ្សាច់របស់រាងក្រាស់ទាំងមិនដឹងខ្លួន មុខក៏ជ្រប់នឹងទ្រូងរបស់នាយទាំងប្រឹងឈ្មុលចូលបន្ថែមទៀត ធ្វើបែបនេះអាចអោយគេគេងកាន់តែស្កប់ វាគឺជាពេលព្រឹកដ៏អស្ចារ្យបំផុតដែលគេធ្លាប់ទទួលបានពី Jungkook ។

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now