Part 28 : លោកនាយកចង់នាំខ្ញុំទៅណា

2.2K 175 2
                                    

រាងក្រាស់ដើរចេញមកយ៉ាងសង្ហាទាំងមិនដឹងថាឪពុកក្មេកកំពុងតែគាំងជាមួយនឹងវាចារបស់នាយមុននេះ ។ Jungkook សម្ដៅមករកឡានដែលឈប់សំចតចាំ មិនដឹងជាមកដល់តាំងពីពេលណា បានជាម្នាក់ៗសភាពដូចមនុស្សអត់ងងុយបែបនេះជាពិសេសគឺ Nielsen ។

ផូស~ មួយដៃចំក្បាលរបស់អ្នកដែលគេងដោយយកដៃច្រត់នឹងកញ្ចក់ឡានយ៉ាងទំនងនោះ ចេញមកខុសគេតែឯង អង្គរក្សដទៃដែលគ្រាន់តែឃើញ Jungkook ក៏នាំគ្នាគោរពព្រោងព្រាត ឯកំពូលលោកកូនចៅនៅច្រត់ក្បាលដេកធ្វើមិនដឹង បើចរិតបែបនេះមិនអោយនាយខ្នាញ់យ៉ាងម៉េច ។

«អូយ...អ្នកណា!!! ចៅហ្វាយ»Niel គំហកឡើងដោយការខឹងក្រោធនឹងមនុស្សដែលប្រហើនហ៊ានវៃខ្លួនមុននេះ ប៉ុន្តែក៏ត្រូវគាំងរួចក៏បើកភ្នែកធំៗបន្ទាប់ពីដឹងថាជាអ្នកណា

«អឺ...គឺយើង!! ឯងចង់យ៉ាងម៉េច»Jungkook សួរទៅកាន់លោកកូនចៅដែលឈរអេះអុញធ្វើមុខមិនសមមកកាន់នាយ

«គ្មានយ៉ាងម៉េចទេបាទ...តែនេះចៅហ្វាយចេញមកតាមផ្លូវណា»ព្រោះរាល់ដង Jungkook ផ្លោះរបងចេញតាមចំហៀងផ្ទះ ដល់ថ្ងៃនេះនាយមកពីផ្លូវច្រកចូលវិញ តើចៅហ្វាយចេញតាមទ្វារឬ?

«តាមណាមិនសំខាន់ទេ ពេលនេះឆាប់ជូនយើងទៅភូមិគ្រឹះ Wang»Jungkook មិនឆ្លើយឡើងទៅអង្គុយនៅក្នុងឡានបាត់ នាំឲ្យអ្នកជាកូនចៅឆ្ងល់ ប៉ុន្តែក៏មិនហ៊ានសួរដេញដោល ខ្លាចត្រូវទៀត

«ឯងនៅឈររេរ៎ដល់ណា ម្ដេចមិនបំបែកគ្នាទៅ ចង់ត្រូវមាត់ទៀតហេស៎»Niel សង្ហាស្រែកថាអោយកូនចៅក្រោមបង្គាប់ទាំងម៉ួម៉ៅ ខឹងណាស់ ចៅហ្វាយមកម៉េចមិនប្រាប់គេផង អោយគាត់មកទះក្បាលលេងអត់អំពើរ ។

ឡានបាននឹងកំពុងតែបើកចេញទៅកាន់ភូមិគ្រឹះ Wang ដែលជាលំនៅស្ថានរបស់ម្ចាស់ក្រុមហ៊ុន M-CH Dairy Factory នឹងឯង ។

អ្នកកម្លោះបោះដំណើរចូលមកខាងក្នុង ដោយមាន Niel ដើរតាមពីក្រោយ ថ្ងៃនេះ Jungkook ចង់មកនិយាយរឿងខ្លះជាមួយនឹង Mr Wang អោយដាច់ស្រេច ទើបបន្តទៅរក Mrs Jeon តាមក្រោយ ។

«លោកប៉ា!!»Jungkook

«Aww.... Jungkook ខ្យល់អីបក់អោយកូនមករកប៉ាទាំងព្រលឹមហា៎ស មិនរវល់ការងារទេហេស៎»Mr Wang ស្រដីចោទជាសំណួរទៅកាន់កូន ខណៈដែលគាត់កំពុងតែដើរលំហែរនៅតាមសួនច្បារជាការធ្វើលំហាត់ប្រាណដើម្បីសុខភាពរបស់គាត់ អាចនិយាយបានថាជាទម្លាប់របស់គាត់ទៅហើយ

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now