Part 9 : ពួកយើងនឹងបានជួបគ្នាម្ដងទៀត

2.7K 206 2
                                    

រាងក្រាស់ចុះមកសម្រួលអារម្មណ៍នៅខាងក្រៅ ត្បិតថាភាពម៉ួម៉ៅនិងតប់ប្រម៉ល់កំពុងតែវាយលុកពេញប្រព័ន្ធប្រសាទរបស់នាយ ។ Jungkook ផ្ដេកខ្លួនផ្អែកខ្នងនឹងសាឡុង បិទភ្នែកសម្ងំយ៉ាងស្ងៀមស្ងាត់ ខណៈខួរក្បាលកំពុងតែដំណើរការឥតស្រាកស្រាន្ត ។ ដៃតូចមិនដឹងជាមកពីណា ស្រាប់តែមកច្របាច់ស្មារបស់រាងក្រាស់ថ្នមៗ ហាក់កំពុងតែម៉ាស្សាយ៉ាងអញ្ជឹង

«ចាំខ្ញុំធ្វើសរសៃជូនលោកម្ចាស់!!»Farsa កញ្ញាលាក់ពិស ញញឹមក្របួចមាត់ពោលពាក្យជាការយកទៅកាន់មនុស្សមាឌធំ

«នាងក៏នៅក្នុងហេតុការនោះដែរ តើពិតទេ?»Jungkook ស្រដីសួរទាំងនៅស្ងៀម ទោះដឹងថាអ្នកដែលកំពុងតែលូកលាន់នាយជានរណាក៏ដោយ ឯស្រីស្រស់ហេតុតែ Jungkookមិនបានហាមឬក៏ស្ដីអោយបែបនេះ ក៏បានចិត្តបន្តការងារនាងទាំងមិនខ្លាចក្រែង។

«ចាស៎...?»មុននេះនាងស្ដាប់មិនសូវបាន តើ Jungkook ចង់សម្ដៅលើអ្វី ។ ប៉ុន្តែរាងក្រាស់បែរជាមិននិយាយតបទុកអោយនាងគិតមួយសន្ទុះទើបពោលឡើង

«ចា៎ស លោកម្ចាស់ខ្ញុំក៏នៅទីនោះដូចគ្នា ព្រោះខ្ញុំក៏ត្រូវអា...គឺអ្នកប្រុស Tae ច្រានចូលទៅក្នុងទឹកដែរ»ប៊ិះទៅហើយមិញនេះ ព្រោះតែខឹងពេកភ្លេចគិត មាត់ក៏រអិលទៀត ចំជាទៅរកស្លាប់ពិតមែន

«ហេតុអី?»ហេតុអ្វីបានជា Tae ទៅធ្វើបែបនឹង បើពួកនាងមិនបានទៅប៉ះពាល់គេនោះ ចរិត Tae បែបណានាយក៏ស្គាល់ច្បាស់ ហើយកាន់តែមិនទុកចិត្តស្រីម្នាក់នេះ នាងស្អប់ Tae កម្រឹតណា? ដល់ថ្នាក់បញ្ជូនអោយមកស្លាប់ ចុះពេលនេះពួកគេកំពុងតែប្រឈមមុខជាមួយគ្នា តើ Farsa នឹងគិតធ្វើអ្វីបន្ត ?

«ខ្ញុំក៏មិនដឹងដែរ ព្រោះពេលនោះអ្នកនាង Emma នឹងអ្នកប្រុស Tae បានឈ្លោះគ្នាខ្លាំងណាស់ ដល់ថ្នាក់ប្រតាយប្រតប់គ្នាទៀតផង ទើបខ្ញុំចូលទៅឃាត់ ប៉ុន្តែមិននឹកស្មានថាក៏ត្រូវអ្នកប្រុស Tae វាយទម្លាក់ទឹកដែរសោះ គាត់ជាមនុស្សគួរអោយខ្លាចខ្លាំងណាស់»Farsa ស្រដីធ្វើដូចជាខ្លាចរអានឹង Tae ទាំងដែលនាងបាននិយាយកុហកគ្រប់យ៉ាង ដើម្បីយកខ្លួនល្អ នឹងមិនចង់ជាប់ពាក់ព័ន្ធជាមួយរឿងនេះផង

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now