Part 45 : បើបងមិនស្រឡាញ់ក៏ដោះលែងទៅ

1.6K 134 15
                                    

ដំណក់ទឹកដែលមិនបានព្រៀងទុក បានស្រក់ចុះមកពីប្រឡង់ភ្នែកខាងឆ្វេង ចំណែកទ្រូងក៏ឈឺផ្សាដូចមានអ្នកណាចាប់ច្របាច់ ។ Tae អួលដើម.ក រកហាស្ដីអ្វីលែងចេញ បានត្រឹមសម្លឹងមើលដំណើរប្ដីនាំស្រីស្នេហ៍ចូលទៅក្នុងផ្ទះទាំងមិនសុំគេមួយម៉ាត់ ថែមទាំងនិយាយឌឺដងបញ្ឈឺចិត្តគេទៀត តើនាយនៅមានចិត្តខ្វាយខ្វល់ពីអារម្មណ៍គេខ្លះដែរទេ? វាចុកចាប់ស្ទើរហៅលែងលឺទៅហើយ ។
Tae ក្រវាសទឹកភ្នែកចេញ ពង្រឹងស្មារតីរបស់ខ្លួន ចូលទៅខាងក្នុងវិញដើម្បីឡើងទៅយកកាបូប ចេញទៅធ្វើការតែម្ដង បើអោយបន្តទ្រាំជ្រកកោនជាមួយនាងគេធ្វើមិនបានទេ ។ ប៉ុន្តែពេលដែលដើរចូលមកវាកាន់តែធ្វើឱ្យគេឈួលច្រមុះ ជាមួយនឹងទិដ្ឋភាពប្រុសស្រីពីរនាក់ដែលបណ្ដើរគ្នាមកកាន់តុអាហារ នៅមានទាញកៅអីអោយគ្នាអង្គុយថែមទៀត Tae ងាកមុខចេញ បន្ថែមល្បឿនជើងទៅខាងលើបាត់ មួយសន្ទុះក្រោយទើបចុះមកវិញ ខណៈដែលពួកគេកំពុងតែទទួលទានអាហារល្មម ។

«ម្ចាស់តូច មិនពិសារអាហារទេឬ»ម៉ែដោះសួរបង្អាក់ដំណើររាងតូចដែលចង់ដើរចេញទាំងមិនទាន់បានអ្វីចូលពោះសូម្បីមួយគ្រាប់តាំងពីម្សិលមិញមកម្ល៉េះ ធ្វើឱ្យគាត់នឹកបារម្ភជាខ្លាំង តែក៏ធ្វើអោយអ្នកដែលកំពុងតែសាសងគ្នានោះបែរមកមើលដូចគ្នា

«អត់ទេ...ខ្ញុំលេបមិនចូល»Tae ដៀងកន្ទុយភ្នែកទៅកាន់អនាគតប្ដីដែលធ្វើមុខមាំមកកាន់គេនោះ តែរាងតូចក៏មិនបានខ្វល់ដើរចេញទៅបាត់

«...........»Jungkook ក្ដៅឆែវជាមួយសម្ដីប្រពន្ធ មុននឹងក្រោកចេញពីតុ ដើម្បីទៅតាម Tae ប៉ុន្តែក៏ត្រូវនាងតូចឃាត់

«លោក Jeon ចង់ទៅណា»ញុាំអាហារមិនទាន់រួចរាល់ផង ម្ដេចក៏ប្រញាប់ក្រោកចេញម្ល៉េះ នាងនៅមិនទាន់ទទួលបានអារម្មណ៍កក់ក្ដៅពីរាងក្រាស់គ្រប់គ្រាន់នោះទេ នាងចង់អោយគេចំណាយពេលជាមួយនាងអោយច្រើន ដូចជាគូស្នេហ៍ដទៃ

«ខ្ញុំភ្លេចថាថ្ងៃនេះមានប្រជុំ Stella នៅញុាំបន្តចុះ»Jungkook ឆ្លៀតប្រាប់នាងបន្តិច ទើបដើរចេញទៅជាមួយនឹងទឹកមុខម៉ូវតែម្ដង ឯ Stella ក៏បានតែដាក់ខ្លួនអង្គុយចុះវិញមិនហ៊ានតវ៉ាច្រើន ព្រោះនាងនៅមិនទាន់មានសិទ្ធិគ្រប់គ្រាន់នោះទេ ។

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now