Part 23 : ចៅហ្វាយមកទីនេះធ្វើអី?

2.1K 179 5
                                    

«Emma!!»Jungkook បន្លឺហៅឈ្មោះនាងក្រមុំដែលឈរខ្ទប់ក្បាលរបស់ខ្លួនទាំងភិតភ័យ នាយក៏ដឹងថាមកពីមូលហេតុអ្វីដូចគ្នា សំណាងហើយដែលនាងចូលមកយឺតបន្តិច បើមិនដូច្នោះ Jungkook មិនធានាថាក្បាលរបស់នាងនៅល្អស្អាតនោះទេ

«បង Jungkook ...ហេតុអ្វីក៏គប់ Emma បែបនេះ»Emma ទម្លាក់ដៃចុះវិញ ស្រដីសួរទាំងធ្វើរឹកពារម្ញិកម្ញក់ចង់ទាក់ទាញរាងក្រាស់ តែបែរជាធ្វើអោយ Jungkook ដកដង្ហើមធំធុញទ្រាន់ទៅវិញ

«ហឺយ...នាងមានការអី»Jungkook បន្ធូរអារម្មណ៍បន្តិចទើបស្រដីឡើង ឃើញនាងមានវ៉ាលីមានកាតាបធ្វើខ្លួនដូចជាពួកចំណាកស្រុក តើបម្រុងនឹងទៅលេងក្រៅប្រទេសឬ

«គឺអូនមករកបង»Emma មិនបង្អង់អី រត់ទៅអោបនាយឡើងស្អិតដូចតុកកែ ឯមុខដែលភ័យអម្បាញ់មិញនេះក៏ប្រែមកជាញញឹមស្រស់ ហាក់កំពុងយកចិត្តអ្នកម្ខាងទៀត

«លែង Emma!! បើនាងមានអ្វីក៏និយាយមក ខ្ញុំមិនចូលចិត្តមនុស្សសុីម៉ោងច្រើន»Jungkook បេះដៃនាងក្រមុំចេញ រុញនាងខ្ទាតចង់ពីរមែត្រ កំពុងតែម៉ួម៉ៅស្រាប់ផង មករញ៉េរញ៉ៃស្អីធុញណាស់

«គ្រាន់តែអោបបន្តិចក៏មិនបាន...ណ្ហើយ!! អូនមកថ្ងៃនេះគឺដើម្បីមកសុំបងស្នាក់អាស្រ័យពីរបីថ្ងៃសិន ព្រោះប៉ាម៉ាក់អូនពួកគាត់ចុះទៅតាមខេត្តបាត់ហើយ»Emma នាងមានខ្សែបណ្ដាញច្រើន គ្រាន់តែ Jungkook ត្រឡប់មកវិញភ្លាមនាងក៏ប្រញាប់រៀបចំសម្លៀកបំពាក់ដាក់វ៉ាលីមកតែម្ដង ទាំងដែលប៉ាម៉ាក់របស់នាងទៅបាត់តាំងពីប៉ុន្មានថ្ងៃមុនមកម្ល៉េះ

«ស្អី? ចុះផ្ទះរបស់នាង»មកដើរសុំផ្ទះអ្នកដទៃស្នាក់ធ្វើដូចជាខ្លួន គ្មានទីលំនៅ ដែលសំខាន់នាងជាស្រី មកនៅជាមួយនឹងមនុស្សប្រុសបានយ៉ាងម៉េច មិនខ្លាចអ្នកដទៃមើលមកហើយវាយតម្លៃនាងជាស្រីមិនល្អទេហេស៎

«ក៏អូនមិនហ៊ាននៅនឹងណា៎...បង Jungkook អូនមកសុំនៅមួយរយៈពេលប៉ុណ្ណោះ ប៉ាម៉ាក់ត្រឡប់មកវិញពេលណាអូនច្បាស់ជាលែងរំខានបងទៀតហើយ»Emma ចូលទៅអោបដៃ លន់ទួអ្នកកម្លោះអោយចិត្តទន់ព្រមអោយនាងនៅ យ៉ាងណាថ្ងៃនេះបើ Jungkook មិនព្រម ក៏នាងមិនទៅណាដែរ

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now