Part 57 : អូនខឹងបងឬ?

1.8K 144 3
                                    

ហេតុអ្វីអោយគេជាអ្នកខូចចិត្ត ម្ដេចក៏គេត្រូវឈឺចាប់តែម្នាក់ឯង ទាំងដែលគេជាអ្នកមកមុន ជាជនរងគ្រោះដែលត្រូវមនុស្សពីរនាក់ទៀតធ្វើបាបផ្លូវចិត្ត ទាំងដែលការពិតគ្រប់យ៉ាងគឺគ្រាន់តែជាការសម្ដែង ។ មានឈ្មោះជាគូដណ្ដឹងជិតនឹងរៀបការទៅហើយ បែរជាត្រូវមកស្រក់ទឹកភ្នែកយំព្រោះតែស្រីម្នាក់នេះឬ? គេមិនអន់ដល់ថ្នាក់នឹងនោះទេ ថ្វីបើការពិតក៏ដឹងគ្រប់យ៉ាង យល់ល្អគឺគួរតែសង្វេគជាមួយ Stella ទើបត្រូវ ដែលល្ងង់អោយប្ដីរបស់ខ្លួនបោកបាន បង្វិលក្បាលអោយលែងដឹងអ្វី ងប់ងល់ដល់ថ្នាក់ជិតឆ្កួតមិនយល់រាក់ជ្រៅ គួរតែជានាងទៅវិញទេ ដែលត្រូវឈឺចាប់ក្នុងរឿងនេះ ព្រោះទីបញ្ចប់ Jungkook នៅតែជ្រើសយក Tae ។

នាយតូចមិនអើនឹងមនុស្សដែលពពាក់ពពូនគ្នានៅកណ្ដាលវាលនេះឡើយ គេដើរចូលទៅខាងក្នុងហាងដែលនិយាយជាមួយរាងក្រាស់មុននេះបាត់ ជាការទុកគម្លាតអោយ Jungkook ដោះស្រាយជាមួយនាង ។

«លែង Stella នាងមិនចេះខ្មាសគេទេហេស៌ មនុស្សមើលមកច្រើនណាស់»ថារឿងគេមើលមកនឹង នាយមិនសូវខ្វល់ទេ តែដែលខ្លាចនោះគឺប្រពន្ធដែលចូលទៅតែម្នាក់ឯង មិនដឹងថាអន់ចិត្តខឹងនឹងនាយប៉ុណ្ណាឡើយបានជាអ្វីក៏មិនស្រដីដូច្នេះ

«ខ្មាសអ្នកណា ក្រែងខ្ញុំជាមនុស្សរបស់លោកឬ? ចង់អ្នកណាមើលអីក៏មើលទៅ»Stella បញ្ចេញរឹកពារមិនខ្វល់ ព្រោះនាងចង់មានព័ត៌មានជាមួយ Jungkook ស្រាប់ហើយ បើបានគ្រប់គ្នាយកទៅផ្សព្វផ្សាយដាក់ថានាងជាមនុស្សរបស់ Jeon Jungkook ទៀតនោះ រឹតតែពិសេស

«ស្ដាប់ណា Stella !! នាងត្រឹមជាស្រីកំណាន់របស់ខ្ញុំប៉ុណ្ណោះ កុំមកធ្វើខ្លួនស្និទ្ធស្នាលដាក់ខ្ញុំនៅកន្លែងសាធារណៈបែបនេះ ព្រោះខ្ញុំមិនចូលចិត្ត»Jungkook ចាប់ស្មាទាំងសងខាងរបស់នាងតូចអង្រួនខ្លាំងៗដោយការគំហក អោយនាងបានដឹងថានាយមិនដែលចង់បើកបង្ហាញទំនាក់ទំនងជាមួយនឹងនាងម្ដងណាឡើយ វាត្រូវតែជាការសម្ងាត់ ពោលគឺមិនចង់អោយអ្នកដទៃយកទៅនិយាយនឹងឯង ខ្លាចក្រែងប៉ះពាល់ទៅដល់ Tae

«ហេតុ...ហេតុអី?»Stella ញ័រមាត់សម្លឹងទៅកែវភ្នែកខ្មៅនិលបង្កប់ទៅដោយភាពកំណាចដែលគៀបសង្កត់នាងមិនអោយរើរួច បានត្រឹមឈរស្ងៀមចាំស្ដាប់នាយស្រដី

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now