Part 16 : សិទ្ធិជាប្ដី!!

2.7K 201 3
                                    

រថយន្តដែលស្ថិតនៅលើដងវិថីឆ្ពោះទៅរកវិមាននៃត្រកូល Jeon ដែលជាលំនៅស្ថានរបស់នាយម៉ាហ្វៀ ហើយក៏ត្រូវជាកូនប្រុសរបស់លោកបង្កើតផងដែរ ។ ខណៈដែលឡានកំពុងតែបន្តដំណើរ ទូរស័ព្ទក៏មិនទំនេរ នាយជំនិត Mike ព្យាយាមទាក់ទងទៅកាន់អ្នកប្រុសរបស់ខ្លួនតាមបញ្ជា Mr Wang ។

«យ៉ាងម៉េចហើយ Mike»Mr Wang អង្គុយមិនស្ងៀមរង់ចាំទូរស័ព្ទពីអ្នកម្ចាងទៀតទាំងចិត្តមិនស្ងប់

«កំពុងតែខលទៅហើយទាន»Mike ងាកមកស្រដីប្រាប់ទាំងលើកទូរស័ព្ទបង្ហាញថែមទៀត ថាគេបានទាក់ទងទៅហើយ នៅឡើយតែ Jungkook មិនទាន់ទទួល

«អោយមកយើង»Mr Wang ទាមទារពីកូនចៅមកដើម្បីខលទៅដោយខ្លួនឯង បើទាក់ទងទៅនាយមិនបាន អញ្ជឹងគាត់ប្រហែលជាត្រូវប្ដូរមនុស្សហើយ ។ Mr Wang ចុចបិទលេខរបស់ Jungkook មុននឹងខលទៅលេខមួយខ្សែផ្សេងទៀត

«ហាឡូ! Niel»ឃើញទេ ថាបានផលពិតមែន មិនសូញសាញយូរ គ្រាន់តែ Niel ទទួលភ្លាម គាត់ក៏ហាស្ដីមុនតែម្ដង

«លោកប្រុស!! ជម្រាបសួរបាទ »Niel ឆ្លើយយ៉ាងសុភាពតាមទម្លាប់ ខលមកនេះប្រហែលជាទាក់ទងទៅចៅហ្វាយរបស់គេមិនចូលហើយមើលទៅ គេអាចទាយដឹងព្រោះវាញឹកញយទៅហើយ

«Jungkook នៅឯណា!! យើងចង់ជួបគេ ប្រាប់ថាយើងមានការបន្ទាន់»Mr Wang

«អូ៎....ចៅហ្វាយនៅជិតនេះប៉ុណ្ណោះ ចាំបន្តិចលោកប្រុស»Niel លឺសម្ដីមុឺងម៉ាត់របស់គាត់ដូច្នេះក្នុងចិត្តក៏ចម្លែក ប៉ុន្តែក៏រហ័សរត់ទៅរកចៅហ្វាយដែលទើបនឹងចេញពីបន្ទប់ទឹកនោះ ។ តាំងពីព្រឹករហូតដល់ពេលនេះ Jungkook មិនបានចេញទៅណាឡើយ គឺនៅអង្គុយយាមរាងតូចជាប់ ហើយមុននេះបន្តិចគឺនាយរវល់សម្អាតខ្លួន ទើបមិនដឹងថាមានអ្នកខលមក

«ស្អីឯង?»Jungkook ចោទសួរ Niel ទាំងចងចិញ្ចើមឆ្ងល់ដែលនៅសុខៗរត់យកទូរសព្ទមកហុចអោយនាយបែបនេះ

«គឺលោកប្រុសទាក់ទងមក ប្រាប់ថាចង់ជួបចៅហ្វាយ»Niel បកស្រាយអោយចិញ្ចើមចៅហ្វាយមកជាធម្មតាវិញ ។ Jungkook យកទូរស័ព្ទពី Niel មុននឹងដើរទៅអង្គុយលើសាឡុង

«ហាឡូ! លោកប៉ា»Jungkook

«Jungkook កូននៅឯណា»Mr Wang

«ខ្ញុំនៅមន្ទីរពេទ្យ លោកប៉ាមានការអ្វីឬ»Jungkook

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now