Part 8 : លោកលម្អៀង

2.7K 188 4
                                    

«ធ្វើស្អីហ្នឹង??»Emma ដែលមកទាន់ហេតុការណ៍ក៏ស្រែកសួរពីចម្ងាយមុននឹងត្របាញ់ជើងដើរទៅរក Tae

«........»រាងតូចមិនស្រដីបានត្រឹមងាកមករកនាង ទាំងចម្ងល់ព្រោះមិនដែលស្គាល់ពីមុនមក

«ឯងច្រាននាងហេស៎??»Emma បន្តសួរទាំងមិនខ្វល់ពីនារីដែលកំពុងតែលង់ទឹកជិតស្លាប់

«អ្នកនាង...អ្ហឹក អ្នកនាងជួយខ្ញុំផង អ្ហឹម»Farsa ស្រែកទាំងត្រដរខ្យល់ប្រឹងទធាក់ជើងឡើងលើដើម្បីរកអុកសុីសែន ឯដៃក៏បក់ខ្វៃៗដូចទាហែលទឹក ច្រមុះក៏ឈ្លក់ឡើងក្រហមមុខអស់ មើលទៅនាងអាចនៅរស់ឬអត់

«មានហេតុផលអីដែលយើងត្រូវជួយនាង បើមិនចេះឡើងមកខ្លួនឯងក៏អត់ទៅ»Emma ពេបមាត់ឈរជម្រេញ ដែលនាងម្នាក់នេះចង់អោយខ្លួនជួយ ទាំងមិនមើលសាច់ឈាមថានាងនៅកម្រិត ចង់ប៉ះសាច់របស់អ្នកតូច Watson មិនងាយទេ ។ ឯ Farsa បានត្រឹមលួចគុំក្នុងចិត្ត មិនអាចធ្វើអ្វីបានក្រៅពីរកផ្លូវដើម្បីងើបចេញពីទឹក ។ Tae ដោយខ្ជិលរវល់ច្រើន ក៏ដើរចេញតែម្ដង

«ឈប់សិន!!»Emma ឃាត់នាយតូចដែលដើរចេញនោះអោយបែរមកទល់មុខនាងវិញ

«អ្នកនាងមានការអី»Tae

«ឯងជាអ្នកបម្រើថ្មីហេស៎»នាងក្រមុំលើកចិញ្ចើមសួរ ទាំងសម្លឹងមើលលើក្រោមទៅកាន់ Tae

«បាទ បើអ្នកនាងមិនមានការអ្វីទេ ខ្ញុំលាសិនហើយ »Tae បម្រុងនឹងដើរចេញម្ដងទៀតប៉ុន្តែក៏ត្រូវសម្ដីរបស់នាងកាត់សារជាថ្មី

«យើងគ្រាន់តែចង់ដាស់តឿន ជាអ្នកបម្រើកុំស្រមៃខ្ពស់ហួសមាឌ មានកន្លែងល្អនៅក៏ចាត់ទុកសំណាងទៅ កុំប្រឹងស្រវ៉ាអោបភ្នំនាំឲ្យមានទុកដល់ខ្លួនអី ព្រោះដៃដែលប្រហើននោះវាអាចនឹងដាច់»នាងនៅចាំមិនភ្លេចថ្ងៃដែល Jungkook ច្រាននាង ហើយក៏នាំ Tae ចេញទៅ ធ្វើអោយនាងកើតចិត្តច្រណែន ទាំងខឹង ទាំងអាម៉ាស នាងបាក់មុខមិនស្ទើរទេនៅថ្ងៃនោះ

«ហឹស...ខ្ញុំមិនភ្លើទៅអោបភ្នំនោះទេ ព្រោះខ្ញុំមិនមែនជាយក្ខិនី យ៉ាងណាក៏អោបមិនបាន ប៉ុន្តែថាណា...ម្ចាស់វិមានមួយនេះទោះមាឌធំតែចង្កេះគាត់តូចពេលអោបកក់ក្ដៅខ្លាំងណាស់»Tae ទោះមិនស្គាល់ពីមុនថាជាអ្នកណា ប៉ុន្តែតាមរឹកពាសម្ដីសម្ដៅរបស់ស្រីម្នាក់នេះគេអាចទាយដឹង ហួងហែងថ្នាក់នេះប្រហែលត្រូវជាអ្វីនឹងរាងក្រាស់មិនខាន

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now