Part 5 : សណ្ដានមិនខុសពីស្រីពេស្យា

2.9K 200 5
                                    

ការពិតដែលនឹកស្មានមិនដល់ អ្នកណាថាប្រុសម្នាក់នេះត្រឹមត្រូវ ឈាមជាម៉ាហ្វៀ យ៉ាងណាក៏នៅតែជាម៉ាហ្វៀ នាយមិនមែនល្ងង់អោយពួកកូនចៅអន់ៗអស់ទាំងនោះមកចាត់ការនាយបានឡើយ ។ ត្រឹមកូនចៅដែលអសមត្ថភាព 10 , 20 នាក់គិតថាអាចធ្វើអ្វី Jungkook បាន ណាស់តែមនុស្សខូចរៀបចំផែនការអោយមើលទៅដូចខ្លួនជាជនរងគ្រោះ ។
ថ្ងៃនេះក្រុមរបស់ Kristin បានមកស្ទាក់ផ្លូវរបស់ Jungkook ខណៈដែលពួកគេកំពុងតែធ្វើដំណើរទៅកាន់កំពង់ផែដើម្បីមើលទំនិញដែលរៀបនឹងបញ្ជូនចេញ ប៉ុន្តែជាអកុសល ទោះ Jungkook មិនបានយកកូនចៅទៅតាមខ្លួនច្រើនក៏មិនប្រាកដថា អាចចាត់ការនាយបានដែរ ។ កូនចៅរបស់ Kristin ត្រូវដេករាបនឹងដីស្រោចស្រពទៅដោយឈាមពាសពេញផ្លូវ ដោយដំបងដែករបស់ពួកគេ មុននឹងបើកចេញទៅបន្ត ព្រោះនាយត្រូវប្រញាប់បញ្ចេញទំនិញមុននឹងមានប៉ូលីសមកដល់ ។

Jungkook ក៏ត្រូវរបួសដូចគ្នា ត្រង់កន្លែងស្មាដែលនាយភ្លេចខ្លួនត្រូវពួកវាវាយឆ្មក់បាន ប៉ុន្តែត្រូវបន្តិចប៉ុណ្ណោះ ចុះហេតុអ្វីបានជាពេលត្រឡប់ទៅភូមិគ្រឹះវិញ សភាពនាយវេទនាម្ល៉េះ ដូចអ្នកណាព្រួតធ្វើបាបយ៉ាងចឹង ។ តាមពិតគឺស្នាដៃរបស់លោកបង Niel ទៅវិញទេ ដែលធ្វើតាមបញ្ជារបស់ចៅហ្វាយអោយវាយនាយថែម ។ ដំបូង Niel មិនហ៊ានទេ ខ្លាចចិត្តចៅហ្វាយ ណាមួយមិនដាច់ចិត្តឃើញចៅហ្វាយឈឺផង ប៉ុន្តែគ្រាន់តែលើថាមួយដៃស្មើនឹងប្រាក់ខែរបស់គេគុណនឹងពីរ Niel មានបង្អង់អី ដាក់យកៗ គ្មានដកដៃដល់ថ្នាក់ Jungkook ឃាត់ហើយនៅមិនចង់ឈប់ទៀត គេសម្រុកវៃរហូតគ្រប់ 20 ដៃ ទើបជូន Jungkook មកវិមានវិញ ។ (កូនចៅល្អ🙂)

ហេតុតែចង់អោយគេបារម្ភ សុខចិត្តចុះទន់ធ្វើបាបខ្លួនឯង ពេលនេះក៏បានដូចបំណង រាងតូចអង្គុយពូតកន្សែងយកមកជូតខ្លួនអោយមនុស្សធំដែលដេកស្ដូកស្ដឹងគ្មានដឹងខ្យល់អ្វី អំឡុងពេលដែលជើងជាប់ច្រវ៉ាក់ទៀត មហាសែនវេទនាហើយ ។ បន្ទាប់ពីជូតខ្លួនរួចរាល់ Tae ក៏ចាត់ការលាបរបួសអោយនាយម្ដង

«មុខរបស់គេបែកច្រើនកន្លែងណាស់ ប៉ុន្តែខ្លួនបែរជាគ្មានរបួសទៅវិញ ឬមួយក៏គេលេងប៉ាវទះកំភ្លៀង? បានជាត្រូវតែមុខបែបនេះ ចម្លែកមែន»Tae ធ្វើមុខជូរមិនយល់នឹងការវាយគ្នារបស់ក្រុមម៉ាហ្វៀរូបនេះ តើពួកគេប្រយុទ្ធគ្នាបែបណាបានជាខ្ទេចតែមុខ ប៉ុន្តែខ្លួនស្អាតធេងដូច្នេះ

ទាសករចងចិត្ត (ចប់✓)Where stories live. Discover now