បន្ទប់ធំទូលាយមានពន្លឺពណ៌សភ្លឺចិញ្ចាចហ៊ុមពទ្ធ័ដោយគ្រឿងសង្ហារឹមថ្លៃកប់ពពកក្លិនបារីនិងស្រាធំឆួលច្រមុះ រាងកាយមាំក្រាស់អង្គុយលើកៅអីវិលជក់បារីបង្អុយផ្សែងរួចលើកវ៉ាញអកជ្រេបតិចៗ ពេញមួយថ្ងៃនេះគេបានសម្លាប់កូនបំណុលនិងមនុស្សក្បត់ច្រើនណាស់គួរតែសម្រាកហើយ។
តុក! តុក! សម្លេងគោះទ្វារបន្លឺរំខានដល់អ្នកដែលកំពុងបិទភ្នែកព្យាយាមគេងដោយសារភាពស្រវឹងស្រឿងៗផងនោះគេមិនត្រូវការអោយនរណាមករំខានចិត្តទេ។
"ចាហ្វាយខ្ញុំនាំមនុស្សមក"
"ឯងចង់ស្គាល់ក្តាមមឈូសហ្អេស៎?"ជុងហ្គុកងាកទៅមើលវត្តមានមនុស្សជំនិតដែលអូសក្មេងប្រុសម្នាក់មកបោះផ្ទប់និងការ៉ូនៅចំពោះមុខគេដោយគេមិនទាន់អនុញ្ញាតអោយចូលមកផងនោះ។
"មឈូសបិះចូលច្រើនដងហើយលែងខ្លាចហើយចាហ្វាយ"នាយកម្លោះអោនគំនាប់ដោយទឹកមុខស្មើធេងដូចខ្សែបន្ទាត់ធ្វើដូចមិនដឹងថាពាក្យសម្តីគេចាក់ទម្លុះបេះដូងនាយជាចាហ្វាយនាយប៉ុណ្ណាទេ។
"អាចង្រៃជីហ៊ុនឯងកាន់តែហ៊ានពីមួយថ្ងៃទៅមួយថ្ងៃហើយកុំគិតថាឋានៈជាប្អូនជីដូនមួយរបស់យើងធ្វើអោយយើងញញើតក្នុងការសម្លាប់ឯងនោះ"ជុងហ្គុកក្តៅស្លឹកត្រចៀកងឺងបោះកន្ទុយបារីចោលក្រោកឈរពេញកម្ពស់ស្តង់ដាបុរសកូរ៉េ អាវគ្រ័រហ្សេមានរបៀបរៀបរយជាអ្នកមានអំណាចយសសក្តិថ្លៃថ្នូរខ្ពង់ខ្ពស់គ្រប់គ្រងមនុស្សរាប់ពាន់នាក់គេមិនធ្លាប់ចុះញ៉មអោនក្បាលខ្លាចរអារអំណាចងងឹតឬភាពកខ្វក់របស់នរណាទេ។
"ខ្ញុំមិនហ៊ានទេតែចាហ្វាយអោយខ្ញុំរាយការណ៍ទេ?"
"ម៉េចមិនប្រកាច់និយាយសាច់ការទៅយើងហត់នឿយណាស់ចង់សម្រាក"ជុងហ្គុកលើកដៃអោបទ្រូងដើរយឺតៗមកឈរក្បែរក្មេងប្រុសលុតជង្គង់ជ្រប់មុខចុះស្ទើរដល់ការ៉ូ កែវភ្នែកមានពន្លឺនៃអណ្តាតភ្លើងពណ៌ខ្មៅរបស់គេបាញ់ឆ្ពោះទៅរករាងកាយតូចស្លៀកពាក់តាមបែបអ្នកថ្លៃថ្នូរមានរបៀបនឹងធឹង គេកំពុងតែគិតថាក្មេងនេះជានរណា?
"នេះគឺជាកូនប្រុសតែម្នាក់របស់លោកគីនដែលបញ្ជូនមកព្រោះដោះដូរបំណុលទាំងអស់"
YOU ARE READING
កូនបំណុលស្នេហ៍
Actionត្រូវចាំថាទឹកភ្នែកឯងជាក្តីសុខរបស់យើង... ក៏ត្រូវចាំដូចគ្នាថាខ្ញុំគ្មានថ្ងៃសម្រក់ទឹកភ្នែកអោយលោកឃើញជាដាច់ខាតជុងហ្គុក ឡេវីហ្គា !!!