Ep29 : ការពិត

3.3K 251 0
                                    

    "យឺតៗទៅបង្ខំម្ល៉េះ តិចអួលស្លាប់"បន្ទាប់ពីស៊ូហ្គាដើរចេញទៅជុងហ្គុកត្រូវដើរតួនាទីជាអ្នកអង្គុយមើលថេយ៉ុងញុំាអាហារទាំងដែលនៅបារ៍កំពុងមានបញ្ហាតែគេមិនចង់អោយថេយ៉ុងទៅទាំងពោះទទេនោះទេ។ ប្រអប់ដៃក្រាស់លូកទាញក្រដាសជូតមាត់មកជូតផ្តិតនៅគែមមាត់នាយកម្លោះតូចថ្នមៗ ទឹកមុខឡើងមាំ។

   "មកពីបងថាប្រញាប់នោះអី ឆ្អែតហើយ"ថេយ៉ុងយកទឹកពីដៃជុងហ្គុកមកផឹកហើយក្រោកឈរវឹបតែម្តង។

   "ទៅឡានមុនទៅបងគិតលុយសិន"

   "ហ្អឹម!"ថេយ៉ុងងក់ក្បាលហើយដើរទៅឡានចំណែកជុងហ្គុកប្រញាប់ដើរទៅគិតលុយហើយទៅឡានតាមក្រោយតែគេមិនព្រមបើកចេញទៅទេ ទឹកមុខនឹងធឹងបង្កប់ភាពព្រួយបារម្ភធ្វើអោយថេយ៉ុងលើកចិញ្ចើមបែបឆ្ងល់។

   "ទីនោះគ្រោះថ្នាក់ណាស់ចាំបងជូនឯងទៅផ្ទះវិញ"

   "ក្នុងភ្នែកបងខ្ញុំទន់ជ្រាយដល់ម្លឹងឬ?"

   "វាមិនមែនជារឿងលេងសើចទេណាថេយ៍ ពួកនោះសុទ្ធតែជាមេគ្រឿងញៀន សុទ្ធតែពួកលេងថ្នាំ បងមិននិយាយច្រើនទេគឺបងមិនអោយទៅ"

   "បងក៏ជួញគ្រឿងញៀនដែរមែនទេ?"ថេយ៉ុងនិយាយដោយទឹកមុខរាបស្មើនេះវាខុសពីការរំពឹងទុករបស់ជុងហ្គុកទាំងស្រុង"ធម្មតាបើដើរក្នុងផ្លូវងងឹតហើយអ្វីក៏អាចធ្វើបាន ចាំណា៎ទោះបងជួញថ្នាំឬលេងថ្នាំខ្ញុំគ្មានថ្ងៃចាកចេញពីបងទេ"

   "បងមិនចង់បកស្រាយទេ"

   "ក៏បាន! រឿងស្អីក៏បងលាក់ខ្ញុំដែរ! រឿងស្អីក៏មកមិនប្រាប់ខ្ញុំដែរ ប្រាប់ខ្ញុំមកឋានៈខ្ញុំវាមិនធ្លាប់លើសពីកូនបំណុលទេមែនទេ?"ថេយ៉ុងក្តាប់ដៃងាកមកមើលផ្ទៃមុខជុងហ្គុកពីចំហផងហើយគំហកអស់សម្លេងតែម្តង។

   "ទៅផ្ទះហើយយប់នេះមិនបាច់នៅចាំបងទេ ព្រឹកស្អែកបងនាំទៅលេងម៉ាក់"

   ថេយ៉ុងក្តាប់បបូរមាត់ងក់ក្បាលតិចៗហាក់កំពុងលេបភ្លើងទោសៈចូលទៅក្នុងចិត្តវិញ គេភ័យណាស់ ព្រួយបារម្ភណាស់ខ្លាចថាជុងហ្គុកមានរបួស ខ្លាចជុងហ្គុកឈឺតែចំពោះជុងហ្គុកមិនធ្លាប់គិតដូចគេទេ។ ជុងហ្គុកបើកឡានជូនថេយ៉ុងមកភូមិគ្រឹះហើយគេក៏បើកឡានចេញទៅដោយមិននិយាយអីមួយម៉ាត់ ថេយ៉ុងលេបទឹកមាត់ផ្សើមបំពង់កបោះជំហ៊ានយឺតៗខ្សើកៗដើរចូលក្នុងផ្ទះ។

កូនបំណុលស្នេហ៍Where stories live. Discover now