Ep34 : ឯងជាអ្នកណា?

3.3K 268 2
                                    

   បន្ទាប់ញុំាអាហារពេលព្រឹករួចជុងហ្គុកក៏នាំថេយ៉ុងមកលេងនៅកន្លែងមួយព្រោះបើនៅទីនោះយូរជាងនេះផ្ទះច្បាស់ជាបែកផ្កាភ្លើងមិនខាន។ វាយោបក់ឥតឈប់ឈរមកប៉ះរាងកាយតូចដែលឈរអោបខ្លួនរងចាំជុងហ្គុក មុននេះគេប្រាប់ថាទៅទិញអីមិនដឹង។

   "ទៅណាយូរម្ល៉េះ?"ថេយ៉ុងសួរទៅកាន់នាយកម្លោះដែលរត់មករកគេក្នុងដៃមានមេសោរពីរនិងកូនសោរពីរផងដែរ។

   "ទៅណាក៏បាន"ជុងហ្គុកដើរមកអោបស្មាថេយ៉ុងហើយកាត់ហ្វូងមនុស្សជាច្រើនឡើងទៅលើស្ពានមួយប៉ុន្តែខណៈពេលមកដល់ខាងលើមនុស្សដែលនៅកកកុញទាំងប៉ុន្មានក៏ចេញទៅគ្មានសល់ នេះគឺអំណាចទឹកលុយដែលជុងហ្គុកបញ្ជាអោយកូនចៅគេទិញពេលវេលាមនុស្សទាំងនោះ។

   "ស្ពាន The Namsan Love Locks"ថេយ៉ុងញញឹមស្រាលងាកមើលជុំវិញខ្លួន ទីនេះអាចថាជាតំបន់ដែលល្បីឈ្មោះមួយនៅSeoulផងដែរ វាជាស្ពានដែលពោរពេញទៅដោយមេសោរចម្រុះពណ៌រាប់លានសែនសម្រាប់គូស្នេហ៍មកប៉ងប្រាថ្នាឬសន្យាអីបែបនេះ។
 
   "មកត្រង់នេះ"ជុងហ្គុកចាប់ក្តោបដៃថេយ៉ុងមកលុតជង្គង់នៅផ្នែកម្ខាងនៃស្ពានហើយគេក៏ហុចមេសោរនិងកូនសោរពណ៌ផ្កាឈូកទៅអោយថេយ៉ុង។

   "ទោះមិនបញ្ជាក់ក៏ខ្ញុំដឹងថាបងស្រលាញ់ខ្ញុំដែរ"

   "អ្នកណាថា? ឆ្នាស់ដូចខ្លាបែបនេះមិនបានស្រលាញ់ទេ ស្អប់ស្ទើរស្លាប់"

   "ទៅវិញហើយអ៊ីចឹង"

   "ងរដូចខ្ទួយ មកនេះអោយលឿន"ជុងហ្គុកបក់ដៃហៅថេយ៉ុងដែលបម្រុងនិងដើរចេញទៅ នេះគ្រាន់តែញ៉ោះបន្តិចសោះក៏បែបហ្នឹងទៀតហើយ។

   "ឈប់ស្រលាញ់បងហើយ"ថេយ៉ុងដើរមករកជុងហ្គុក ឫកពាកញ្ឆក់កញ្ឆេងធ្វើអោយជុងហ្គុកសើចតិចៗ គេកិបសោរជាប់និងបង្កាន់ដៃស្ពានចំណែកថេយ៉ុងក៏កិបជាប់បង្កាន់ដៃស្ពានតែមេសោរចាក់ភ្ជាប់ជាមួយមេសោររបស់គេ។

   "នេះក្រដាសណូត"ជុងហ្គុកដកក្រដាសពណ៌ផ្កាឈូកមួយដុំតូចពីហោប៉ៅព្រមដោយប៊ិចមួយដើមអោយថេយ៉ុង នាយកម្លោះតូចស្រវាវាពីដៃជុងហ្គុកហើយសរសេរខ្វាច់ៗទើបបកមួយសន្លឹកនោះទៅបិទជាប់មេសោរ។

កូនបំណុលស្នេហ៍Where stories live. Discover now