Ep48 : ខ្ញុំខ្លាច!

4.3K 294 7
                                    

   "..."ថេយ៉ុងស្ងាត់មាត់សម្លឹងមើលជុងហ្គុកយ៉ាងស្ងៀមស្ងាត់ ប្រហែលជាខួរក្បាលគេមានបញ្ហាហើយបានជាបន្លំកុហកជុងហ្គុកទៀតលែងបាន ប្រហែលជាគេក្លាយជាមនុស្សល្ងង់ហើយដែលអាចជុងហ្គុកចាប់អត្តសញ្ញាណបានលឿនដល់ថ្នាក់នេះ។

   "ដោះចេញទៅ ស្តាប់មិនបានទេហ្អេស៎?"

   "ដល់ម៉ោងខ្ញុំគេងហើយ លាហើយ!"ស្របពេលដែលថេយ៉ុងបែរខ្នងបម្រុងនិងដើរចេញតែជុងហ្គុកចាប់កដៃគេជាប់ ចំណែកជីហ៊ុននិងកូនចៅពួកគេប៉ុន្មាននាក់ទៀតក៏ដើរចេញទៅចាំនៅឡានព្រោះមិនចង់រំខានចាហ្វាយនាយពួកគេទេ។

   "លែងខ្ញុំ"សម្លេងស្រាលស្ងើកបន្លឺឡើងខុសពីពេលមុននេះ គេមិនទាន់ចង់អោយជុងហ្គុកដឹងថាជាគេទេ គេមិនទាន់ចង់ត្រឡប់ទៅប្រឈមទេ គេព្យាយាមគេច5ឆ្នាំហើយ វាមិនលឿនពេកទេហ្អេស៎?

   "ឯងបញ្ជាយើង?"

   "ខ្ញុំប្រាប់ហើយថាខ្ញុំត្រូវទៅផ្ទះ"ថេយ៉ុងនិយាយមិនទាន់ចប់ផងក៏ត្រូវជុងហ្គុកទាញទៅអោបយ៉ាងណែន ក្តីនឹករលឹក ភាពឈឺចាប់ដែលធ្លាប់អោបក្រសោបប្រែជាអាចស្រាយបានយ៉ាងងាយ ចំហាយនៃភាពកក់ក្តៅធ្វើអោយគេមិនចង់ដោះលែងមនុស្សម្នាក់នេះអោយមានសេរីភាពទៀតទេ។

   "បងនឹកឯងណាស់"នេះជាពាក្យដែលគេចង់និយាយទៅកាន់ថេយ៉ុងបន្ទាប់ពីបែកគ្នាជាច្រើនឆ្នាំហើយទីបំផុតគេក៏និយាយចេញហើយ។

   "លោកច្រឡំមនុស្សហើយ"

   "ចង់បោកបងដល់ណា? ចង់គេចពីបងដល់ណា? ចង់អោយបងឈឺចាប់ដល់ណា?"

   "ខ្ញុំប្រាប់អោយលែងខ្ញុំ លោកប្រហែលស្រវឹងហើយ"ថេយ៉ុងប្រើកម្លាំងទាំងអស់ច្រានជុងហ្គុកចេញស្រែកគំហកឡើងតឹងសសៃកហើយឈានជើងថយក្រោយទាំងអួលដើម-ក តាមពិតគេពិតជានឹករង្វង់ដៃនេះណាស់តែគេទទួលយកមិនបាន...

   "ទៅៗ! បងមិនចង់ធ្វើបាបឯងទេ"ជុងហ្គុកដកដង្ហើមធំឈានថយក្រោយមួយជំហ៊ានដូចគ្នាហើយបែរខ្នងងើយមុខឡើងទប់ទឹកថ្លាៗរលីងរលោងដក់ជាប់ក្នុងរង្វង់ភ្នែករបស់គេ គេដឹងថានេះជាថេយ៉ុងតាំងពីលឺសម្លេងដំបូងមកម្ល៉េះបូករួមទាំងក្លិនខ្លួនក្រអូបប្រហើរគ្មានអ្នកណាដូចនេះទៀតធ្វើអោយគេរឹតតែច្បាស់ហើយពេលដែលត្រឡប់មកដាល់នោះគឺគេគ្រាន់តែចង់ស្ទង់ប៉ះម្រាមដៃនាងថេយ៉ុងប៉ុណ្ណោះឃើញថានោះជាជ័រទើបគេប្រាកដថានេះជាថេយ៉ុង តែគេអាចធ្វើអីបានក្រៅពីធ្វើជាមិនស្គាល់? ហើយដើរចេញទាំងដែលនឹកស្ទើរឆ្កួត!!

កូនបំណុលស្នេហ៍Where stories live. Discover now