Ep13 : បើសុំទោសអាចកែប្រែគ្រប់យ៉ាងបានប្រហែលមិនឈឺចាប់ទេ

4.6K 359 0
                                    

   "អូនដឹងអស់ហើយ?"ស៊ូហ្គាចាប់ទាញជីមីនអោយចូលមកក្នុងផ្ទះកុំអោយគេនៅហាលព្រិលយូរខ្លាចថានិងផ្តាសាយ សម្លេងធម្មតាដូចមិនដឹងកំហុសចោទសួរបែបងាយៗ។

   "កុំប៉ះពាល់ប្អូនស្រីខ្ញុំ កុំក្បត់នៅចំពោះមុខខ្ញុំអី កុំ!"ជីមីនលើកខ្នងដៃជូតទឹកភ្នែកហើយខណៈបម្រុងដើរចេញតែស៊ូហ្គាលូកដៃទៅអោបក្រសោបចង្កេះគេពីក្រោយយ៉ាងណែនដាក់ចង្កាផ្អឹបលើស្មាជីមីន កន្លងមកគេនៅឈឺមិនទាន់គ្រប់គ្រាន់ទៀតហេស៎? តើត្រូវឈឺប៉ុន្មានដងទៀតទើបសមចិត្ត?

   "បងសុំទោស"

   "បងអាចទាក់ទងនរណាក៏បានខ្ញុំមិនធ្លាប់ហាមឃាត់បងទេតែនេះជាប្អូនស្រីខ្ញុំ នាងជាប្អូនស្រីខ្ញុំ!"សម្លេងអណ្តឺតអណ្តករបស់ជីមីនធ្វើអោយខ្យល់ដង្ហើមរបស់គេពិបាកដក គេសម្លឹងមើលទៅគ្រាប់ព្រិលទឹកភ្នែកស្រក់ចុះមកមិនឈប់ បេះដូងគេពិតជាឈឺខ្លាំងណាស់!

   "បងនឹងឈប់"ស៊ូហ្គាចាប់បង្វែរខ្លួនជីមីនអោយងាកមកមើលគេហើយលើកដៃជូតទឹកភ្នែកអោយជីមីនយឺតៗពោរពេញដោយភាពទន់ភ្លន់ ទោះជាគេជាព្រាននារីក៏ដោយតែមនុស្សដែលគេស្រលាញ់ចង់ប្រើអនាគតជាមួយមានតែម្នាក់ទេ។

   "ខ្ញុំមិនអីទេ"ជីមីនថយខ្លួនចេញបន្តិចតែស៊ូហ្គាលូកដៃក្តោបចង្កេះគេជាប់ហើយចាប់កញ្ចឹងកគេថើបបឺតជញ្ជក់បបូរមាត់តាមចិត្ត ជីមីនបានតែបណ្តោយតាមគេបិទភ្នែកយឺតៗទាំងទឹកភ្នែកជ្រាបចេញមកមិនឈប់ក្នុងបេះដូងឈឺដូចត្រូវចាប់ហែកហើយរោយអំបិលដ៏ប្រៃពីលើ។ រសថើបផ្អែមល្ហែមតែបែរជាជូរចត់សម្រាប់គេទៅវិញក្នុងទ្រូងស្ទើរផ្ទុះជាចម្រៀកទៅហើយគេមិនដឹងថាស៊ូហ្គាអាចធ្វើបែបនេះដោយរបៀបណា ស្នេហារយៈពេល5ឆ្នាំចាប់តាំងពីរៀនសាកលវិទ្យាល័យរហូតដល់រៀនចប់មកទល់ពេលនេះស៊ូហ្គាចាប់ផ្តើមប្លែកបន្តិចម្តងៗហើយ។

   "យប់នេះទៅគេងនៅខុនដូបងទៅ"

   "ខ្ញុំរវល់"មិនមែនមិនចង់ទៅទេតែនៅទីនោះស៊ូហ្គានាំស្រីចូលមិនអស់គេមិនចង់ទៅប្រឡាក់កន្លែងកខ្វក់នោះទេ។

   "ជីមីនបងប្រាប់ហើយថាបងនិងឈប់ អូននៅតែខឹងបងទៀតឬ?"

   "ខ្ញុំមិនបានខឹងទេ"

កូនបំណុលស្នេហ៍Where stories live. Discover now