Ep65 : អរគុណណាស់...

3.6K 292 10
                                    

   #ថ្ងៃបន្ទាប់

   នាថ្ងៃថ្មីឈានមកដល់ហើយថ្ងៃនេះក៏ជាថ្ងៃចេញលទ្ធផលពិតប្រាកដនៃស្ថានភាពជំងឺរបស់ជុងហ្គុកផងដែរ ថេយ៉ុងធ្វើអីមិនត្រូវចាប់នេះខុសចាប់នោះរបូតទើបពេលនេះគេដើរមកឈរនៅមាត់បង្អួចសម្លឹងមើលទៅខាងក្រៅបួងសួងទេវតាអោយសង្រ្គោះបេះដូងគេអោយវាអាចលោតបន្តផង។

   "ថេយ៍! អូនភ្លឹកអី?"ជុងហ្គុកហៅភរិយាដោយលើកម្ហូបអាហារយកមកដាក់នៅលើតុព្រោះមុននេះជីហ៊ុនបានយកមកអោយគេថែមទាំងប្រាប់ថាម៉ាក់គេក៏កំពុងរង់ចាំដំណឹងដូចគ្នា។

   "ហាស៎? បងថាម៉េច?"

   "អូនមិនស្តាប់បងទេហ្អេស៎?"នាយដើរទៅអោបចង្កេះថេយ៉ុងហើយថើបសាច់ស្មារបស់ថេយ៉ុងថ្នមៗ ទោះជាយ៉ាងណាក៏វានៅតែជាលទ្ធផលគេមិនចង់ឃើញថេយ៉ុងឈឺចាប់ជាងនេះទេ។

   "បងនិយាយអី? គឺអម្បាញ់មិញខ្ញុំភ្លឹកបន្តិច"

   "បងសួរថាអូនស្រលាញ់បងខ្លាំងទេ?"

   "មិនស្រលាញ់"ថេយ៉ុងបែរមកមើលជុងហ្គុកហើយស្រវាចាប់ប្រអប់ដៃមាំក្រាស់មកក្តោបជាប់ កែវភ្នែកគេបង្ហាញយ៉ាងច្បាស់ពីក្តីព្រួយបារម្ភបើទោះជានោះជាលទ្ធផលល្អឬអាក្រក់តើគេអាចកែប្រែបានទេ?

   "តែបងស្រលាញ់អូនណាស់"ជុងហ្គុកអោនទៅថើបផ្អឹបបបូរមាត់ជាប់និងថ្ងាសថេយ៉ុងខ្សឺតៗ។

   "អូនភ័យហ្អេស៎?"

   "មិនបានភ័យ"

   "ដៃអូនញ័របញ្ជាក់ថាអូនកំពុងខ្វាយខ្វល់ពីលទ្ធផលនោះណាស់"គេក្តោបដៃថេយ៉ុងហើយញញឹមស្រាលផ្តល់កម្លាំងចិត្តអោយភរិយាជាទីស្រលាញ់ គេក៏ទាយមិនដឹងដូចគ្នាថាលទ្ធផលនឹងចេញមកយ៉ាងណាគេដឹងត្រឹមថាគេពិតជាមានក្តីសុខណាស់ដែលពេលនេះមានថេយ៉ុងនៅត្រង់នេះ នៅក្បែរគេ ស្រលាញ់មើលថែគេ មិនបោះបង់គេ មានរឿងជាច្រើនដែលកើតឡើងធ្វើអោយគេគិតថាគេមិនអាចបានមនុស្សម្នាក់នេះមកអោបក្រសោបម្តងទៀតឡើយវាប្រហែលជាបាបកម្មដែលគេបានសាង។

   "មើលមកខ្ញុំ! ហើយនិយាយមកថាបងនឹងមិនអីជុង.."

   "ហ្អិហ្អឹម រំខានឬអត់ហ្នឹង?"សម្លេងលោកគ្រូពេទ្យកម្លោះបន្លឺឡើងធ្វើអោយពួកគេប្រញាប់ងាកទៅមើលឃើញថាជាគ្រូពេទ្យដែលតាមដានអាការៈជម្ងឺរបស់ជុងហ្គុកជាប្រចាំ ពេលនេះគេកំពុងកាន់ក្រដាសមួយសំណុំចូលមកដោយគ្មានអោយសូរសៀងអីបន្តិច។

កូនបំណុលស្នេហ៍Where stories live. Discover now