Ep66 : ថ្ងៃទទួលរង្វាន់

3.6K 257 6
                                    

   #ព្រឹកថ្ងៃចន្ទ

   ដោយសារតែជីមីនមិនទាន់ទម្លាប់ខ្លួនក្នុងការត្រឡប់មករស់នៅជាជីវិតគូដូចមុនទើបគេសុំគេងបែកបន្ទប់ជាមួយស៊ូហ្គាសិន ព្រឹកព្រលឹមនាថ្ងៃថ្មីបានឈានចូលមកដល់ជីមីនស្លៀកពាក់សាមញ្ញបំផុតដោយពាក់អាវយឺតពណ៌សនិងអាវខាងក្រៅមួយ តាំងតែពីដើមមកគេមិនមែនជាមនុស្សដែលពូកែតុបតែងខ្លួនអីស្រាប់ទៅហើយ។

    "ស៊ូមីនក្រោកឡើងចាំពូរៀបចំខ្លួនអោយ"យប់មិញស៊ូមីនរំអុកសុំមកគេងជាមួយគេទើបយល់ព្រមហើយពេលនេះក៏នៅគេងអោយថ្ងៃចាំងគូទនៅឡើយ ក្មេងនេះ!!

   "សុំគេងកន្លះនាទីទៀតបានទេពូមីន?"

   "មិនបានទេថ្ងៃនេះត្រូវទៅទទួលរង្វាន់នៅសាលាបើយឺតប៉ាស៊ូវ៉ៃក្មួយមិនខានទេ"

   "ថើបស៊ូមីនសិនមក នេះថើបត្រង់នេះបានស៊ូមីនក្រោក"ក្មេងតូចយកដៃចង្អុលថ្ងាសខ្លួនឯងហើយបើកភ្នែកញញឹមកំហូចដាក់ជីមីន ជីមីនសើចតិចៗខ្នាញ់និងចរិតក្មេងនេះហើយដើរមកថើបថ្ងាសក្មួយប្រុសមុននឹងលើកស៊ូមីនឡើងយកទៅងូតទឹកផ្លាស់សម្លៀកបំពាក់អោយគេអោយបានរៀបរយ។

   ពេលដែលជីមីនកំពុងដឹកដៃស៊ូមីនដើរទៅខាងក្រោមក៏ឃើញស៊ូហ្គានិងស៊ូហ្គីអង្គុយនៅតុបាយរងចាំរួចជាស្រេច ស៊ូហ្គាមិចភ្នែកតិចៗហៅជីមីនអោយទៅអង្គុយក្បែរគេកុំអោយអាកូនក្បាលខូចទាំងពីរនេះកាត់ឪកាសផ្អែមល្ហែមរបស់ពួកគេអស់។

   "បងឈឺភ្នែកមែនទេ?"ជីមីនជ្រួញចិញ្ចើមដើរមកចាប់ផ្ងើយមុខស៊ូហ្គាពិនិត្យមើលភ្នែកគេធ្វើអោយស៊ូហ្គាគាំងនិយាយលែងចេញតែម្តង ដូចគេនេះឬដែលឈឺភ្នែកនោះ?

   "បងមិនបានកើតអីទេ អង្គុយទៅ"

   "អ្អឹម!"ជីមីនដាក់ខ្លួនអង្គុយក្បែរស៊ូហ្គាចំណែកស៊ូមីនក៏ឡើងកៅអីអង្គុយក្បែរស៊ូហ្គីដូចគ្នា ក្មេងៗញញឹមបិទមាត់មិនជិតព្រោះប៉ារបស់គេមិនបានស្រពាប់ស្រពោនតឹងតែងដូចកាលពីមុននោះទេ ពេលនេះស៊ូហ្គាមិនត្រឹមតែអាចញញឹមបានទេនៅតែងខ្លួនសង្ហាបាញ់ទឹកអប់ឡើងក្រអូបឈួលច្រមុះទៀតផងទាំងដែលធម្មតាគេនិយាយថាមិនចូលចិត្តបាញ់ទឹកអប់ទេព្រោះគ្មានអ្នកណាដែលអាចជម្រុញអោយគេចង់ប្រើទឹកអប់ដើម្បីយកចិត្តទេ។

កូនបំណុលស្នេហ៍Where stories live. Discover now