Ep12 : អោយតែសប្បាយចិត្ត ខ្ញុំព្រម!

4.5K 331 1
                                    

   "ប៉ាយើងគាត់មិនទាំងនឹករលឹកផងហេតុផលអីដែលយើងត្រូវយករូបអាថោកទាបនោះលើកខ្ពស់ដល់ថ្នាក់នេះនោះ? បើឯងនៅតែបន្តនិយាយរឿងនេះទៀតយើងចាប់ឯងដាក់ច្រវ៉ាក់យកស្កុតបិទមាត់មិនខាន"

   "បើមិនធ្វើបែបនេះគាត់មិនស្ងប់ចិត្តទេ លោកចង់យកច្រវ៉ាក់ដាក់ខ្ញុំយកស្កុតបិតមាត់ខ្ញុំដេញអោយទៅលុតជង្គង់ហាលព្រិលក៏បាន សុំអង្វរ! វាពិតជាសំខាន់សម្រាប់គាត់ណាស់"

   ឌឹប! ជុងហ្គុកដាល់ថេយ៉ុងមួយដៃរហូតបែរមុខទៅម្ខាងឈាមហូរតាមគែមមាត់ជ្រាបចេញមកមិនឈប់ កន្លែងដែលនៅសល់ស្នាមជាំតិចតួចក៏បង្ហាញស្លាកស្នាមម្តងទៀត។

   "ខ្ញុំព្រមគ្រប់យ៉ាង អោយតែលោកសប្បាយចិត្តខ្ញុំយល់ព្រម"

   ថេយ៉ុងងក់ក្បាលតិចៗញញឹមស្រាលងើយមកមើលមុខជុងហ្គុកហើយដាក់ខ្លួនចុះដើរចេញទៅខាងក្រៅទុកអោយជុងហ្គុកបិទភ្នែករម្ងាប់កំហឹងម្នាក់ឯង។ គេដើរមកដល់ខាងមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃព្រិលតូចធ្លាក់មកមិនឈប់ឈរអមដោយខ្យល់បក់បោកមិនឈប់ឈរ របួសដែលមិនទាន់ជានៅឡើយក៏ប្រែជាឈឺពើតផ្សាកប់ក្នុងសាច់។ ថេយ៉ុងដាក់ខ្លួនលុតជង្គង់នៅពីមុខភូមិគ្រឹះហាលខ្យល់ហាលព្រិលដ៏ត្រជាក់ស្ទើរកករឹងខ្លួនតែគេមិនបានបោះបង់ឡើយ ប្រសិនបើអ្នកស្រីជីចេញជុងហ្គុកក៏មិនចាំបាច់ប្រឈមជាមួយម្តាយចិត្តអប្រិយមិនស្រលាញ់កូននោះដែរ។

   "ត្រជាក់ម្ល៉េះ"ថេយ៉ុងទាញអាវរងាអោបទ្រូងខាំបបូរមាត់ដែលកកឈាមពោរពេញដោយភាពឈឺចាប់ស្ពឹកអស់ទាំងខ្លួន បេះដូងនិងខ្យល់ដង្ហើមក៏ស្ទើរតែឈប់ដំណើរការ។

   "ខ្ញុំស្អប់ព្រិលណាស់ព្រោះវាធ្វើអោយខ្ញុំឈឺ"គេពោលតិចៗហើយសើចមើលទៅមាត់បង្អួចរបស់ជុងហ្គុកតែមិនឃើញវត្តមានបុរសម្នាក់នោះទេ គេដឹង! គេដឹងថាជុងហ្គុកចិត្តដាច់បើគេហារមាត់និយាយថាមិនអាចហើយគេមិនក្រឡាស់សម្តីជាដាច់ខាត ប៉ុន្តែគេមិនចង់អោយជុងហ្គុករស់នៅក្នុងភាពឈឺចាប់បែបនោះទេថ្ងៃនោះគេយំដោយសារម៉ាក់គេរបួសមុខកាំបិតលើស្មាដោយសារស្នាដៃម៉ាក់គេ។

កូនបំណុលស្នេហ៍Where stories live. Discover now