Ep50 : Still love

4.5K 339 8
                                    

   ថ្ងៃក៏មិនខុសពីសព្វដងដែរគឺថេយ៉ុងនៅឈរចែកក្រដាសឃោសនាដោយមានពាក់អាវតុក្កតាខ្លាឃ្មុំជិតខ្លួន គេឈរធ្មឹងស្ងៀមមើលមនុស្សដែលដើរទៅដើរមកដោយអារម្មណ៍ច្របូកច្របល់។

   "ធីវាយ៍! យ៉ាងម៉េចទៀតហើយសង្សារសុំបែកមែនទេ?"ជីនដើរមកគោះស្មាគេបែបព្រួយបារម្ភថាមិនត្រូវ ប៉ុន្មានថ្ងៃនេះធីវាយ៍ស្ងាត់ខុសពីរាល់ដងដែលនិយាយលេងសើចមិនស្ងាត់។

   "គ្មានទេខ្ញុំគ្រាន់តែគិតរឿងខ្លះ"

   "ប្រាប់គ្នាផងទៅមើលលាក់បែបនេះមិនល្អទេ"

   "បើឯងស្រលាញ់មនុស្សម្នាក់ខ្លាំង គេមិនធ្លាប់ធ្វើបាបអោយឯងឃ្នើសចិត្តទេ គេតាមចិត្តឯងគ្រប់យ៉ាងប៉ុន្តែរហូតមកដល់ថ្ងៃមួយគេដឹងថាឯងបោកគេហើយគេក៏ធ្វើបាបឯងស្ទើរតែមិនសល់ជីវិត តើឯងនៅតែស្រលាញ់គេទេ?"

   "បើបែបនេះក្រែងយើងជាអ្នកខុសឬមិនមែន? យើងជាអ្នកធ្វើបាបចិត្តគេប៉ុណ្ណឹងវាសមាមាត្រហើយដែលអោយក្តីស្រលាញ់ប្រែជាស្អប់ខឹងគុំគួននោះ យើងជាអ្នកខុសយើងបោកប្រាស់ទំនុកចិត្តគេបន្ទោសគេតែម្ខាងគឺមិនបានទេ"

   "ចុះបើសុខៗគេត្រឡប់មកវិញ គ្រប់យ៉ាងអាចដូចដើមទេ?"

   "យើងដឹងថាឯងកំពុងនិយាយពីជីវិតស្នេហារបស់ឯងធីវាយ៍ គិតតាមសម្រួលគ្រប់យ៉ាងគឺស្ថិតលើឯង ប្រសិនបើគេមកវិញមានន័យថាគេដឹងខុសហើយ ហើយប្រសិនបើឯងអត់អោនអោយអោយគេក៏មានន័យថាឯងទទួលកំហុសខ្លួនឯងព្រោះពួកឯងសុទ្ធតែខុសដូចគ្នា នេះគ្រាន់តែជាការយល់ឃើញរបស់យើងបើបេះដូងឯងចង់បានបែបណាក៏ធ្វើបែបនោះទៅ"ជីនទះស្មាធីវាយ៍តិចៗជាការលើកទឹកចិត្ត យ៉ាងហោចណាស់គែគ៏អាចជួយនិយាយបានតែប៉ុណ្ណឹង។

   "គេមិនស្រលាញ់យើងទេ"

   "ហាសហា៎ ឯងនេះចំជាប្លែកមែន បើគេត្រឡប់មកវិញមានន័យថាគេនៅតែស្រលាញ់ឯងទោះជាឯងធ្លាប់បោកប្រាស់គេក៏ដោយ"

   "..."ត្រឡប់ពេលវេលាទៅក្រោយនឹកឃើញដល់ពេលដែលជុងហ្គុករៀបចំគម្រោងគួរអោយអស់សំណើចដើម្បីអោយគេរត់គេចពិតជាធ្វើអោយបេះដូងគេលោតញាប់ខ្លាំងណាស់ ច្បាប់ម៉ាហ្វៀបង្រៀនគេអោយចិត្តដាច់ចំពោះមនុស្សគ្រប់គ្នាតែមិនមែនជាមនុស្សដែលគេស្រលាញ់ទេ។

កូនបំណុលស្នេហ៍Where stories live. Discover now