Ep3 : HACKER

5.8K 434 1
                                    

   #ថ្ងៃថ្មី

   ពេលព្រឹកព្រលឹមព្រះអាទិត្យបញ្ចេញពន្លឺជះចូលតាមប្រឡោះបង្អួចចាំងត្របកភ្នែកធ្វើអោយកម្លោះតូចថេយ៉ុងបើកភ្នែកយឺតៗសន្សឹមៗ រាងកាយឈឺស្ពឹកគ្រប់កន្លែងក៏ឃើញថារបួសទាំងប៉ុន្មានរបស់គេត្រូវបានរុំរួចរាល់ហើយ។

   "មិនទាន់ស្លាប់? ហុឹស! គួរថាជាបុណ្យឬអត់ហ្ន៎"ថេយ៉ុងនិយាយម្នាក់ឯងតិចៗតែក៏ត្រូវងាកទៅចាប់អារម្មណ៍ជាមួយរាងកាយមាំក្រាស់ធំក្លិនស្រាឆួលច្រមុះ ទ្រនិចនាឡិកាវាយម៉ោង8ព្រឹកទៅហើយគេនៅតែមិនទាន់ក្រោក។

   "បើដាស់ទៅមិនសម្លាប់ខ្ញុំទេដឹង"រាងស្តើងព្យាយាមក្រោកឈរទប់ចង្កេះដែលបុកជើងតុនៅឈឺទាំងលំបាកហើយដើរអូសច្រវ៉ាក់ធ្ងន់កណ្តុកមកក្បែរគ្រែសម្លឹងមើលផ្ទៃមុខជុងហ្គុកយ៉ាងស្ងៀមស្ងាត់ មិនដឹងហេតុអីទេគេចេះតែចង់មើលផ្ទៃមុខបុរសម្នាក់នេះ។

   "លោក អ្អាយយយ៎..."ខណៈពេលដែលគេរៀបនិងយកដៃជាប់ខ្នោះទៅអង្រួនដើមដៃជុងហ្គុកទៅហើយបាតដៃក្រាស់ស្រវាចាប់ទាញដៃគេអោយដួលទៅលើពូករួចអោបក្រសោបជាប់ទ្រូងមិនអោយកម្រើកបាន។

   "ដឹងថាដាស់យើងមានទោសអីទេ?"ជុងហ្គុកនិយាយរងូវៗតិចៗមិនទាយក៏ដឹងថាគេមមើ។

   "និយាយក៏មានទោសមិននិយាយក៏មានទោសលោកឯងនេះរកតែកន្លែងចាប់កំហុសទេ"ថេយ៉ុងផ្អឹបមុខនិងទ្រូងរឹងមាំរបស់ជុងហ្គុកទោះក្លិនស្រាភាយតែនៅតែមិនអាចលុបបំបាត់ក្លិនក្រអូបផ្អែមចេញពីខ្លួនរបស់គេបាន។

   តុក! តុក!

   "ចាហ្វាយ"សម្លេងជីហ៊ុនស្រែកលាន់មកពីខាងក្រៅដាស់រំខានដំណេកអ្នកដែលកំពុងដេកលក់អោយយកដៃខ្ទប់ត្រចៀកតែក៏ត្រូវទម្លាក់វិញអោបរឹតរាងកាយតូចដូចខ្នើយអោបបន្ថែម។

   "ថ្លង់ណាវុើយ"ជុងហ្គុកប្រមូលកម្លាំងទាំងប៉ុន្មានស្រែកតបទៅម្សៀនៅខាងក្រៅវិញគិតតែរំខានគេមិនឈប់មុននឹងព្យាយាមបើកភ្នែកយឺតៗហើយក៏ត្រូវភ្ញាក់ក្រញាងពេលឃើញថេយ៉ុងគេងលើពូកថែមទាំងត្រូវគេអោបឡើងរឹតទៀតផង។

   "នែ៎! នរណាអនុញ្ញាតអោយឯងមកដេកត្រង់នេះ?"គេក្រោកអង្គុយហើយសម្លុតគំហកអោយថេយ៉ុងស្តាប់ឡើងស្រគៀត្រចៀក។

កូនបំណុលស្នេហ៍Where stories live. Discover now