Ep53 : ខ្ញុំអត់បានស្រវឹងទេ

3.9K 314 3
                                    

   "ជុង..."

   "គាត់នឹកឯងណាស់"ជុងហ្គុកអោបស្មាថេយ៉ុងដើរចូលទៅឈរពីខាងក្រោយរទេះរុញនោះ សម្លឹងមើលម៉ាក់គេដែលមានវ័យជ្រេទៅហើយនៅឡើយតែមិនចង់ជួបមុខគេទៀត។

   "ម៉ាក់!"

   "ចេញទៅ!"

   "ខ្ញុំនាំមនុស្សដែលម៉ាក់ចង់ជួបមកហើយដូច្នេះខ្ញុំមិនចេញទៅណាទេ"ពាក្យសម្តីរបស់កូនប្រុសតែម្នាក់របស់គាត់ធ្វើអោយគាត់ប្រញាប់បង្វិលកង់រទេះងាកមកមើលក្រោយខ្នងឃើញថានេះជាមនុស្សដែលគាត់ទន្ទឹងចង់ជួបជាច្រើនឆ្នាំ។

   "ថេយ៍... ជាថេយ៉ុងពិតមែនទេ?"គាត់ញញឹមទាំងចាប់ផ្តើមរលីងរលោងទឹកភ្នែកហើយស្រវាចាប់ប្រអប់ដៃតូចស្រឡូនយកមកក្តោប វាយូរពេកស្ទើរតែធ្វើអោយគាត់មិនជឿថាថេយ៉ុងអាចត្រឡប់មកវិញ។

   "បាទ! គឺខ្ញុំថេយ៉ុងកូនប្រសារម៉ាក់"ថេយ៉ុងញញឹមហើយលើកដៃដោះម៉ាស់ចេញបង្ហាញផ្ទៃមុខសម៉ដ្ឋភ្លឺរលោងគ្មានស្លាកស្នាមអីបន្តិច ហេតុផលដែលគេមិនចង់ដោះព្រោះគេមិនទាន់ហ៊ានយកមុខមាត់ពិតនេះមកប្រឈមជាមួយជុងហ្គុកប៉ុន្តែពេលនេះគេប្រាកដហើយគេគឺជាថេយ៉ុង ថេយ៉ុងដែលជុងហ្គុករួមទាំងគ្រួសារត្រកូលឡេវីហ្គាស្រលាញ់។

   "កូនបាត់ទៅណា? ហ្អា៎? កូនបាត់ទៅណា5ឆ្នាំ? ម៉ាក់រងចាំកូន ម៉ាក់រងចាំញុំាបាយជុំគ្នា... ថេយ៍ម៉េចក៏សុខៗចាកចេញ ជុងហ្គុកថាកូនស្លាប់តែម៉ាក់មិនជឿទេ"

    "សុំទោស! ខ្ញុំសុំទោស!"ថេយ៉ុងលុតជង្គង់ចំពោះមុខគាត់ហើយផ្អឹបក្បាលនិងភ្លៅរបស់គាត់ ភាពនឹករលឹក ក្តីស្រលាញ់ធ្វើអោយគេរំភើបណាស់ទៅហើយ។

   "កូនមិនខុសទេ! កុំបន្ទោសខ្លួនឯង ឥឡូវប្រាប់ម៉ាក់មកកូនទើបតែមកពីណា? សុខៗក៏បាត់ដំណឹងឈឹងដឹងទេថាម៉ាក់បារម្ភ"

   "ខ្ញុំទៅបំពេញការងារតែពេលនេះវាចប់ហើយ សុំទោសដែលចាកចេញដោយមិនប្រាប់! ម៉ាក់... ខ្ញុំនឹកម៉ាក់ណាស់ម៉េចក៏ម៉ាក់ស្គមយ៉ាងនេះ? ជុងមានបានមកលេងម៉ាក់ឬអត់?"ការងារគេចប់ហើយព្រោះគេឈប់តាំងពី5ឆ្នាំមុនមកម្ល៉េះមកទល់ពេលនេះគេគ្រាន់តែធ្វើការតិចតួចដើម្បីចិញ្ចឹមក្រពះខ្លួនឯង វាមិនប្រថុយនិងគ្រោះថ្នាក់ហើយក៏មិនប៉ះពាល់ដល់មនុស្សដែលគេស្រលាញ់។

កូនបំណុលស្នេហ៍Where stories live. Discover now