ភាគបញ្ចប់ : ស្នាមញញឹមដែលគ្មានថ្ងៃរលុប

5.7K 415 20
                                    

   #ហាងកាហ្វេក្បែរទន្លេហាន

   "បងធ្វើអីហ្នឹង?"សាន់យ៉ុនអោបកាយក្រាស់របស់Kពីក្រោយស្របពេលគេកំពុងតែពិនិត្យមើលឯកសារថ្លៃចំណូលចំណាយនៅក្នុងហាងនេះ មើលទៅវាទទួលបានផលចំណេញទ្វេលើសមុនទៅទៀតដោយសារតែមួយរយៈនេះហាងគេមានភ្ញៀវច្រើនគួរសម។

    "បងកំពុងគិតថាគួរទិញអីអោយអូនល្អកាលដែលអូនពូកែយ៉ាងនេះ"នាយដាក់សំណុំឯកសារទាំងនោះទុកនៅលើតុហើយងាកមកជ្រួញចិញ្ចើមដាក់សាន់យ៉ុន។

   "ទិញអីហ្ន៎? ទិញបងអោយញញឹមដាក់អូនរាល់ថ្ងៃល្អទេ?"

   "តិចពេកទេដឹងបើបងញញឹមដាក់អូនអោយរាល់តែថ្ងៃហ្នឹង"គេស្រវាក្រសោបចង្កេះសាន់យ៉ុនទាញចូលមកជិតព្រមទាំងយកខ្ទង់ច្រមុះស្រួចដូចចុងកាំបិតនោះទៅញ៉ក់ញីថ្ពាល់នាយកម្លោះតូច។

   "បើអញ្ចឹងក៏ស្រលាញ់អូនអោយលើសរាល់ថ្ងៃទៅ"

   "នែ៎! ក្មេងតូច ក្តីស្រលាញ់ដែលបងមានចំពោះអូនលុយទិញមិនបានទេ"

   "ពិតឬ? ពិតជាទិញមិនបានមែនឬ? ស្តាយដល់ហើយអូនចង់អោយបងស្រលាញ់អូនជាងនេះ100ដងហើយអូននឹងចងបងទុកនៅក្បែរខ្លួនអូនពេញមួយជីវិត"សាន់យ៉ុននិយាយបណ្តើរលោទៅថើបថ្ពាល់Kបណ្តើរធ្វើអោយអ្នកម្ខាងទៀតសើចទាំងខ្នក់ខ្នាញ់មុននឹងផ្អឹបបបូរមាត់បិទរាល់ពាក្យសម្តីរបស់សាន់យ៉ុនមិនអោយនិយាយអ្វីតទៅទៀត។ រសថើបផ្អែមល្ហែមរបស់មនុស្សពីរនាក់ចេះតែបន្តរហូតដល់សាន់យ៉ុនយកដៃគោះស្មាបន្តិចទើបKព្រមដកបបូរមាត់ចេញហើយប្តូរមកថើបអូសដល់កញ្ចឹងកនាយកម្លោះតូច។

   "បានហើយៗ! ប្រយត្ន័ភ្ញៀវមកឃើញ"

   "ចាំបងទិញហ្គីតាអោយអូន"

   "ថាម៉េច?"

   "បងលឺអូនរអ៊ូចង់បានហ្គីតារហូត នៅលួចSaveទុកក្នុងទូរសព្ទ័ឡើងមួយគំនរ"

   "ក៏ឃើញថាវាស្អាតចេះតែSaveទុកទៅ តែបើបងចង់ទិញអោយក៏អូនមិនថាអីដែរ"សាន់យ៉ុនញញឹមក្បួចដាក់Kហើយចាប់ច្បិចទាញថ្ពាល់គេទៅមកពេញដោយក្តីស្រលាញ់លើសលប់។

   "អាហ៊ែម! ដូចជាស្រេកទឹកម៉េចមិនដឹង"សម្លេងក្អកគ្រហែមបន្លឺមកពីជ្រុងម្ខាងធ្វើអោយKនិងសាន់យ៉ុនប្រញាប់ងាកទៅមើលក៏ឃើញថាជាជុងហ្គុកកំពុងអោបស្មាភរិយាសម្លឹងមើលមកពួកគេធ្វើអោយទាំងពីរនាក់អៀនស្ទើរជ្រែកដីទៅហើយ មុននេះនិយាយពាក្យផ្អែមល្ហែមឡើងហូរហែរ។

កូនបំណុលស្នេហ៍Where stories live. Discover now