Ep 22 : ពាក្យសន្យា

4K 273 6
                                    

   អាហារពេលល្ងាចដ៏រីករាយត្រូវបានបញ្ចប់ពេលនេះជុងហ្គុកនិងថេយ៉ុងបើកឡានមកដល់ដល់ភូមិគ្រឹះដូចគ្នា។

   "នែ៎! ប្រញាប់ទៅណាឆាប់មកនិយាយគ្នាសិនភ្លាម"ជុងហ្គុកចាប់កដៃថេយ៉ុងជាប់មិនអោយគេបើកទ្វារឡានព្រមជាមួយទឹកមុខឡើងក្រម៉ូវ។

   "ចង់និយាយរឿងដែលម៉ាក់បងដឹងនោះឬ? ខ្ញុំមិនបានប្រាប់ទេគឺគាត់ដឹងដោយខ្លួនឯងតើអោយធ្វើយ៉ាងម៉េច?"

   "គ្មានទេកុំមកកុហក នៅបញ្ជួសម៉ាក់បងអោយមកស្តីអោយបងទៀតឯងលែងចង់រស់ហើយមែនទេ?"ជុងហ្គុកស្រវាលើកក្តោបចង្កេះតូចច្រឡឹងរបស់ថេយ៉ុងអោយមកអង្គុយលើភ្លៅគេហើយចាប់ច្បិចថ្ពាល់ថេយ៉ុងយ៉ាងគ្រឿតខ្នាញ់ជាទីបំផុត។

   "កុហកឬអត់រឿងខ្ញុំ សំខាន់អោយតែបងស្រលាញ់ខ្ញុំ"នាយកម្លោះតូចញញឹមផ្គើនផ្តេកក្បាលផ្អឹបនិងទ្រូងជុងហ្គុកហើយមាត់នៅមិនស្ងៀមឆ្លៀតទៅខាំបឺតកជុងហ្គិកតិចៗ។

   "ក្មេងល្ងង់កុំមកខាំ ឈឺណាស់ហើយឆាប់ងើបមុខមកនិយាយគ្នាអោយដឹងរឿងភ្លាម"ជុងហ្គុកចាប់ញឹងកញ្ចឹងកថេយ៉ុងឡើងហើយបន្ថែមសម្លេងដាក់ថេយ៉ុងធ្វើអោយគេធ្វើមុខម៉ូវតែម្តង។

   "ខ្ញុំប្រាប់បងតែបងមិនត្រូវប្រាប់អ្នកម៉ាក់ទេណា៎វាជារឿងសម្ងាត់"

   "ឃើញទេមានរឿងលាក់និងបងទៀតប្រាប់មកថាជាអី?"

   "អ្នកម៉ាក់ប្រាប់ថាអោយខ្ញុំទៅតាមបងគ្រប់ទីកន្លែងដើម្បីការពារបងពីឆ្កែចចកនៅថាទៀតកុំអោយបងកុំមើលស្រីណាទាំងអស់ក្រៅពីខ្ញុំ បងកុំប្រាប់អ្នកណាដឹងទេប្រយត្ន័ម៉ាក់បងសម្លាប់ខ្ញុំ"

   "សម័យហើយមានចចកណាមកខាំបងទៀតនោះ?"ជុងហ្គុកធ្វើមុខស្លេស្លឺផ្ទៀងត្រចៀកស្តាប់ថេយ៉ុង។

   "ឆឹស! ថាតែខ្ញុំបងក៏ល្ងង់"

   "ឯងនិយាយបែបនេះមិនបានទេប្រយត្ន័មាត់បន្តិចផងក្រែងកំពុងតែដើរមិនរួចឬ?"គេញញឹមស្រាលផ្គើនដាក់ថេយ៉ុងនៅយកដៃទៅច្របាច់គូទនាយកម្លោះតូចដែលកំពុងអង្គុយនៅភ្លៅគេទៀត។

   "ដៃរវាមដូចមឹក មើស៎ដកចេញ! អាដែលថាខ្លាចចចកនោះគឺខ្លាចស្រីអត់ឃ្លានដូចប្អូនស្រីជីដូនមួយបងនោះមកខាំបងសុីនោះអីមើលចុះខ្ញុំគម្រាមប៉ុន្នានដងហើយនៅតែមុខក្រាស់ទៀត"

កូនបំណុលស្នេហ៍Where stories live. Discover now