Ep36 : បងស្រលាញ់អូន

3.2K 242 6
                                    

   ជីមីនបិទភ្នែកសម្រក់ទឹកភ្នែកមួយតំណក់ចុងក្រោយហើយងាកមកសម្លឹងមើលបុរសម្នាក់អង្គុយនៅក្បែរគ្រែគេ ទឹកមុខស្រពាប់ស្រពោន ធំក្លិនស្រាភាយឆួលដាបពេញច្រមុះ កែវភ្នែកក្រហមហាក់ដូចជាទើបតែយំរួច នេះជាស៊ូហ្គាមែនទេ?

   "..."ជីមីនឈោងដៃយកក្រដាសនៅក្បែរខ្លួនមកសរសេរទាំងទឹកភ្នែកហូរស្រក់ឥតហត់ គេព្យាយាមលើកខ្នងដៃជូតតែហាក់មិនបានផលសោះមានតែបណ្តោយ។

   "ខ្ញុំមិនអីទេ! ថ្ងៃស្អែកខ្ញុំនិងត្រឡប់ទៅផ្ទះ លោកត្រូវរឹងមាំត្រៀមខ្លួនធ្វើជាឪពុកដ៏ល្អរបស់ក្មួយខ្ញុំ"ជីមីនហុចក្រដាសដែលសរសេររួចទៅអោយស៊ូហ្គា ស្នាមញញឹមពោរពេញទៅដោយតំណក់ទឹកភ្នែកធ្វើអោយអ្នកម្ខាងទៀតអួលណែនក្នុងទ្រូងស្ទើរស្ទះ។

   "ជីមីន...បងពិតជាស្រលាញ់អូនណាស់! បង... បងមិនចង់បាត់បង់អូនទេ"ស៊ូហ្គាក្តាប់ក្រដាសនោះណែនជាប់ដៃឈ្ងោកមុខមើលជង្គង់ខ្លួនឯង ទឹកថ្លាដែលដក់ជាប់រង្វង់ភ្នែកក៏ស្រក់មកតក់ៗឥតដឹងខ្លួន។

   "បងចង់នៅក្បែរអូន មើលថែអូន មើលស្នាមញញឹមរបស់អូន ស្រលាញ់អូនរហូតដល់ពួកយើងចាស់ បងចង់ក្រោកនៅពេលព្រឹកដោយមានអូនជាអ្នកដាស់ ជីមីនបង...បងធ្វើមិនបានទេ!"

   "ចុះហេតុអីបងក្បត់អូន?"ស៊ូហ្គាយកក្រដាសមួយសន្លឹកទៀតដែលជីមីនទើបនឹងសរសេររួចយកមកអានហើយបេះដូងគ្រប់ចម្រៀកក៏កាន់តែប្រេះបែក ឬវាពិតជាគ្មានដំណោះស្រាយ? ឬវាពិតជាដល់ផ្លូវទាល់ហើយ?

   "ជាកំហុសបង..."ស៊ូហ្គាលើកក្រសោបរាងកាយទន់ល្អូកដូចមនុស្សគ្មានឆ្អឹងរបស់ជីមីនយកមកអោបក្រសោបជាប់ក្នុងទ្រូងហាក់ខ្លាចរលាយបាត់ទៅណាទាំងដែលមិនបានសុំការអនុញ្ញាតពីម្ចាស់ខ្លួននៅឡើយ។

   <បងនិយាយថាបងស្រលាញ់អូន បងខ្លាចបាត់បង់អូនតែបងបែរជាក្បត់អូនលួចមានស្រីរាប់មិនអស់!! បងបានធ្វើអោយប្អូនស្រីតែម្នាក់របស់អូនជ្រុលខ្លួនរហូតបង្កជាកំណកឈាមដែលនោះជាឈាមជ័ររបស់បង មកពីអូនមិនអាចមានកូនបានមែនទេ? មកពីអូនជាភរិយាដែលគួរអោយធុញទ្រាន់មិនអាចបំពេញតម្រូវការអោយបងគ្រប់យ៉ាងមែនទេ? អូនមានជំងឺច្រើនណាស់! អូនឈឺ... អូនចង់ប្រាប់បងតែអូនដឹងថាបងច្បាស់ជាធុញទ្រាន់ទើបអូនលាក់រហូតមកដល់ថ្ងៃនេះ អូនធ្លាប់អភ័យទោសអោយបងតែពេលនេះអូនធ្វើមិនបានទេ អូនមិនអាចឈរមើលប្អូនស្រីអូនឈឺចាប់បានទេ! មិនមែនជាកំហុសបងទេតែជាកំហុសអូនដែលមិនព្រមដើរចេញតាំងពីដំបូងនៅត្រាំត្រែងធ្វើជាចំណែកលើសមកដល់ថ្ងៃនេះ>ពេញមួយថ្ងៃនេះមិនដឹងថាទឹកភ្នែកគេស្រក់អស់ប៉ុន្មានលានតំណក់ហើយទេដឹងត្រឹមថាភ្នែកគេចាប់ផ្តើមឈឺហើយ បេះដូងស្ពឹកលែងទទួលដឹងអារម្មណ៍អ្វីទៀតហើយ។ ចាប់តាំងពីគេជ្រើសរើសកាន់ដៃស៊ូហ្គាធ្វើជាស្វាមីភរិយាមកគេតាំងចិត្តថាទោះជាតទៅមានរឿងអ្វីចំពោះមនុស្សដែលគេស្រលាញ់គេនឹងអត់អោនអោយគ្រប់យ៉ាងតែបើបន្តលែងរួចហើយគេនិងចាកចេញហើយទាំងអស់នោះគឺជាកំហុសរបស់គេតែម្នាក់គត់។

កូនបំណុលស្នេហ៍Where stories live. Discover now