Ep57 : វាមិនមែនជាកំហុសតែជាមេរៀន

3.5K 256 5
                                    

   "សុំទោស ស៊ូ... ហ្អឹកហុឺៗ"

   "ក្នុងភ្នែកបងឯងមិនដែលខុសទេគ្រប់យ៉ាងជាកំហុសបង កុំបន្ទោសខ្លួនឯងអី"បាតដៃក្រាស់មាំបង្កប់ដោយចំហាយនៃភាពកក់ក្តៅច្រើនអណេកលើកអោបតបតជាមួយជីមីនវិញ រាងកាយមួយនេះគេខានអោប5ឆ្នាំហើយ គេខាននិយាយល្អជាមួយគ្នា5ឆ្នាំហើយ ពួកគេបែកគ្នាដោយសាររឿងយល់ច្រឡំ ថ្ងៃប្រែក្លាយជាឆ្នាំ ព្រះអាទិត្យលិចនៅល្ងាចថ្ងៃចាស់ហើយរះនៅព្រឹកថ្ងៃថ្មី គ្រប់យ៉ាងសុទ្ធតែមានហេតុនិងផល បញ្ហាទាំងអស់សុទ្ធតែមានដំណោះស្រាយតែសួរថាយើងចង់ដោះស្រាយឬរត់គេច?

   "បងអាណិតក្មេងដែលមានម្តាយជាមនុស្សគ្មានទំនួលខុសត្រូវ"

   "ចុះបងមិនអាណិតខ្លួនឯងទេឬ?"

   "ត្រឹមនិយាយម្នាក់ឯងតែប៉ុន្មានឆ្នាំបងមិនហត់ទេ ត្រឹមអោយរងចាំមនុស្សដែលបងស្រលាញ់ត្រឡប់មកវិញបងមិនចុះចាញ់ទេ បងធ្លាប់និយាយថាបងនឹងព្យាយាម... ត្រូវហើយ! បងព្យាយាមលួងលោមឯងដោយមិនលើករឿងនោះមកបកស្រាយព្រោះបងចង់អោយជីមីនដែលបងស្រលាញ់ដូចពីមុនវិញ ជាមនុស្សដែលអត់ធ្មត់ ស្តាប់ហេតុផល ចូលចិត្តគិតអីវិជ្ជមាន ពូកែ ឆ្លាត គួរអោយស្រលាញ់និងជាភរិយាដ៏ល្អបំផុត"

   "ហ្អឺហុឹក បងច្បាស់ជាឆ្កួតហើយ"ប្រអប់ដៃតូចលើកគោះខ្នងស៊ូហ្គាផាំងទាំងទឹកភ្នែកស្រក់មិនឈប់ឈរ ស៊ូហ្គាចង់អោយគេខឹងខ្លួនឯងដល់ស្លាប់មែនទេទើបចេះតែនិយាយរឿងនេះមិនឈប់។

   "បងក៏គិតថាខ្លួនឯងឆ្កួតដែរ ឆ្កួតដែលស្រលាញ់អូនខ្លាំង"គេសើចតិចៗហើយអោនថើបថ្ងាសជីមីនសើរៗថ្នមៗ ធំក្លិនក្រអូបប្រហើរចេញពីសសៃសក់ទន់ស្តើងដូចសសៃសូត្រ។

   "ហុឺៗ.."

   "ឈប់យំទៅលែងសង្ហាឥឡូវហើយ"នាយព្រលែងកាយតូចហើយយកមេដៃជូតផ្តិតទឹកភ្នែកអោយជីមីនយឺតៗព្រមទាំងបញ្ចេញស្នាមញញឹមយ៉ាងមានពន្លឺ ស្នាមញញឹមដែលគេខានមានជាច្រើនឆ្នាំស្ទើរតែគិតថាខ្លួនលែងចេះញញឹមទៅហើយ។

   "មិនបានយំ"

   "ម៉េចក៏មកទីនេះដឹងទេថាពេលយប់វាត្រជាក់ខ្លាំង"ស៊ូហ្គានិយាយបណ្តើរដោះអាវក្រៅរបស់គេគ្រប់រាងកាយតូចបណ្តើរ ជីមីនបានតែឈរស្ងៀមមើលមកស៊ូហ្គាមិនដាក់ភ្នែក។

កូនបំណុលស្នេហ៍Where stories live. Discover now