Ep19 : គ្រាន់តែហួងហែង

4.9K 324 3
                                    

   "ខ្ញុំ...ខ្ញុំស្រលាញ់បងមែនទេ?"

   "ល្ងង់!"ជុងហ្គុកយកដៃរុញក្បាលថេយ៉ុងហើយសើចតិចៗធ្វើអោយថេយ៉ុងធ្វើមុខស្អុយតែម្តង។

   "យ៉ាងម៉េចមិនបានឬ? មិនហៅក៏បាន"

   "បើមិនហៅចាប់បោះចេញក្រៅបង្អួច"

   "អាក្រកក់ណាស់"ថេយ៉ុងយកដៃខ្ទប់មុខរបួសព្រោះដោយសារតែអម្បាញ់មិញនេះគេតក់ស្លុតពេកភ្លេចគិតពីរបួស។

   "យល់សប្តិយ៉ាងម៉េចបានភ័យដល់ថ្នាក់នេះ?"ប្រអប់ដៃមាំក្រាស់លើកជូតផ្តិតញើសនៅតាមជើងសក់អោយថេយ៉ុងយឺតៗធ្វើអោយនាយកម្លោះតូចញញឹមបិទមាត់មិនជិតតែក៏ត្រូវទម្លាក់ទឹកមុខចុះពេលលឺសំណួរសួរចាក់ដោតចូលទៅក្នុងដើមទ្រូងពោរពេញដោយម្ជុលរាប់ពាន់លានរបស់គេ។

   "ឃើញបងស្អប់ខ្ញុំ ឃើញបងដេញខ្ញុំអោយចេញពីជីវិតបង ឃើញបងសម្លាប់ខ្ញុំ"តាមពិតក្នុងសុបិននោះវាមានរឿងលើសលស់ច្រើនជាងនេះទៅទៀតតែគេនិយាយមិនបាន បានត្រឹមខាំមាត់សង្កត់ចិត្តនិយាយផ្នែកខ្លះប្រាប់ជុងហ្គុកទាំងថប់ក្នុងចិត្ត។

   "មិនអាចទេ ចេះទៅចាញ់បោកយល់សប្តិដូចក្មេងទៅកើត អាយុប៉ុន្មានហើយ?"

   "មិនលេងសើចទេណា៎ ភ័យខ្លាំងណាស់"ថេយ៉ុងពេបមុខពេបមាត់ដាក់ជុងហ្គុកធ្វើអោយគេសើចទាំងមិនដឹងខ្លួនលើកដៃមកញីសក់ថេយ៉ុងហើយនិយាយដោយសម្លេងស្រាលស្រទន់ជាងមុន។

   "នៅថ្ងៃដែលបងស្អប់ឯងជាថ្ងៃដែលបងស្លាប់"ពាក្យសម្តីមួយឃ្លាប្រៀបដូចជាការដូរទឹកចិត្តប៉ុនមហាសមុទ្រហូរមកបំពេញភាពឈឺចាប់ចន្លោះនៃភាពភ័យព្រួយ ថេយ៉ុងអួលដើមកងើយមើលមុខជុងហ្គុកស្ទើរតែមិនជឿនិងត្រចៀកតើគេអាចបង្វិលពេលវេលាបានទេ? ទ្រូងគេកំពុងរីករាយទាំងមានរឿងជាច្រើនលាក់បង្កប់ស្ទើរក្លាយជាសមុទ្រភ្លើង។

   "កុំនិយាយបែបនេះត្រូវចាំថាគ្រប់យ៉ាងមិនឋិតថេរទេថ្ងៃនេះខ្ញុំនៅទីនេះតែថ្ងៃក្រោយមិនមែនទេ ថ្ងៃនេះខ្ញុំស្អាតថ្ងៃក្រោយស្បែកប្រែជាជ្រីវជ្រួញ ថ្ងៃនេះស្រលាញ់តែថ្ងៃក្រោយអាចនិងស្អប់ក៏ថាមិនត្រូវ"

កូនបំណុលស្នេហ៍Where stories live. Discover now