Ep49 : សុំឪកាស

4.3K 304 8
                                    

   #ថ្ងៃថ្មី

   ពេលព្រឹកព្រលឹមស៊ូហ្គានៅមិនទាន់ភ្ញាក់នៅឡើយទើបស៊ូមីនដែលភ្ញាក់មុនក្រោកអង្គុយយកដៃញីភ្នែកមើលឪពុកដែលគេងលក់ក្បែរគេ។

   "អរុណសួរស្តីលោកប៉ា"ក្មេងតូចអោនថើបថ្ពាល់ឪពុករួចក៏ប្រញាប់ក្រោកលោតចុះពីលើពូកទៅបើកទ្វារហើយរត់ទៅបន្ទប់បងប្រុសគេតែប្រហែលជាជីមីនភ្លេចចាក់គន្លឹះហើយទើបគេអាចបើកចូលទៅបាន ស៊ូមីនបើកភ្នែកធំៗលើកដៃខ្ទប់មាត់រួចរត់ទៅបន្ទប់ប៉ាគេវិញយ៉ាងលឿន។

   "លោកប៉ាៗ!"ស៊ូមីនអង្រួនដៃស៊ូហ្គាដែលកំពុងគេងលក់ស្កប់ស្កល់អោយភ្ញាក់។

   "ស៊ូមីនហា៎ ប៉ាងងុយគេង"

   "មានរឿងធំហើយប៉ាឆាប់ភ្ញាក់មកលឿនឡើង ខ្ទេចខ្ទីអស់ឥឡូវហើយ"

   "មានរឿងអីភ្លើងឆេះផ្ទះហ៎លោកកូន?"ស៊ូហ្គាក្រោកអង្គុយទាំងធីងធោងធ្ងន់ក្បាលកន្តុកមើលទៅស៊ូមីនដែលចាប់ដើមដៃគេធ្វើមុខប្រាកដប្រជាដូចជិតមានសង្រ្គាមលោកលើកទីបី។

   "ផ្ទះនៅល្អ100%តែលោកពូអត់ធានាទេ"

   "ហាស៎?"គេជ្រួញចិញ្ចើមមើលកូនប្រុស។

   "អាបងស៊ូហ្គីកេងចំណេញលើលោកពូណាស់គេងអោបលោកពូហើយថើបលោកពូទៀត លោកប៉ាប្រញាប់ទៅចាប់បោះអាបងចេញក្រៅបង្អួចទៅ"ស៊ូហ្គាសើចតិចៗពេលទទួលដំណឹងធំដែលស៊ូមីនមកប្រាប់ទាំងព្រលឹមអុរ ស្មានថាមានរឿងអីធំដុំតាមពិតប្រចណ្ឌជាងឪវាទៀត។

   "ប៉ា!"

   "យ៉ាងម៉េច?"

   "ឈប់សើចហើយទៅរកលោកពូ"ស៊ូមីនចាប់អូសដៃឪពុកទាំងមុខស្អុយ ស៊ូហ្គាកក៏ព្រមដើរទៅតាមគេបែបអស់សំណើចជាទីបំផុត ពេលមកដល់បន្ទប់ស៊ូហ្គីក៏ឃើញថាជីមីនក្រោកអង្គុយទៅហើយ។

   "លោកពូ!"ស៊ូមីនរត់ទៅក្បែរគ្រែហើយយកដៃជីមីនមកដាក់ផ្អឹបនិងថ្ពាល់"អារុណសួស្តី"ស្នាមញញឹមមិនដឹងខ្យល់អីរបស់ក្មេងតូចធ្វើអោយជីមីនស្រស់ស្រាយទៅតាមនោះដែរ។

   "អរុណសួស្តីស៊ូមីន"

   "ចុះម៉េចក៏លោកពូមើលរំលងប៉ាចឹង?"

កូនបំណុលស្នេហ៍Where stories live. Discover now