Ep42 : គេស្លាប់ហើយ

4K 294 8
                                    

   ក្រាក! សម្លេងបើកទ្វារបន្លឺឡើងនាបន្ទប់ដ៏ស្ងប់ស្ងាត់នៃបន្ទប់ក្រោមដីរបស់អង្គភាពសម្ងាត់ សម្រិបជើងស្រាលៗធ្វើអោយអ្នកដែលកំពុងលង់លក់ក្នុងសុបិនបើកភ្នែកម្តងទៀតយ៉ាងពិបាក រាងកាយតូចមានបង់ពណ៌សរុំស្ទើរពេញខ្លួនរួមទាំងគល់ម្រាមដៃនាងរបស់គេផងដែរ។

   "បងមិនគិតថាបានជួបឯងម្តងទៀតក្នុងសភាពបែបនេះទេ"បន្ទាប់ពីទទួលបានដំណឹងពីមន្ទីរពេទ្យហូស៊ុករហ័សអោយគ្រូពេទ្យបញ្ជូនថេយ៉ុងមកទីនេះជាបន្ទាន់ ថេយ៉ុងឆ្លាតណាស់ទើបគេមិនធ្លាប់នឹកស្មានថាថេយ៉ុងអាចធ្លាក់ក្នុងសភាពបែបនេះបាន។

   "ខ្ញុំនៅមិទាន់ស្លាប់ទេ...ពិតទេ?"មិនគិតថាការរត់ចេញពីភូមិគ្រឹះឡេវីហ្គាងាយស្រួយយ៉ាងនេះទេ ពេលនេះគេបានត្រឡប់មកដល់អង្គភាពសម្ងាត់ដែលជាកន្លែងដ៏មានសុវត្ថិភាពបំផុតហើយតែហេតុអីក៏មានអារម្មណ៍ធីងធោងហេងហោងយ៉ាងនេះ? យល់ថាបេះដូងគេត្រូវបានខ្វះយកទៅច្របាច់ហើយកាប់ចិញ្ជាំអោយខ្ទេច ឆ្ងល់ណាស់ថាហេតុអីពេលនេះគេមានឪកាសស្លាប់ហើយម៉េចក៏មិនយកកាំបិតមកចាក់ខ្លួនឯងអោយស្លាប់?

    "ថេយ៍! បងសុំទោសដែលអោយឯងទៅប្រឈមនិងសេចក្តីស្លាប់រស់យ៉ាងនេះ"

   "មិនមែនកំហុសបងទេ មិនមែនកំហុសអ្នកណាទាំងអស់ គ្រប់យ៉ាងគឺធ្វើឡើងដើម្បីសន្តិភាពរបស់ប្រទេសជាតិ ខ្ញុំមិនរុញរាទេទោះត្រូវបូជាជីវិតក៏ដោយ"ថេយ៉ុងនិយាយដោយសម្លេងរាបស្មើតែដឹងដល់ភាពសោះកក្រោះដែលគេតែងតែបង្ហាញឡើង នៅក្នុងអង្គភាពនេះក្រៅពីហូស៊ុកគេគ្មានមិត្តទេ។

   "របួសប៉ុណ្ណឹងបងគិតថាអាចធ្វើអោយខ្ញុំស្លាប់បានឬ? វាមិនធ្វើអោយខ្ញុំស្គៀបទេ ពេលនេះខ្ញុំត្រឡប់មកវិញហើយបងទុកចិត្តបាន"

   "ម្រាមដៃឯង... ថេយ៉ុងមានរឿងអីខ្លះ?"គ្រាន់ចប់សម្តីហូស៊ុកថេយ៉ុងក៏លើកដៃឆ្វេងគេមកពិនិត្យឃើញថាបាត់ម្រាមដៃនាងទៅហើយ វាដាច់បាត់ហើយ វាមិនអាចដូចដើមទេ!!

   "បងដឹងទេ? ចំពោះគូស្នេហ៍ម្រាមដៃនាងពិតជាសំខាន់ណាស់ព្រោះនេះជាម្រាមដៃដែលត្រូវបំពាក់ចិញ្ជៀន..."ថេយ៉ុងស្ងាត់មាត់បន្តិចព្យាយាមលេបទឹកមុខផ្សើមបំពង់-កទម្លាក់ប្រអប់ដៃតូចចុះ។

កូនបំណុលស្នេហ៍Where stories live. Discover now