Ep47 : ភរិយារបស់លោកស្អាតទេ?

4.3K 338 5
                                    

   ព្រឹកនេះថេយ៉ុងរៀបខំខ្លួនទៅធ្វើការងាររបស់គេដូចធម្មតានៅកន្លែងដើម គេពាក់សម្លៀកបំពាក់ជាតុក្កតាខ្លាឃ្មុំកាន់ខិត្តបណ្ឌឃោសនាឈរនៅក្បែរផ្លូវ បំណងប្រាថ្នារបស់គេគឺបែបនេះហើយ រស់ដោយលាក់បាំងមុខទោះពិបាកចិត្តឬរីករាយក៏គ្មានអ្នកណាមើលដឹង រស់នៅព្រមជាមួយនិងមុខមាត់ក្លែងក្លាយ។

   "ធីវ៉ាយ៍! មិនអីទេឬ?"ជីនដើរមករកនាយហើយបោះទឹកមួយដបអោយគេប៉ុន្តែតាមធម្មតាម៉ោងធ្វើការថេយ៉ុងមិនញុំាអីទេរឹតតែមិនដោះក្បាលតុក្កតាចេញ។

   "សភាពខ្ញុំយ៉ាប់មើលណាស់មែនទេ?"

   "គឺភ្លឹកៗអីបែបហ្នឹង ឃើញឯងអង្គុយនៅត្រង់នេះជិតកន្លះម៉ោងហើយបើនៅតែបែបនេះច្បាស់ណាស់ថាសល់ក្រដាសឃោសនាទៀតមិនខានហើយមិនយូរមិនឆាប់និងត្រូវដេញចេញ ខំធ្វើការយើងមិនចង់អត់គ្នាទេ"

   "ខ្ញុំភ្លេច!"ធីវ៉ាយ៍មើលទៅជីនហើយក្រោកឈរហុចក្រដាសឃោសនាដាក់អ្នកដើរទៅមកតែពេលកំពុងចែកនោះគឺក៏ឃើញឡានជុងហ្គុកឈប់នៅក្បែរនេះប្រហែលជាមកកាសុីណូ ហើយពេលចុះពីឡានជុងហ្គុកនិយាយអីខ្លះជាមួយជីហ៊ុនជាច្រើនហើយមិនយូរប៉ុន្មានជីហ៊ុនក៏រត់ទៅយកមួកពណ៌ខ្មៅអោយគេមួយរួចដើរចូលទៅក្នុងកាសុីណូបាត់។

   "នែ៎! មិនចែកទេឬ?"

   "ឡប់មែន"មនុស្សស្រីពីរនាក់ដែលឈរនៅមុខធីវ៉ាយ៍គ្រវីក្បាលតតាត់ហើយដើរចេញព្រោះអ្នកចែកដូចគ្មានព្រលឹងនៅក្នុងខ្លួនសោះ។

   ធីវ៉ាយដើរទៅឈរឃាំងមុខជុងហ្គុកដែលកំពុងតែដើរមកមើលទៅគេដូចជាចង់ដើរលេងដោយលាក់អត្តសញ្ញាណ។ លើកនេះគេបានឃើញមុខជុងហ្គុកច្បាស់ជាងម្សិលមិញទៅទៀតដែលបានត្រឹមមើលឃើញពីចម្ងាយ ទោះជាកន្លងទៅច្រើនឆ្នាំតែគេនៅតែមើលទៅដូច5ឆ្នាំមុន សង្ហា ថ្លៃថ្នូរ មុឺងម៉ាត់ ហ្មត់ចត់ នេះហើយគឺជាគេ។

   "លោក! សូមទទួលខិត្តបណ្ឌនេះទៅ"គេហុចក្រដាសឃោសនាមួយសន្លឹកអោយជុងហ្គុកដែលឈប់បន្តិចមើលមកគេដោយខ្សែភ្នែកស្មើធេង។

   "រំខាន"ជុងហ្គុកបន្លឺខ្លីៗហើយគ្រវាសដៃថេយ៉ុងចេញដែលធ្វើអោយក្រដាសឃោសនាទាំងអស់ធ្លាក់រាត់រាយពេញដី ចំណែកគេក៏ដើរហួសទៅបាត់។

កូនបំណុលស្នេហ៍Where stories live. Discover now