Ep51 : បើជាកំហុសតើកែប្រែបានទេ?

4.6K 296 4
                                    

   "បងឈ្នះហើយ"

   "?"ជុងហ្គុកមើលថេយ៉ុងរួចសើចបន្តិច ហេតុអីគេក្លាយជាមនុស្សល្ងង់យ៉ាងនេះសូម្បីតែន័យដែលថេយ៉ុងចង់សម្តៅដល់ក៏គេគិតមិនយល់ដែរ ប្រហែលត្រូវការគ្រូពេទ្យសម្តីផ្អែមព្យាបាលហើយ។

   "បងឈ្នះដែលអាចធ្វើអោយខ្ញុំដឹងថាបងស្រលាញ់ខ្ញុំជាខ្ញុំប៉ុន្តែបងនៅចាញ់មួយចំណុចនោះគឺខ្ញុំនៅមិនទាន់បាត់ខឹងបងទេដូច្នេះតួនាទីបងគឺតាមលួងខ្ញុំហើយប្រសិនបើហត់បងអាចឈប់ឬមួយក៏ចាកចេញនោះគឺជាជម្រើសរបស់បង"និយាយរួចថេយ៉ុងក៏យកអាវតុក្កតារបស់គេមកស្លៀកវិញរួចក្រោកដើរចេញទៅចំណែកជុងហ្គុកក៏ប្រញាប់ក្រោកដើរទៅតាមថេយ៉ុងដូចគ្នា។

   "ប្រុងអោយបងតាមលួងឯងទាំងដែលឯងដឹងច្បាស់ថាបងមិនចេះលួងមែនឬ?"

   "មកពីមិនចេះនឹងហើយទើបខ្ញុំចង់អោយកែទម្លាប់"

   "វាលំបាកណា៎"

   "បើបងស្រលាញ់ខ្ញុំប៉ុណ្ណឹងវាមិនមែនជាឧបសគ្គទេ"

   "ហូយ៎! ថេយ៉ុងហា៎លួងយ៉ាងម៉េចទៅ?"

   "ឈប់តាមខ្ញុំហើយទៅរកនឹកទៅ"គេដៀងមើលជុងហ្គុកដែលគិតតែពីដើរតាមកៀកកកិតគេជាប់រហូតមិនព្រមទៅណាសោះ ជួនជាទីនេះមនុស្សច្រើនគ្រាន់បើដែរទើបមានសភាពអ៊ូអរ។

   "មិនទៅ"

   "តាមចិត្ត"ថេយ៉ុងញាក់ស្មាបន្តិចហើយដើរទៅមុខជារឿយៗដោយមានជុងហ្គុកដើរផងរអ៊ូផងពីក្រោយ ថេយ៉ុងដើរមកឈប់ក្រោមដើមឈើមួយដែលមានបែកមែកសាខាត្រឈឹងត្រឈៃ នៅក្រោមនោះមានបង់វែងមួយល្មមសម្រាប់មនុស្សពីរនាក់អង្គុយ គេដាក់ខ្លួនអង្គុយត្រង់នោះហើយមើលមកជុងហ្គុកដែលអង្គុយតាមគេខ្លួនឡើងបែកញើសជោគ។

   "ហត់ទេ?"

   "បងគួរឆ្លើយយ៉ាងម៉េច?"

   "នៅត្រង់និងហើយខ្ញុំទៅទិញទឹកអោយអោយ"ខណៈថេយ៉ុងបម្រុងដើរចេញទៅតែជុងហ្គុកចាប់ដៃគេជាប់ហើយទាញអោយមកអង្គុយជិតគេ។

   "មិនហត់ទេមិនបាច់ទៅ"

   "សម្រេចចិត្តហើយមែនទេ?"

កូនបំណុលស្នេហ៍Where stories live. Discover now