Ep55 : កូនឆ្កែ

4K 306 4
                                    

#ផ្ទះស៊ូហ្គា

"ប៉ា! ប៉ានៅឯណា?"ស៊ូហ្គីរត់ឆ្លេឆ្លាពេញក្នុងបន្ទប់ស្រែកឡូឡារកឪពុកស្របពេលលឺសម្លេងទូរសព្ទ័រោទិ៍ព្រោះមានអ្នកណាម្នាក់ខលមក។

"ប៉ានៅក្នុងបន្ទប់ទឹក"ស៊ូហ្គាឆ្លើយ។

"ទូរសព្ទ័រោទិ៍ហើយធ្វើយ៉ាងម៉េចទៅ?"

"ប៉ាកំពុងងូតទឹក"

"ចេញមក!!!!"ស៊ូហ្គីគោះទ្វារផាំងៗដោយដៃម្ខាងក្តាប់ទូរសព្ទ័ជាប់ថែមទាំងធ្វើមុខស្លន់ស្លោមិនឈប់។

"ស្រាតចេញមកក៏បានដែរប៉ាកូនអត់មើលទេ"ស៊ូមីនរត់មកឈរជិតបងប្រុសហើយស្រែកតបទៅប៉ារបស់គេវិញ។

"យីអាកូននេះ! មើលវានិយាយដាក់ឪវា"

"ប៉ាចេញមកប្រយត្ន័តែគេមានការសំខាន់ហើយប៉ាមិនលើក រលាយការងារកុំបន្ទោសស៊ូមីននិងអាបងថាមិនបានតឿន"

"ក៏បានៗ!"

"ហ្អាស៎? ប៉ាចង់ស្រាតចេញមកហ្អេស៎ គឃិចហាស៎"

"អាកូនក្បាលខូចប៉ាមិនភ្លើទេ"ស៊ូហ្គារុំកន្សែងបិទបាំងល្វែងក្រោមបើកទ្វារដើរចេញមកហើយកញ្ឆក់ទូរសព្ទ័ពីដៃស៊ូហ្គីមើលឃើញថាដាច់បាត់ទៅហើយតែបន្តិចក្រោយមកទូរសព្ទ័ក៏រោទិ៍ទៀតឃើញថាជាលេខខលមកពីក្រៅប្រទេស គេមិនច្បាស់ថាជាអ្នកណាទេតែក៏ប្រញាប់ចុចទទួល។

"សួស្តី!"

(គឺខ្ញុំ)សម្លេងខ្លីៗដាច់ៗកំបុតកំបុយបន្លឺចេញពីខ្សែម្ខាងទៀតធ្វើអោយអ្នកទទួលធ្លាក់ទឹកមុខចុះតែម្តង ចាកចេញទៅមិនប្រាប់នៅខលមកបញ្ឈឺទៀត គេស្ងៀមមួយសន្ទុះទើបតបទៅវិញដោយសម្លេងខ្សោះៗ។

"ជីមីន.."

"លោកពូឬប៉ា?"ស៊ូហ្គីងើយសួរ។

"លោកពូៗ លឺស៊ូមីននិយាយឬអត់? លោកពូស៊ូមីននឹកលោកពូ"

"ថ្លង់ណាស់ស៊ូមីនស្រែកឡើងចង់បែកត្រដាសត្រចៀកប៉ាហើយដឹងទេ"ស៊ូហ្គាចុចបើក Speaker ហើយដឹកដៃស៊ូមីនដើរសម្តៅទៅអង្គុយលើពូករួចលើកស៊ូមីនអោយអង្គុយក្បែរគេចំណែកស៊ូហ្គីក៏លោតឡើងពូកមកអង្គុយក្បែរគេដែរ ម្នាក់ៗសុទ្ធតែនឹកជីមីនបាននិយាយជាមួយបែបនេះបែបមិនងាយដាក់ទូរសព្ទ័ចុះទេមើលទៅ។

កូនបំណុលស្នេហ៍Where stories live. Discover now