Ep39 : ចិញ្ជៀន

3.3K 285 4
                                    

   "មិនអីទេ"ថេយ៉ុងញញឹមយកដៃក្តាប់ច្រវ៉ាក់រហូតដល់មានស្នាមក្រហម គេអូសខ្លួនថយទៅក្រោយរហូតដល់បុកនិងជញ្ជាំងហើយមើលមកជុងហ្គុកយ៉ាងស្ងៀមស្ងាត់ នេះជាអ្វីដែលគេសមតែទទួលបានមែនទេ?

   "មិនសម្លាប់ខ្ញុំដោយសារតែហេតុផលប៉ុណ្ណឹងទេឬ? ចង់ឃើញខ្ញុំឈឺចាប់ហ្អេស៎? ចង់ឃើញខ្ញុំយំហ្អេស៎? ទោះស្លាប់ក៏ខ្ញុំមិនសម្រក់ទឹកភ្នែកនៅចំពោះមុខបងដែរ ជុងហ្គុក ឡេវីហ្គា ហើយស្រីម្នាក់នេះបើនាងល្អជាងខ្ញុំ បើនាងអាចមើលថែបងបាន ស្រលាញ់នាងទៅខ្ញុំដឹងថាខ្ញុំគ្មានសិទ្ធត្រួតត្រាលើជីវិតបងតាំងពីដំបូង"ដៃញ័រទទ្រើតនៅតែព្យាយាមពង្រឹងជំហរឈរត្រង់ខ្លួនមើលមនុស្សដែលគេស្រលាញ់ ទឹកមុខសបញ្ជាក់ថាគេគ្មានអារម្មណ៍ឈឺចាប់ទេប៉ុន្តែនៅក្នុងចិត្តគឺរលេះរលួយដូចមានទឹកក្តៅស្រោចពីលើ។

   "ហើយបើបងចង់ផឹកស្រាគួរតែផឹកនៅផ្ទះឬផឹកជាមួយអ្នកណាដែលបងទុកចិត្តបានព្រោះមិនដឹងថាមនុស្សនៅជុំវិញខ្លួនមានបំណងល្អឬអាក្រក់ចំពោះបងទេ ទំនេរកុំភ្លេចទៅលេងអ្នកម៉ាក់ផងគាត់ប្រហែលជា..."

   "ស្ងាត់មាត់ទៅ!"ជុងហ្គុកស្រែកសំឡុត"នាងទៅចាំនៅខាងក្រោមសិនទៅខ្ញុំមានរឿងត្រូវបញ្ចប់បន្តិច"

   "តែ..."

   "ទៅ!!"

   "ចាស៎!"នាងដើរគ្រវីគូទចេញទៅស្របពេលដែលថេយ៉ុងសម្រូតខ្លួនអង្គុយផ្អែកនិងជញ្ជាំងដូចគ្នា។

   "កុំចូលមកជិតខ្ញុំ ក្លិនឆ្អាបឈាមរបស់ខ្ញុំអាចធ្វើអោយបងខ្ពើមរហូតក្អួតបាន"ថេយ៉ុងលើកជង្គង់បញ្ឈរហើយអោបជង្គង់ដោយទឹកមុខរាបស្មើជាទីបំផុត កែវភ្នែកទទេស្អាត បេះដូងនៅតែមានកម្តៅឃើញសភាពជុងហ្គុកពេលនេះគេដឹងរួចទៅហើយថានេះមិនមែនជាជុងហ្គុកដែលស្រលាញ់គេពីមុនទេ។

   "ហុឹស!"ជុងហ្គុកសើចក្នុងបំពង់កហើយបិទទ្វារដាក់គន្លឹះរួចទើបដើរចូលមកខាងក្នុងកាន់តែកៀកថេយ៉ុង ទឹកមុខគេប្រៀបដូចជាសាតានយ៉ាងអ៊ីចឹង ប៉ុន្មានថ្ងៃមកនេះគេសម្ងំតែក្នុងកាសុីណូផឹកស្រវឹងស្ទើរមិនលួសថ្ងៃប្តូរស្រីបម្រើអារម្មណ៍ដូចប្តូរខោអាវតែនៅតែមិនដូចថេយ៉ុងព្រោះពួកនាងមិនមែនថេយ៉ុង។

កូនបំណុលស្នេហ៍Where stories live. Discover now