Ep61 : Because of you

3.2K 261 8
                                    

   "មានហេតុផលច្រើនណាស់ដែលនាំអោយខ្ញុំស្រលាញ់មនុស្សម្នាក់នេះចាប់ផ្តើមពីគេជាមនុស្សរឹងមាំខុសពីអ្នកដទៃ..."ថេយ៉ុងឈរស្តាប់ដោយផែនថ្ពាល់ទាំងសងមានតែស្នាមញញឹមដែលមិនអាចបកស្រាយបាន ស្តាប់សម្លេងមុឺងម៉ាត់លឺចេញពីបបូរមាត់មនុស្សដែលគេស្រលាញ់ធ្វើអោយបេះដូងនេះកក់ក្តៅថាមិនត្រូវ។

   "គេជាមនុស្សម្នាក់ដែលមិនខ្លាចស្លាប់ ជីវិតគេបូជាដើម្បីសន្តិភាពរបស់ប្រទេសជាតិ គេរក្សាស្នាមញញឹមគ្រប់ពេលនៅចំពោះមុខមនុស្សគ្រប់គ្នារហូតដល់ខ្ញុំគិតថាគេមិនចេះយំ មិនចេះឈឺចាប់ មិនមានមនោសញ្ចេតនា មិនចេះស្រលាញ់ប៉ុន្តែការពិតអ្វីដែលខ្ញុំគិតគឺខុសទាំងអស់"រយៈពេលយ៉ាងយូរដែលគេបានស្គាល់ថេយ៉ុងប៉ុន្តែទឹកភ្នែកមួយតំណក់ក៏គេមិនដែលឃើញថេយ៉ុងសម្រក់នៅចំពោះមុខគេដែរ ក្មេងម្នាក់នេះមិនធ្លាប់អង្វរគេសូម្បីតែម្តងទោះបីជាគេជិតស្លាប់ក៏ដោយ។

   "គីនជេយ៍ ថេយ៉ុងអូនបានផ្លាស់ប្តូរបងច្រើនណាស់...គ្រប់យ៉ាងគឺព្រោះអូន! ព្រោះអូនទើបបងមានថ្ងៃនេះ! ព្រោះអូនទើបបងអាចដឹងថាបងគួរតែរស់ជាមួយមនុស្សដែលបងមិនស្រលាញ់មិនមែនទ្រព្យសម្បត្តិមាសប្រាក់ ការលើកដង្កើន ការគោរពស្រលាញ់ក្លែងក្លាយទាំងអស់នោះទេ! ព្រោះតែអូនទើបបងដឹងថាមនុស្សគ្រប់គ្នាអាចអាក្រក់ ពួកគេសម្លឹងឃើញតែលុយបងប៉ុន្តែមិនមែនអូនទេ! ព្រោះតែអូនជាមនុស្សដែលបងស្រលាញ់បំផុតទើបបងចង់ប្រើពាក់កណ្តាលជីវិតចុងក្រោយជាមួយ ក្នុងក្រសែភ្នែកពួកគេបងអាក្រក់ណាស់ប៉ុន្តែអូនតែងតែលើកចំណុចល្អរបស់បងយកមកប្រាប់ពួកគេ នេះជាហេតុផលដែលបងស្រលាញ់អូន ស្រលាញ់លើសជីវិតទៅទៀត.."នៅកណ្តាលក្រសែភ្នែករបស់មនុស្សជាច្រើនប៉ុន្តែចំពោះគេវាហាក់ដូចជាកំពុងតែនិយាយពីរឿងរ៉ាវស្នេហាសម្រាប់តែថេយ៉ុងម្នាក់ កូនក្រមុំគេល្អពេកហើយដូច្នេះមិនថាអ្នកណាទោះជាប្រឹងធ្វើល្អប៉ុណ្ណាក៏មិនអាចប្រដូចជាមួយមនុស្សម្នាក់នេះបានដែរ។

   "បងដឹងទេថាហេតុអីខ្ញុំអាចរស់នៅមកទល់ពេលនេះហើយឈរនៅចំពោះមុខបងនៅថ្ងៃនេះ?"ថេយ៉ុងសួរបកវិញខណៈពេលដែលញញឹមចេញពីចិត្តនិយាយចេញពីបេះដូងប្រាប់គ្រប់គ្នាហើយនេះជារឿងមួយផ្នែកតូចដែលគេមិនចង់លាក់បាំងអ្នកដទៃ។

កូនបំណុលស្នេហ៍Where stories live. Discover now