Ep38 : ជាធម្មតាថ្នាំគឺជាអាហាររបស់ខ្ញុំ

3.1K 249 5
                                    

    ជីមីនគេងដោយមិនញុំាអ្វីទាំងអស់រហូតមកដល់ថ្ងៃរសៀលបន្តិចទើបស៊ូហ្គាដាច់ចិត្តមកគោះទ្វារព្រោះថាជីមីនមិនបានចេញពីបន្ទប់តាំងពីពេលព្រឹកមកម្ល៉េះ គេដឹងថាជីមីនមិនទាន់ញុំាអីដូច្នេះហើយខ្លាចជម្ងឺរើឡើងទៀត។

   "មីនៗអូនបើកទ្វារអោយបងបន្តិចមក គេងហើយមែនទេ?"គ្មានសម្លេងឆ្លើយតប! ស៊ូហ្គាយកសោរដែលសាគួរមកចាក់ដោយគេទាយដឹងរួចទៅហើយថាជីមីនមិនបើកទ្វារអោយគេដាច់ខាត។

   ក្រឹក! គេច្រានទ្វារហើយដើរចូលទៅខាងក្នុងក៏ឃើញថាជីមីនកំពុងគេងក្តោបពោះនៅលើពូក ញើសស្រក់ជោគថ្ងាស ខាំបបូរមាត់ខ្លួនឯងរហូតមានជ្រាបឈាម។

   "មីនៗ..."ស៊ូហ្គាប្រញាប់ចូលទៅជួយគ្រាហ៍មាឌតូចតែគេដឹងថាមិនបានផលទេទើបគេបកថ្នាំនៅលើតុដែលគេមិនដឹងនោះឡើយថានោះមិនមែនជាថ្នាំក្រពះ នោះជាថ្នាំងងុយគេងនិងថ្នាំរម្ងាប់អារម្មណ៍ដែលជីមីនទិញមកទុកលេបពេលគេគេងមិនលក់។ គេបកថ្នាំពីរគ្រាប់ពីបន្ទប់ហើយរត់ទៅរកទឹកមកទើបយកទៅបញ្ចុកជីមីន។

   <មើលថែ? ស្រលាញ់? សូម្បីតែខ្ញុំលេបថ្នាំអីខ្លះក៏បងមិនដឹងដែរ...>ជីមីនលេបថ្នាំទាំងអួលដើមកតែពេលនេះបានលេបថ្នាំងងុយគេងក៏ល្អដូចគ្នាព្រោះគេមិនចង់ស្តាប់លឺពាក្យគួរអោយអស់សំណើចចេញពីមាត់ស៊ូហ្គាទេ។

   "ចាំបន្តិចបងទៅរៀបចំអាហារអោយអូន"តាមធម្មតាពួកគេស្នាក់នៅតែពីរនាក់ហើយជីមីនជាមេផ្ទះជាភរិយាដ៏ល្អបើជីមីនធ្លាក់ខ្លួនឈឺគឺស៊ូហ្គាជាអ្នករ៉ាប់រង។

   ជីមីនតាមមើលខ្នងអតីតស្វាមីហើយបិទភ្នែកយឺតទៅតាមថ្នាំរម្លាប់អារម្មណ៍ ជាតិថ្នាំងងុយគេងក៏បញ្ចេញឥទ្ធិពលធ្វើអោយគេងងុយគេងជាខ្លាំង។

   "បារម្ភគ្នាណាស់ទៅឬ? ហើយចុះកូនខ្ញុំ? បងគិតឬថាបើបងធ្វើជាអ្នកជម្ងឺបែបនេះបងស៊ូនឹងត្រឡប់ទៅរកបងវិញនោះ ចាំមើលចុះស្វាមីបងព្រមទាំងផ្ទះនេះនិងក្លាយជារបស់ខ្ញុំនិងកូន"ទោះជារៀងស្រងល់ហើយក៏ដោយតែគេអាចស្តាប់លឺសម្លេងស្រាលដូចសម្លេងខ្សឹបដាស់សតិក្បែរត្រចៀក ទឹកភ្នែកជ្រាបមកតាមកន្ទុយភ្នែកហើយគេក៏គេងលង់លក់បាត់ទៅ។

កូនបំណុលស្នេហ៍Where stories live. Discover now