Ep9 : ដឹងខ្លួនភ្លាម មកលាបរបួសអោយយើង!!

5.5K 377 1
                                    

   ពេលវេលាចេះតែរំកិលទៅមុខឥតឈប់អាកាសធាតុក៏ចេះតែប្រែប្រួលទៅតាមនោះដែរ រហូតមកដល់ម៉ោង6ល្ងាចទៅហើយទើបការវះកាត់បញ្ជូលឈាមអោយថេយ៉ុងរួចរាល់ទទួលបានជោគជ័យទាំងកិច្ចការទាំងការពារជីវិតព្រោះជុងហ្គុកមិនធ្លាប់លេងសើចម្តងណាទេ បើគេថាសម្លាប់ម្នាក់នោះត្រូវតែស្លាប់ដោយគ្មានលក្ខខណ្ឌ។ បន្ទប់លំដាប់វីអាយភីនៃមន្ទីរពេទ្យត្រូវបានគេទិញដាច់សម្រាប់ថេយ៉ុង ពន្លឺអំពូលភ្លើងនៅលើក្បាលដំណេកជះចាំងពេញផ្ទៃបន្ទប់បង្ហាញអោយឃើញបុរសម្នាក់រាងកាយកកឈាមក្លិនឆ្អាបឆួលច្រមុះអង្គុយលើកៅអីក្បែរគ្រែសម្លឹងមើលអ្នកជំងឺមិនដាក់ភ្នែក។

   "ជើងយើងឈឺ ឆាប់ក្រោកមកងូតទឹករុំរបួសអោយយើងភ្លាម"សម្លេងបង្គាប់បញ្ជាតឹងរឹងតែបង្កប់ភាពអួលដើមកខ្លាចការបាត់បង់ ជាធម្មតាគេស្អប់ភាពកខ្វក់ខ្លាំងណាស់តែពេលនេះគេស្លៀកសម្លៀកបំពាក់ដដែលអង្គុយរងចាំថេយ៉ុង។

   "ចាហ្វាយ! គ្រប់យ៉ាងរៀបរយហើយទាន"ជីហ៊ុនបើកទ្វារចូលមករាយការណ៍អំពីស្ថានភាពនៅភូមិគ្រឹះធំប្រាប់ជុងហ្គុក។

   "ទៅមើលកាសុីណូជំនួសយើងទៅ ថ្ងៃនេះយើងមិនទៅផ្ទះក៏មិនទៅណាដែរ"ជុងហ្គុកដាក់បញ្ជាដោយសម្លេងរាបស្មើកែវភ្នែកនៅតែសម្លឹងផ្តោតមើលថេយ៉ុងដដែល។

   "ចាហ្វាយគួរតែទៅផ្ទះសិនទៅផ្លាស់សម្លៀកបំពាក់ហើយញុំាបាយ ចាហ្វាយមិនធ្លាប់បែបនេះពីមុនមកទេ"

   "ឯងដូចជាដំឡើងឫកដល់ថ្នាក់ចង់បញ្ជាក្បាលយើងហើយមែនទេ? យើងពីមុនយើងឥឡូវនៅតែជាយើងកុំជីកឫសគល់ច្រើនពេកចេញអោយផុតពីមុខយើងទៅ"ក្រសែភ្នែកក្តៅងំក្រហមងាំងបង្កប់ពេញទៅដោយភ្លើងទោសៈងាកទៅមើលមុខជីហ៊ុនថាបើនៅតែរំខានទៀតថាមិនត្រូវអ្វីដែលនៅជិតដៃអាចហោះសម្តៅក្បាលក៏ថាបាន។

   "ចាហ្វាយស្តាប់ខ្ញុំសិនទៅ ពេលនេះលោកស្រីដឹងខ្លួនហើយគាត់យំឡូឡាពេញក្នុងភូមិគ្រឹះ"

   "ម៉ាក់ដឹងខ្លួនហើយ"ជុងហ្គុកក្រោកឈរពេញកម្ពស់បើកភ្នែកធំៗងាកមកមើលមនុស្សជំនិត តើគេអាចទុកថេយ៉ុងចោលដោយរបៀបម៉េច?

កូនបំណុលស្នេហ៍Where stories live. Discover now