Ep56 : នេះជាការពិតឆ្កួតឡប់ស្អី?

3.9K 294 7
                                    

   #7ថ្ងៃក្រោយ

   កន្លងផុតទៅជាច្រើនថ្ងៃដែលជុងហ្គុកតែងតែចេញទៅពិនិត្យឯកសារនៅកាសុីណូហើយត្រឡប់មកញុំាបាយល្ងាចជាមួយថេយ៉ុងនៅ Apartment ហើយគេក៏មិនធ្លាប់ធ្វើអីលើសការអនុញ្ញាតរបស់ថេយ៉ុងក្រៅពីអោបនិងថើបតែប៉ុណ្ណឹង។ ជុងហ្គុកក៏មិនបានហាមឃាត់មិនអោយថេយ៉ុងធ្វើការដែរព្រោះថេយ៉ុងប្រាប់ថាគេស្រលាញ់ការងារនោះ វាជាការងារដែលគេអាចសម្តែងបានគ្រប់ពេលវេលា គេអាចពាក់របាំងមុខបិទបាំងអារម្មណ៍ពិតដែលគេមាន គេអាចលាក់បាំងអត្តសញ្ញាណខ្លួនឯងយ៉ាងល្អ។

   "ថ្ងៃនេះបងសុំគេងនៅទីនេះ"ជុងហ្គុកដាក់អាវធំពាក់លើកៅអីហើយអង្គុយចុះទល់មុខថេយ៉ុង ក្លិនអាហារឈ្ងុយឈួលច្រមុះធ្វើអោយក្រពះគេសម្រុកចង់ញុំាតែម្តង។

   "គ្មានហេតុផលច្បាស់លាស់មិនអោយគេង"

   "ហេតុផលឬ? ថ្ងៃនេះជីហ៊ុនមិនអាចមកទទួលបានទេព្រោះត្រូវទៅមើលកាសុីណូជំនួសបងហើយឡានបែកកង់ទៀត"

    "ជិះតាក់សុីក៏បាន"

   "បងមិនជិះ! បងជាអ្នកណាឯងក៏ដឹង"

   "កូនចៅបងរាប់សិបនាក់អោយមកទទួលមក"

   "ថេយ៉ុង! បងចង់គេងអោបឯងមិនបានទេឬ? ម៉េចក៏យូរទៅកាន់តែចិត្តអាក្រក់បែបនេះ?"ដោយអស់លេសដោះសារគេក៏និយាយការពិតចេញមកតែម្តងថែមទាំងយកសមឆ្កឹះបាយទៅមកមិនព្រមញុំាទៀត។

   "ឆឹស! សម្បូរលេសណាស់ អោយបងគេងក៏បានតែត្រូវគេងលើសាឡុង ហាមប្រកែក! បើបងហ៊ានប្រកែកខ្ញុំនឹងខលហៅសន្តិសុខអោយមកអូសបងចេញមិនខាន"

   "ចង់ធ្វើបាបបងក៏តាមចិត្ត"ជុងហ្គុកញាក់ចិញ្ចើមដាក់ថេយ៉ុងហើយពេលញុំាអាហាររួចពួកគេក៏អង្គុយលើសាឡុងមើលទូរទស្សន៍ជាមួយគ្នាដោយជុងហ្គុកគេងកើយភ្លៅថេយ៉ុង ពេលមើលរឿងចប់ថេយ៉ុងក៏ឡើងទៅបន្ទប់ចំណែកជុងហ្គុកក៏គេងហាលមូសនៅត្រង់នោះឯង។

   មេឃកាន់តែយប់អាកាសធាតុកាន់តែចុះត្រជាក់ ជុងហ្គុកគេងអង្កុញជើងអោបខ្លួនរើទៅមកមិនឈប់ព្រោះគេមិនធ្លាប់គេងលើសាឡុងបែបនេះទេតាំងតែពីធំដឹងក្តីមក ទើបតែលើកនេះគឺត្រូវប្រពន្ធដេញអោយមកដេកនៅត្រង់នេះហ្នឹងណា៎។

កូនបំណុលស្នេហ៍Where stories live. Discover now