Ep6 : ខុសក៏លួងមិនខុសក៏លួង

5.9K 395 1
                                    

    "ចង់អោយយើងរំលោភឯងបែកទឹកក្នុងអាងនេះទេ? ឆាប់ចុះភ្លាម"

   "ចាំអោយកក់សក់រួចសិនមិនបានទេហ្អេស៎? បង្ខំស្អីខ្លាំងម្ល៉េះ"ថេយ៉ុងមិនខ្ចីខ្វល់ជាមួយសម្តីជុងហ្គុកតែបែរជាបែរមកប្រឈមជាមួយគេថែមទាំងលើកដៃចាប់ពពុះសាប៊ូមកដាក់លើចុងច្រមុះខ្លួនឯងហើយសើចតិចៗ។

   "យ៉ាងម៉េចដែរដូចSantaទេ? អត់ទេត្រូវថែមពុកមាត់ទៀត"ប្រអប់ដៃតូចស្រឡូនលូកចាប់ពពុះសាប៊ូមកលាបបៀកក្រោមបបូរមាត់សើចកក្អឹកក្រោមកែវភ្នែកសម្រក់សម្លឹងរបស់ជុងហ្គុក។

   "ឯងធ្វើអោយយើងខឹងទៀតហើយ"ជុងហ្គុកចាប់កន្ត្រាក់ដៃថេយ៉ុងអោយបញ្ឈប់ទង្វើងាកមកមើលគេជំនួសវិញ។

   "ខុសទៀតហើយឬ? សុំទោសលោកម្ចាស់បំណុល"ថេយ៉ុងពេបមាត់ពោលពាក្យសុំទោសខ្សាវៗដាក់ជុងហ្គុកអោនមុខចុះមិនហ៊ានងើយទៅសម្លឹងបុរសឃោរឃៅរកតែលេងអោយសើចបន្តិចក៏មិនបាន។

   "បើសុំទោសហើយអាចលុបទង្វើឡប់ៗរបស់ឯងចេញពីខួរក្បាយើងបានចាំយើងសាកគិត ឥឡូវឆាប់ដោះអាវទៅកុំអោយយើងនិយាយច្រើន"គេរុញដៃថេយ៉ុងចេញហើយដាក់ដៃខ្លួនឯងលើមាត់អាងចាំមើលថេយ៉ុងធ្វើតាមការបង្គាប់បញ្ជារបស់គេដោយឫកពាជាអ្នកឈ្នះ នរណាអោយក្មេងនេះមកធ្វើឫកពាគួរអោយស្រលាញ់ខ្នក់ខ្នាញ់នៅចំពោះមុខគេហួសហេតុធ្វើអីប្រដៅអោយដើរលែងរួចម្តងទើបរៀងមើលទៅ។

   "ស្រាតទៀតហើយ?"ថេយ៉ុងរអ៊ូរងូវអោនមើលអាវខ្លួនឯងដែលទទឹកជោគបង្ហាញសាច់សខ្ចីរលោងដូចមនុស្សស្រីចេញមកទាំងជំហរហើយក៏លូកដៃប្រឡេះឡេវអាវខ្លួនឯងរហូតដល់អស់ទើបទាញអាវទម្លាក់ចុះទៅក្នុងអាងតែម្តង។ រាងកាយអាក្រាតអង្គុយនៅលើភ្លៅជុងហ្គុកទាក់ទាញចំណងកម្តៅនៃភ្លើងប្រាថ្នាកាន់តែខ្លាំង។

   "ថើបយើង"

  "ហ្អាស៎?"ថេយ៉ុងធ្វើមុខស្លឺ។

   "ប្រាប់ថាអោយថើប"

   "ថើបរបៀបម៉េចអាគ្រាន់តែប៉ះបបូរមាត់ធម្មតាឬក៏អារោលរាលដូចនៅលើរងើកភ្លើង?"ទឹកមុខល្ងីល្ងើភ្លីភ្លើរបស់ថេយ៉ុងស្ទើរតែធ្វើអោយជុងហ្គុកអត់មិនបានចាប់គេជ្រមុជទឹកអោយថប់ដង្ហើមស្លាប់ក្នុងអាងទឹកម្តងៗ។

កូនបំណុលស្នេហ៍Where stories live. Discover now