Ep62 : ក្តីស្រលាញ់ដ៏ធំធេង

3K 257 11
                                    

   #ក្នុងឡាន

   "បងកើតអីហ្អាស៎? ឆ្លើយមក! ថ្ងៃនេះជាថ្ងៃរៀបការរបស់ពួកយើងម៉េចក៏បងគេងបែបនេះ? បើកភ្នែកឆ្លើយនឹងអូនមកជុង..."សម្លេងស្រែកដង្ហើយហៅមិនឈប់ស្របពេលម្រាមដៃតូចលូកទៅអង្រួនផ្ទៃមុខជុងហ្គុកហាក់អង្វរអោយគេបើកភ្នែកម្តងទៀត អង្វរកុំអោយគេកុំទៅណា ក្នុងទ្រូងអួលថប់ណែនរកនិយាយអ្វីមិនត្រូវហើយទីបំផុត...

   តក់! ទឹកភ្នែកមួយតំណក់បានស្រក់មកប៉ះផ្ទៃមុខសម៉ដ្ឋរលោងមានសភាពស្លេកស្លាំងដូចសាកសពរបស់ជុងហ្គុកតែអ្នកម្ខាងទៀតនៅតែបិទភ្នែកគ្មានប្រតិកម្មអ្វីទាំងអស់ ទេវតាកុំចិត្តអាក្រក់ពេកអីថ្ងៃនេះជាថ្ងៃដ៏រីករាយបំផុតនៅក្នុងជីវិតគេហេតុអីក៏ធ្វើអោយមនុស្សរឹងមាំដូចជាគេយំបែបនេះទៅវិញ? ហេតុអី?

   "ប្រសិនបើមិនដោយសារតែចាហ្វាយចចេសចង់រៀបការទេម្ល៉េះសមពេលនេះគាត់កំពុងគេងនៅលើគ្រែអ្នកជម្ងឺទៅហើយ"ជីហ៊ុននិយាយស្របពេលដែលឃើញថេយ៉ុងយំយ៉ាងស្ងៀមស្ងាត់ហើយនេះក៏ជាលើកទីមួយដែរដែលគេឃើញទឹកភ្នែកមនុស្សដែលមានឈ្មោះថាគីនជេយ៍ ថេយ៉ុងស្រក់។ គេដឹងគ្រប់រឿងតែជុងហ្គុកអោយគេលាក់ព្រោះបើមានរឿងអីទៅថេយ៉ុងក៏ជាភរិយាពេញច្បាប់របស់គេហើយ។

   "មានន័យថាម៉េច?"

   "ចាហ្វាយមានដុំសាច់ដុះក្នុងខួរក្បាលតែមិនដឹងថាជាសាច់កាចឬធម្មតាទេដូច្នេះគ្រូពេទ្យប្រាប់ថាត្រូវតាមដានអាការៈមួយរយៈសិនតែចាហ្វាយមិនព្រមហើយជម្នះចេញពីមន្ទីរពេទ្យដោយខ្លួនឯង គាត់និយាយថាបើនោះជាសាច់កាចគាត់ចង់អោយមនុស្សដែលគាត់ស្រលាញ់ធ្វើជាកូនក្រមុំពិតប្រាកដរបស់គាត់មុនពេលដែលគាត់ចាកចេញ អ្នកប្រុសដឹងទេគាត់ក៏បានត្រៀមលិខិតផ្ទេរបណ្តាំមរតកសម្រាប់អ្នកប្រុសព្រមទាំងបានសង់វីឡាសម្រាប់អ្នកប្រុសទៀតផង គាត់ថាគាត់ចង់ឃើញអ្នកប្រុសញញឹមជារៀងរាល់ថ្ងៃទើបគាត់សុខចិត្តរៀបការអោយបានលឿនបំផុតហើយអោយអ្នកប្រុសរើទៅនៅភូមិគ្រឹះវិញនោះគាត់នឹងមិនស្តាយក្រោយទេ"គេនិយាយទាំងអួលដើមកទប់ទឹកភ្នែកស្ទើរមិនជាប់ ជុងហ្គុកក៏ជាបងជីដូនមួយរបស់គេដែរហេតុដូច្នេះចំពោះរឿងនេះគេមិនអាចលាក់បាំងថេយ៉ុងតាមតម្រូវការរបស់ជុងហ្គុកបានទេយ៉ាងហោចណាស់ក៏អាចធូរចិត្តបន្តិចដែរ។

កូនបំណុលស្នេហ៍Where stories live. Discover now