Because Of You

1K 42 0
                                    

𝐏𝐚𝐫𝐭 𝟏𝟑 
[ បូមីមិនកើតអីនោះទេ 😊 ]
__________________________________

« ជុងហ្គុក ប្រយ័ត្ន » បូមីរត់ទៅអោបជុងហ្គុក

         ជ្រុច 🔪
« អួយយយ៎ » បូមី
បូមីដួលនឹងដី សំណាងខ្លាំងណាស់ដែលកាំបិទចាក់បញ្ឆឹតត្រូវចង្កេះប៉ុណ្ណោះ ... ឈាមហូរចេញមកប្រឡាក់ដាបអាវ បូមីឈឺចាប់ជាខ្លាំង ...

« បូមី ... »
« អាចង្រៃឯង » ជុងហ្គុកហក់ទៅដាល់ វាយតប់ជាមួយអាម្នាក់ដែលប៉ុនប៉ងជីវិតគេអម្បាញមិញនោះរហូតដល់បែកមុខបែកមាត់ ទ្រោបដួលនឹងដី !!! សន្តិសុខហាងក៏ប្រញាប់មកចាប់គ្រៀកអាម្នាក់នោះថែមទាំងខលហៅប៉ូលីស ...

« យូអីុ អ្នកនាងមានកើតអីដែលទេ ? » អ្នកដែលគួរតែសួរគេបែរជាមិនសួរ បែរជាទៅសួរអ្នកមិនគួរសួរទៅវិញ  ឃើញអត់នាងលះបង់ដើម្បីគេវាអត់ន័យនោះទេ !

« ខ្ញុំមិនកើតអីនោះទេជុង៎ »
« អ្នកដែលលោកគួរតែបារម្ភគួរតែជាបូមីវិញ !!! » យូអីុ

« បូមី ~~~ » ជុងហ្គុកបន្ទន់ជង្គង់ចុះអោយស្មើរកំពស់របស់បូមី ក្នុងចិត្តគឹតមិនចេញនោះទេ ថាហេតុអីនាងធ្វើបែបនេះ ? ធ្វើដើម្បីអី ? មករងគ្រោះជំនួសគេដើម្បីអី ?

« នាងយ៉ាងមិចហើយបូមី » ជុងហ្គុក
« ខ្ញុំមិនអីនោះទេ » បូមីឆ្លើយទាំងមុខស្លេកស្លាំង កំពុងឈឺស្រាប់ផងបែរជាមកបង់ឈាមចោលទទេរទៀត !!! ពើរឆ្លើយជាមិនអីព្រោះមិនចង់អោយអ្នកណាមកលំបាក មកខ្វាយខ្វល់ជាមួយនាង តែទាំងដែលធាតុពិតសឹងស្លាប់ភ្លាមៗទៅហើយ

« មិនអីយ៉ាងមិច ហូរឈាមច្រើនយ៉ាងនេះ »
« ជុងហ្គុក លោកសួរដល់ណា ឆាប់នាំបូមីទៅពេទ្យទៅ » យូអីុនិយាយទាំងបារម្ភ ! យូអីុមិនគួរអោយស្អប់នោះទេ ហើយនាងក៏មិនពិសពុលអីដែល ក្តីស្រលាញ់គ្មានអ្នកណាហាមបាន មកបន្ទោសយូអីុតែម្ខាងក៏មិនកើត បើសន្ទួចមិនទៅត្រីក៏មិនមកដែល

« អូខេៗៗ » ជុងហ្គុកក៏លើកបីមូមីព្រោះអោយនាងជួយខ្លួនឯងប្រហែលជាមិនអាចនោះទេ !!!
« ដាក់ចុះទៅ ខ្ញុំដើរខ្លួនឯងបាន » បូមីមិនចង់ក្លាយជាបន្ទុកអោយអ្នកណាលំបាក ជាពិសេសជាគេទៀតទើបនាងមិនចង់ សុខចិត្តឈឺលំបាកស្លាប់ម្នាក់ឯងវិញប្រសើរជាង

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now