Because Of You

766 39 1
                                    

ភាគទី 51
« បូមី ! អូនកុំគេងបែបនេះ ... »

          ទឺតៗៗៗៗៗ ( ដល់នាទីហើយ )
អ្នកដែលរុញច្រានជុងហ្គុកទៅផ្នែកម្ខាងបាត់នោះគឺជាសុីនហ៊ុន ! សុីនហ៊ុនប្រើកាំបិទយ៉ាងរហ័សកាត់ផ្តាច់ខ្សែរគ្រាប់បែកមួយគ្រាប់នោះមុនពេលវាផ្ទុះឡើង ។ បូមីដូចស្លាប់ហើយរស់ឡើងវិញនាងគឹតថាខ្លួនឯងប្រហែលជាត្រូវស្លាប់ហើយតែក៏ស្រាប់តែមានទេវបុទ្រមកជួយសង្គ្រោះនាងបានសម្រេចទាន់ពេល ។

    " ល...លោក "
    " កុំអរវាគ្រាន់តែឈប់លោតទេ ! គ្រាប់បែបនេះនឹងផ្ទុះវិញ " សុីនហ៊ុននិយាយរួចនាទីក៏លោតឡើងមកវិញគ្រាប់បែកមានច្រើនសណ្ឋានណាស់ កាត់ហើយរួចផុតក៏មានកាត់ហើយលោតនាទីឡើងវិញក៏មាន នាទីដែលលោកគឺនៅសល់តែ20វិនាទីប៉ុណ្ណោះ

    " មើលថែនាងអោយបានល្អ ! "
    " សំទោសជំនួសយូអុីផង " សុីនហ៊ុនប្រើភាពរហ័សបើទោះជាគេនៅពេលនេះត្រូវរបួសក៏ដោយ សុីនហ៊ុនកាត់ស្រាយចំណងអោយបូមីរួចគេក៏អោបគ្រាប់បែកនោះជាប់ប្រើពេលវេលាទាំងប៉ុន្មានដែលនៅសេសសល់រត់ទៅអោយឆ្ងាយជាទីបំផុត ។

    " បូមី !!! " ជុងហ្គុកស្រវាទាញបូមីមកអោប
    " ជុង... ជុងហ្គុក ! លោកសុីនហ៊ុន " បូមីញ័របបូរមាត់ហេតុអ្វីក៏ត្រូវមានមនុស្សមកស្លាប់ព្រោះដើម្បីជួយជីវិតនាង ? ស្នូរគ្រាប់បែកបន្លឺឡើងយ៉ាងខ្លាំងចំណែកឯបំណែកថ្មក៏បែកឡើងខ្ទៀតខ្ទរ មនុស្សវិញប្រហែលមិនមានសំណាងបានរស់នោះទេ ។ បូមីស្រែកយំខ្លាំងៗបន្ទាប់ពីបានលឺសំឡេងគ្រាប់បែបនោះហើយ

    " បូមី ! បូមីកុំយំអស់អីហើយបូមី " ជុងហ្គុកអោបបូមីជាប់
    " អ្ហឹកកកអ្ហឹកក ជុងហ្គុក ហេតុអីក៏មានរឿងបែបនេះកើតឡើង ហេតុអីក៏មានមនុស្សស្លាប់ ហេតុអីទៅ ? " បូមីនៅតែស្រែកយំខ្លាំងៗដដែល

    " មិនអីទេណាបូមី ! មិនអីទេអូនឆាប់ក្រោកឡើងពួកយើងប្រញាប់ទៅពេទ្យ អូនរបួសធ្ងន់ធ្ងរណាស់ " ជុងហ្គុកជឿលើការសម្រេចចិត្តរបស់សុីនហ៊ុនតែគេក៏មិនជឿថាសុីនហ៊ុនទៅដោយងាយៗបែបនេះដែលទើបគេមិនសូវជាសោកស្តាយហើយមកព្រួយបារម្ភពីបូមីជំនួសវិញ រាងកាយបូមីសុះដោយស្លាកស្នាមការវាយធ្វើវាយធ្វើបាបយ៉ាងដំណុំមុខមាត់ហើុមស្ពុលគួរអោយអាណិតអាសូរ ។

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now