Because Of You

1K 47 0
                                    

ភាគទី 24             
« ខ្ញុំលង់ស្រលាញ់នាងហើយ »

ពីរថ្ងៃក្រោយបានកន្លងផុតទៅ ជុងហ្គុកក៏ទទួលការព្យាបាលបានយ៉ាងល្អអាការះក៏កាន់តែធូប្រសើរខ្លាំងនៅឡើយតែមិនទាន់ដឹងខ្លួន ពីរថ្ងៃមកនេះបូមីក៏មើលថែគេរហូតមិនអោយឃ្លាតសូម្បីតែមួយនាទី នាងមិនបានគេងមិនបានញាំគ្រប់គ្រាន់នោះទេគ្រប់យ៉ាងក៏ព្រោះតែបារម្ភជុងហ្គុកខ្លាំង

“ លោកឆាប់ដឹងខ្លួនមកណា កុំគេងយូបែបនេះ ”
“ ក្រោកមកឈ្លោះជាមួយខ្ញុំក៏បាន ខ្ញុំអផ្សុកណាស់ជុងហ្គុក ”
បូមីនិយាយទាំងទឹកមុខស្រងូតស្រងាត់ នាងនឹកសម្លេងនឹកគ្រប់យ៉ាង នាងជូតខ្លួនអោយគេបណ្តើរនិយាយម្នាក់ឯងដោយមិនមានសម្លេងឆ្លើយតបបណ្តើរ

“ គួរអោយស្តាយណាស់ដែលខ្ញុំមានឱកាសនិយាយពាក្យថាស្រលាញ់លោកតែពេលលោកគេងស្ងៀមៗបែបនេះ តែចង់ប្រាប់លោកថាខ្ញុំស្រលាញ់ខ្លាំងមិនខុសអីពីលោកស្រលាញ់អ្នកនាងយូអុីនោះទេ ”
បូមីនិយាយទាំងចង់យំ គ្រប់គ្នាអាចគឹតថានាងល្ងង់ណាស់ ភ្លើណាស់ដែលគេមិនឃើញតម្លៃហើយក៏នៅតែប្រឹងនៅក្បែរគេការពារមើលថែគេទៀតតែអោយធ្វើយ៉ាងមិចទៅនៅពេលបេះដូងជំពាក់ជាមួយអ្នកណាម្នាក់ហើយវាពិតជាពិបាករំដោះយកមកវិញខ្លាំងណាស់ មួយជីវិតរបស់នាងនេះតាំងពីក្មេងរហូតធំមកដល់ពេលនេះហើយគ្រប់យ៉ាងក៏មានតែឈ្មោះថាជុងហ្គុក បើសូម្បីតែជីវិតរបស់នាងក៏ហ៊ានលះបង់អោយជុងហ្គុក វាពិបាកខ្លាំងណាស់ដែលអោយនាងកាត់ផ្តាច់បេះដូងចាកចេញពីគេ នាងមិនចង់បានអ្វីនោះទេគ្រាន់តែរំពឹងថាបំណងល្អនឹងអំពើល្អដែលនាងបានធ្វើនឹងហុចផលអោយនាងនៃថ្ងៃណាមួយផងចុះ

យ៉ុនអុីក្រោយពីជួតសំអាតខ្លួនអោយជុងហ្គុកស្អាតរៀបរយសព្វកន្លែងហើយនាងក៏ងើបដើរទៅយកទឹកក្នុងធុនចាក់ចោល តែសម្លេងម្យ៉ាងក៏បង្អាក់ដំណើររបស់នាងដល់នឹងថ្កល់នៅកន្លែង

“ ហេតុអីក៏នាងលាក់ទុក ? ” ជុងហ្គុកចោទសួរទៅកាន់នាង តាមពិតទៅគេក៏ដឹងខ្លួនតាំងពីនាងជួតខ្លួនអោយម្លេះ ក៏ព្រោះតែរាងកាយស្ពឹកមិនទាន់អាចកម្រើកបានទើបគេសំងំស្ងៀម សំងំស្តាប់រហូតលឺនារីកំសត់ម្នាក់នេះរៀបរាប់ក្តីស្រលាញ់ដែលមានចំពោះគេទើបគេដឹងថានាងស្រលាញ់គេខ្លាំងណាស់ណា រីឯបេះដូងរបស់គេក៏ចាប់ផ្តើមរីកមាឌមានចិត្តអាណិតមានចិត្តស្រលាញ់នាង

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now