Because Of You

895 42 0
                                    

ភាគទី 36          
[ មិនអាចនោះទេ ! ចនជុងហ្គុក ]

នៅតាមផ្លូវពេលដែលត្រឡប់មកផ្ទះវិញជុងហ្គុកសោកសៅជាខ្លាំងដែលបណ្តោយអោយខ្លួនឯងធ្វើរឿងឆ្កួតឡប់បែបនេះ គេពិតជាមិនដឹងពិតមេនថាខ្លួនឯងធ្វើវាបានយ៉ាងមិចបើពេលនោះគេដេកត្រាំទឹកនៅក្នុងបន្ទប់ទឹកសោះ ? ក្រោកមកវិញអ្វីៗគ្រប់យ៉ាងប្រែជាក្រឡាប់ចាក់អស់ ជុងហ្គុកចំណាយពេលប្រហែលជាបីទៅបួនម៉ោងទម្រាំតែបើកឡានមកដល់ផ្ទះវិញ ។ ពេលនេះម៉ោងមួយយប់អាធ្រាតហើយជុងហ្គុកមកដល់បែរជាមិនហ៊ានចូលផ្ទះហើយក៏បញ្ឆេះឡានចោលនៅក្បែរៗនោះទៅវិញ ជុងហ្គុកដឹងថាបូមីប្រហែលជាមិនអាចគេងបាននោះទេនៅពេលដែលមិនបាននិយាយជាមួយនឹងគេទើបគេប្រញាប់ទូរស័ព្ទទៅរកនាង

“ អូនមិនទាន់គេងទៀតហ្អេស៎ ? ”
( អូនគេងមិនលក់ពេញមួយថ្ងៃនមិនឃើញបងទាក់ទងមកអូនទើបអូនបារម្ភ បងអត់អីទេមេនទេ ? ) អ្នកខាងនោះសួរទាំងបារម្ភព្រោះចាប់បានថាសម្លេងជុងហ្គុកស្រាប់តែស្រាលខុសពីធម្មតាដូចជាមនុស្សល្វើយខ្សត់កម្លាំងយ៉ាងអញ្ចឹង

“ បងអត់អីទេអូនប្រញាប់គេងទៅយប់នេះបងទៅមិនទាន់ទេ ស្អែកបងនឹងនាំអូនទៅរើសរ៉ូបរៀបការជាមួយគ្នាបងចង់រៀបការឆាប់ៗ ចុះអេតាសុីវិលបានមុនកាន់តែល្អ ”
( បងយ៉ាងមិចនឹង ? និយាយប្លែកៗម្លេះ ហឹមមហត់ហើយបងសម្រាកទៅថ្ងៃស្អែកជួបគ្នា អូនស្រលាញ់បង )

បូមីទម្លាក់ទូរស័ព្ទចុះហើយក៏មានអារម្មណ៍ថាមិនស្រួលចំពោះជុងហ្គុក នាងស្រលាញ់គេខ្លាំងយ៉ាងនេះរឿងអីដែលនាងមិនដឹងទាក់ទងនឹងពាក្យសំដីប្លែកៗរបស់គេទៅគេប្រាកដជាមានអ្វីលាក់បាំងនាងមិនខានតែនាងក៏មិនដេញដោលនោះទេអាថ៍កំបាំងមិនអាចមានលើលោកបើគេបានធ្វើខុសកំហុសមួយនោះច្បាស់ជាលាតត្រដាងឡើងមិនខាន ។

“ បងសំទោស ” ក្រៅពីពាក្យសំទោសមិនដឹងថាមានពាក្យអ្វីដែលសាកសមនិយាយទៅកាន់បូមីទៀតនោះទេ ទឹកភ្នែកជុងហ្គុកក៏ស្រាប់តែស្រក់ចុះស្រក់ព្រោះខ្លួនឯងមិនអាចបំពេញសន្យាជាមួយនាងបាន

ព្រឹកនៃថ្ងៃថ្មី !
ជុងហ្គុកដេកក្នុងឡានពេញមួយយប់ ពន្លឺថ្ងៃជះចាំងធ្វើអោយគេភ្ញាក់ឡើងហើយក៏សម្រេចចិត្តចូលផ្ទះតែម្តង ។ បូមីគ្រាន់តែឃើញអនាគតស្វាមីត្រឡប់មកវិញនាងក៏រត់ទៅអោបដូចជានឹកខ្លាំងណាស់

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Kde žijí příběhy. Začni objevovat