Because Of You

1K 40 0
                                    

𝐏𝐚𝐫𝐭 𝟏𝟔       
  [ ក្តីសុខមួយថ្ងៃ....]
______________________

- ពេលយប់

អាហារពេលយប់មួយពេលនេះក៏មានវត្តមានបូមីមករួមជាមួយដែល ឥឡូវស្ថានការណ៍បានកែប្រែល្អជាងមុន ត្បិតតែជុងហ្គុកស្អប់មិនសូវពេញចិត្តនាង តែក៏មិនអាក្រក់ដូចកាលនៅពីតូចប៉ះគ្នា ជួបគ្នាមិនបានដែល

« ស្អែកឯងចូលក្រុមហ៊ុនជាមួយប៉ាណាជុងហ្គុក »
« ទៅសាកការងារថ្មីៗ មិនយូពេលឯងស្ទាត់ប៉ានឹងលាលែងអោយឯងបន្ត ! ប៉ាហត់នឹងរឿងការងារណាស់ចង់មានពេលសម្រាកនៅផ្ទះម្តង » លោកចន

« បាទប៉ា » ជុងហ្គុក

« បូមីស្អែកត្រូវទៅតាមដែលណា »
« ទៅរៀនការងារថែមក្នុងនាមជាអនាគតលេខាប្រុសជុង៎ » លោកចន និយាយរួច ជុងហ្គុកនឹងបូមី សម្លឹងមុខគ្នាដោយបើកភ្នែកធំៗទាំងភ្ញាក់ផ្អើល

« មិនអាចទេ »
បូមីនឹងជុងហ្គុកស្រែកបដិសេធដំណាលគ្នា នៅក្បែរគ្នារយះពេលខ្លីៗពេលខ្លះនៅមិនចុះគ្នាផង ចុះទម្រាំតែក្លាយជាលេខានឹងចៅហ្វាយត្រូវជួបគ្នារាល់ថ្ងៃ នៅក្បែរគ្នាឃើញមុខគ្នាសឹងគ្រប់ជំហានមិនឈ្លោះគ្នាស្លាប់បែកក្រុមហ៊ុនហើយទេហេស៎

« មិនអាចអីប៉ាត្រៀមរួចស្រេចអស់ហើយ »
« ញាំបាយទៅកុំប្រកែកច្រើន ប្អូននៅផ្ទះទំនេរចោល អោយនាងចេញទៅធ្វើការផងទៅចំណេះដឹងក៏មិនអន់ដែល បើឯងចូលធ្វើការឯងគង់តែត្រូវការលេខាដដែលនឹង » លោកចន

« តែថាលោកពូ ខ្ញុំអាចធ្វើការក្នុងក្រុមហ៊ុនជាដំណែងអីផ្សេងក៏បានដែល មិនចាំបាច់ធ្វើលេខានោះទេ » បូមី

« មេនហើយលោកប៉ា ឃើញដែលទេសូម្បីតែសមីខ្លួនគេក៏ប្រកែកមិនចង់ធ្វើការជាមួយកូនដែល » ជុងហ្គុក
ជុងហ្គុកញញឹមទាំងសប្បាយក្នុងចិត្ត ក្នុងរឿងនេះគេអាចនឹងឈ្នះក៏ថាបាន ព្រោះថាគេមិនបានបង្ខំបូមីមិនអោយធ្វើឯណា ហើយនាងក៏ជាអ្នកបដិសេធដោយខ្លួនឯងទៀត ! លោកប៉ាបែបមិនបង្ខំនោះទេ តែអ្វីៗក៏ខុសពីការគឹត

« មិនដឹងទេ ប៉ានឹងម៉ាក់បានសម្រេចចិត្តបែកនេះហើយ »
« រៀនក្បែរនាងអោយហើយក៏ល្អ ព្រោះអនាគតអាចនឹងមានដំណឹងល្អសម្រាប់ពីរអ្នកឯងក៏ថាបាន » លោកចន
លោកប៉ានឹងអ្នកម៉ាក់បែរមកញញឹមដាក់គ្នា នេះអោយចំហាយភាយៗហើយថាមួយគូនេះអាចនឹងមានដំណឹងល្អឆាប់ៗ ក្មេងៗទាំងពីរចងចិញ្ចើមចូលគ្នាទាំងមានមន្ទិលសង្ស័យនៅក្នុងចិត្ត មិនយល់ពីពាក្យសំដីមនុស្សចាស់ដែលបាននិយាយ

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now