Because Of You

1K 54 1
                                    

ភាគទី 33                    
[ រាត្រីមានក្តីសុខ 🔞 ]

បូមីមកដល់ភូមិគ្រិះវិញភ្លាមក៏ប្រញាប់រត់ឡើងទៅផ្លាស់ខោអាវគឹតថាគ្មានអ្នកណាដឹងហើយក៏គ្មានរឿងអីកើតឡើង ! តែនៅពេលដែលចូលទៅដល់ក្នុងបន្ទប់ក៏ស្រាប់តែជួបនឹងជុងហ្គុកកំពុងអង្គុយលើសាឡុងគ្រវែងស្រាក្រហមចាំនាងជាមួយនឹងទឹកមុខស្មើរធ្វើអោយបូមីត្រជាក់ដល់ឆ្អឹងខ្នង

“ មកវិញហើយរឺ ? ចេញទៅក្រៅសប្បាយរឺអត់ ? ”
“ ជុង...ជុងហ្គុក អូន ” បូមីនិយាយមិនចេញមិនដឹងថាត្រូវនិយាយប្រាប់គេបែបណា ? គេឃើញនាងស្ថិតក្នុងឈុតបែបនេះតុបតែងខ្លួនឆើតឆាយបែបនេះតើអាចគឹតថានាងលួចទៅផ្តេសផ្តាសដែលទេ ? រឺមួយក៏គេគឹតអ្វីផ្សេង ? ខួរក្បាលនាងវិលក្បុងអស់ហើយនៅពេលនេះមានតែម្យ៉ាងគឺភ័យមួយមុខគត់

“ ចាំបាច់បងស្រាយ បងដឹងអស់ហើយ ”
“ ស្តាប់អូនសិន ! អូនមិនមេនបែបនោះ ” បូមីភ័យកាន់តែខ្លាំងលើសដើមនៅពេលដែលជុងហ្គុកអុកស្រាក្រហមទៅលើតុស្ទើរតែប្រេះកែវចរណៃហើយគេក៏ថែមទាំងដើរចូលមករកនាងទៀត , បូមីថយក្រោយមួយជំហ៊ានៗរហូតទាល់តែអស់ផ្លូវខ្នងទល់នឹងជញ្ជាំង

“ ជុងហ្គុក ” នាងញ័របបូរមាត់
“ អូនឈឺដែលទេ ? ស្រីម្នាក់នោះធ្វើអីលើអូនខ្លះ ? ” ជុងហ្គុកលើកដៃអង្អែលផ្ទៃមុខក្រហមដោយសារត្រូវគេទះអម្បាញមិញនោះ បូមីបានធូទ្រូងបន្តិចនៅពេលដែលគំនិតដែលនាងគឹតវាមិនអាចកើតឡើង

“ បងមិនខឹងមិនដាស់ទោសអូនទេហ្អេស៎ ? ”
“ ក្មេងល្ងង់បងខឹងដែលអូនចេញទៅដោយមិនប្រាប់បងដឹងបងបារម្ភយ៉ាងណាទេ ? ចុះបើស្រីម្នាក់នោះធ្វើបាបអូន អូនអាចស៊ូនឹងគេបានដែលទេ ? ហេតុអីក៏អូនល្ងង់បែបនេះ ? បងស្ទើរតែឆ្កួតហើយណា ”
ជុងហ្គុកស្តែងអារម្មណ៍ដែលភ័យព្រួយឡើងមក នៅពេលដែលក្រោកមកមិនឃើញនាងនៅក្បែរណាមួយទូរស័ព្ទបើកសារចោលទៀតក៏ដឹងបាត់ទៅហើយថានាងទៅណា គេខឹងបារម្ភពីនាងឡើងញ័រដៃធ្វើអ្វីលែងកើតបាត់បង់សតិទើបមកអង្គុយផឹកស្រាក្រហមរំងាប់អារម្មណ៍ចាំនាងយ៉ាងស្ងប់ស្ងាត់

“ អូនសំទោស តែអូនមិនអាចទ្រាំបាននោះទេ ”
“ បងដឹងទេពេលអូនឃើញស្នាមក្រែមមួយនោះអូនឈឺប៉ុណ្ណា អូនមានសិទ្ធអូនមិនអាចអោយនាងជាន់ឈ្លីអូនបាននោះទេ ” បូមីនិយាយហើយទឹកភ្នែកក៏ហូរចេញមក នាងប្រែខ្លាំងណាស់ប្រែគ្រប់យ៉ាងព្រោះតែខ្លាចបាត់បង់ខ្លាចគេមកដណ្តើមរបស់ដែលនាងស្រលាញ់ចេញពីនាងបាត់ នាងហ៊ានចេញទៅទាំងយប់ទាំងមិនខ្លាចហ៊ានប្រឈមមុខជាមួយបិសាចកំណាចហ៊ានគ្រប់យ៉ាងព្រោះតែពាក្យថាស្រលាញ់ ។ ជុងហ្គុកឃើញនាងបែបនេះក៏ប្រញាប់ទាញមកអោយលួងលោម គេស្រលាញ់នាងខ្លាំងស្រលាញ់រហូតមិនចង់ឃើញទឹកភ្នែករបស់នាងស្រក់ហូរសូម្បីតែមួយដំណក់ តែពេលនេះនាងស្រែកយំនៅចំពោះមុខគេយំព្រោះខ្លាចបាត់បង់គេ គេពិតជាឈឺចាប់ណាស់

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now