Because Of You

1K 38 0
                                    

ភាគទី 29                         
[ អារម្មណ៍សល់ ]

មួយអាទិត្យកន្លងផុតទៅ !
ទំនាក់ទំនងរបស់ជុងហ្គុកហើយនឹងបូមីក៏កាន់តែផ្អែមល្ហែមពីរមួយថ្ងៃទៅមួយថ្ងៃ ជុងហ្គុកក៏កាន់តែស្រលាញ់ឃ្លាតពីនាងមួយនាទីក៏ខលរក សូម្បីតែពេលដែលនាងចូលផ្ទះបាយធ្វើម្ហូបក៏តាមអោបពីក្រោយយ៉ាងស្អិតជួយធ្វើជាកូនកាំបិទអោយនាងទៀតផង

ប៉ាម៉ាក់ក៏រកពាលារៀបការអោយបានតែក៏មិនមេនជាពេលនេះ ! គួរអោយស្តាយខ្លាំងណាស់ដែលខែនេះគ្មានពេលវេលាសមស្របសម្រាប់អោយជុងហ្គុកហើយនឹងបូមីរៀបការ ពួកគេទាំងពីរជើងលេខមិនសមស្របបើប្រជែងជាមួយព្រហ្មលិខិតក៏អាចនឹងបែកមិនអាចរស់នៅជាមួយគ្នាបាន ។ តែការរស់នៅជាមួយគ្នាជារឿយៗបែបនេះក៏មិនសូវជាល្អប៉ុន្មានបើមានម្ខាងប្រលែងដៃគ្រប់យ៉ាងក៏នឹងត្រូវចប់

“ បងជួនអូនដើរលេងពេញមួយថ្ងៃហើយអូនមិនទាន់បានសប្បាយចិត្តទៀតហ្អេស៎ ! អេ៎រឺមួយទៅបន្តទៀតល្អដែលទេ ? ”
ជុងហ្គុកមិនចង់អោយបូមីគឹតច្រើន គេចង់ឃើញស្នាមញញឹមមិនចង់អោយនាងមានទុក្ខកង្វល់ តាំងពីបានដឹងរឿងរ៉ាវដំណើរស្នេហារបស់នាងអាចនឹងមានការប្រេះឆារទើបនាងចេះតែខ្វាយខ្វល់

“ ទៅលេងសមុទ្រល្អទេ ? បងនឹងមានពេលវេលាផ្អែមល្ហែមជាមួយអូនតែពីរអ្នក ” ជុងហ្គុក
“ ហឹមម , បងហត់ពេកហើយរវល់ការងារហើយត្រូវមករវល់ជាមួយអូនទៀត ” យ៉ាងណាក៏នាងគឹតដល់ជុងហ្គុកមុនស្រាប់ទៅហើយ ចេញពីធ្វើការក៏កំដរនាងនាំទៅនេះនាំទៅនោះ ថ្ងៃខ្លះក៏សឹងតែមិនបានមើលការងារទៀត

“ ជាមួយអូនបងមិនហត់ទេ ” ជុងហ្គុក
“ ល្ងាចហើយអូនគឹតថាពួកយើងគួរតែទៅផ្ទះទៅ ”
បូមីនឹងជុងហ្គុកបែរមកញញឹមដាក់គ្នាហើយក៏បើកឡានទៅផ្ទះតែម្តង បើផ្អែមល្ហែមស្រលាញ់គ្នាយ៉ាងនេះមានរឿងអីដែលត្រូវអោយពួកគេទាំងពីរបែកបាក់គ្នាទៅ

មកដល់ផ្ទះក៏រក្សាទម្លាប់ដើមចូលទៅធ្វើអាហារជាមួយគ្នាបញ្ចេញភាពផ្អែមល្ហែមធ្វើអោយអ្នកដែលគ្មានគូច្រណែន ! សូម្បីតែលោកប៉ាអ្នកម៉ាក់ដែលលួចមើលក៏ទឹកមុខញញឹមញញែមណាស់ដែលបានឃើញកូនប្រុសកែប្រែខ្លាំងដល់ថ្នាក់នេះ ទ្រាំតែមួយដង្ហើមទៀតបានរៀបការឆាប់មានទាយាទអោយត្រកូលចនសុភមង្គល់ក៏រឹតតែរីកធំធេងជាងនេះទៀត ><

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now