Because Of You

981 45 0
                                    

ភាគទី 31   
[ មួយកាំផ្លៀងដែលយកប្តីយើងទៅដេកអោប ]

ជុងហ្គុកចូលមកក្នុងបន្ទប់ងួតទឹកសំអាតខ្លួនរួចហើយក៏ប្រមូលខោអាវដែលប្រឡាក់ទៅទុកមួយដុំសម្រាប់អោយអ្នកបម្រើយកទៅសំអាត ! គេក៏ស្រាប់តែប្រទះឃើញស្នាមក្រែមមួយនោះហើយអារម្មណ៍ក៏ភ្ញាក់ផ្អើលណាស់ តែក៏គឹតសង្ឃឹមថាបូមីមិនបានឃើញស្នាមមួយនេះ តែក៏គួរអោយស្តាយណាស់ដែលការពិតមិនអាចកុហកបានទេ

“ ព្រឹកនោះមានអ្វីកើតឡើង ? ”
“ វាមិនអាចជារឿងផ្តេសផ្តាស់នោះទេ ”
ជុងហ្គុករកនឹងថាពេលដែលគេដេកលក់មិនទាន់ក្រោកនោះតើគួរមានអ្វីកើតឡើង ? យូអុីនេះកាន់តែផ្តាសទៅៗហើយមិននឹកស្មានថាមនុស្សស្រីថ្លៃថ្នូរដូចជានាងមានគំនឹកអាក្រក់គួរអោយស្អប់បែបនេះទាល់តែសោះ ថ្ងៃនេះនាងអាចធ្វើអោយមានស្នាមក្រែមចុះថ្ងៃផ្សេង ?

“ ឈឺក្បាល ! ឈប់គឹតហើយ ”
ជុងហ្គុកប្រញាប់យកឯកសណ្ឋានមកស្លៀកព្រោះត្រូវទៅមើលការងារនៅឯក្រុមហ៊ុន ចុះមកដល់ជាន់ក្រោមក៏ឃើញអនាគតប្រពន្ធជាទីស្រលាញ់ត្រៀមអាហារមួយឈុតធំទុកអោយគេលើតុរួចស្រេចទៅហើយ នៅមានអាហារខ្ចប់ទុកទៅញាំនៅឯក្រុមហ៊ុនទៀត

“ អូនយកចិត្តទុកដាក់ជាមួយបងដល់ថ្នាក់នេះផងហ្អេស៎ ”
ជុងហ្គុកចាប់ដៃបូមីទាំងសងខាង តែមិនភ្លេចថើបថ្ពាល់នាងមួយខ្សើតទេវាជាទម្លាប់ទៅហើយពេលជួបមិនថើបគឺមិនបាន
“ អោយតែបងរវល់មើលឯកសារគឺគ្មានពេលចុះទៅញាំអាហារនោះទេ អូនក៏ត្រៀមទុកអោយបងស្រួលញាំក្នុងបន្ទប់ ” បូមី

“ ប្រពន្ធអ្នកណាទេអីក៏គួរអោយស្រលាញ់យ៉ាងនេះ ” ជុងហ្គុក
“ ឆាប់ញាំអាហារពេលព្រឹកទៅ ”
អនាគតប្តីប្រពន្ធមួយគូនេះក៏កំដរគ្នាញាំអាហារពេលព្រឹក ! បូមីដំបូងឡើយក៏ត្រូវទៅធ្វើការដែលតែដោយសារអនាគតស្វាមីខ្លាចប្រពន្ធមិនស្អាតមិនល្អឥតខ្សោះថ្ងៃរៀបការទើបអោយនាងសំងំនៅតែផ្ទះ

“ ចេញពីធ្វើការបងប្រញាប់មករកអូន ”
“ អូខេ, បាយៗ ”
ជុងហ្គុកថើបបូមីមួយខ្សើតជាលើកចុងក្រោយហើយក៏បើកឡានចេញទៅក្រុមហ៊ុនបាត់ទៅ បូមីក៏មានអារម្មណ៍ថាអផ្សុកណាមួយក្នុងចិត្តរបស់នាងមិនសូវជាល្អប៉ុន្មានទើបគឹតចង់ចេញទៅខាងក្រៅរកកន្លែងស្ងប់ស្ងាត់ទម្លាក់រឿងសោកសៅទាំងឡាយចោល

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now