Because of You

1K 51 6
                                    

ភាគទី 26
[ អ្នកស្រីចនរបស់បង ]

បីថ្ងៃក្រោយមក !
ជុងហ្គុកក្រោយពីជាសះស្បើយហើយពេទ្យក៎អនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ ! នៅតាមផ្លូវត្រឡប់ទៅផ្ទះវិញជុងហ្គុកអង្គុយក្បែរបូមីហើយដៃរបស់គេក៏កាន់ដៃបូមីជាប់មិនរបូតទៀត បូមីអង្គុយឡើងត្រង់ខ្លួនមិនហ៊ានសូម្បីតែកម្រើកផង សុខៗសម្លេងកូរពោះក៏បន្លឺឡើងគ្រូកៗគឺជុងហ្គុកកំពុងតែឃ្លាននោះអី

" អ៎មេនហើយ ខ្ញុំមានសុាំងវិចដែលណា "
" លោកញាំ ទ្រាប់ពោះសិនទៅ " បូមីហុចនំសុាំងវិចទៅអោយជុងហ្គុកទាំងត្រជាក់ដៃស្រេប រាងក្រាស់សើចហើយក៏ចាប់ទាំងនំហើយក៏ចាប់ទាំងដៃនាងទាញមកថើបខ្សើត ><

" ចង់ញាំនាងដែល អោយញាំអត់ ? " ជុងហ្គុក
" ឆ្កួតទេហេស៎ " បូមីស្តាប់ហើយព្រឺឆ្អឹងខ្នងខ្ញាក នាងគេចទៅម្ខាងឡើងផ្ញាច់នឹងទ្វារឡានសូម្បីតែមុខក៏មិនហានបែរទៅរកជុងហ្គុកផងសុខចិត្តបែរទៅកញ្ចក់ឡាន

ភូមិគ្រិះត្រកូលចន !
ក្នុងភូមិគ្រិះថ្ងៃនេះហាក់ប្លែកខ្លាំងណាស់មានសភាពអ៊ូអរខ្លាំង នៅពេលដែលវត្តមានជុងហ្គុកហើយនឹងបូមីមកដល់អ្នកម៉ាក់ក៏រត់ទៅរកកូនទាំងពីរ ! ទាំងពីរអ្នកចាប់អារម្មណ៍ច្រើនជាងគេគឺឃើញឈុតកូនកំលោះកូនក្រមុំមួយគូកំពុងដាក់តាំងលើម៉ានីកាំងទាំងដែលពីមុនមិនដែលមានដាក់តាំងនោះទេ

" អ្នកម៉ាក់នេះជាអ្វីនឹង ? " ជុងហ្គុកឆ្ងល់ឡើង
" គ្មានអីទេកូនគ្រាន់តែមិត្តម៉ាក់បើកហាងឈុតមង្គល់ការនឹងណាទើបចង់អោយកូនទាំងពីរថតម៉ូតអោយ " លោកស្រីចន

" ថតម៉ូតហេស៎ ? " បូមីនឹងជុងហ្គុកស្រែកឡើងដំណាលគ្នា តែទាំងពីរអ្នកមិនទាន់បានសម្រេចចិត្តអីផងក៏ត្រូវគេចាប់យកទៅតែងខ្លួនទាំងសងខាងបាត់ទៅហើយ ! បូមីត្រូវផាត់មុខតុបតែងខ្លួនធ្វើសក់ជាកូនក្រមុំទាំងមិនបានត្រៀមទុក រីឯជុងហ្គុកវិញក៏ដូចគ្នាមិនដឹងថាលោកប៉ាអ្នកម៉ាក់បានត្រៀមផែនការអីទុកនោះទេ ។

ប្រហែលជាមួយម៉ោងក្រោយកូនក្រមុំមិនបានព្រៀងក៏តុបតែងខ្លួនរួចយ៉ាងស្រស់ស្អាត ! បូមីចុះមកពីជាន់លើទាំងភ័យនឹងអៀនៗមិនតឹចនោះទេនាងមិនដែលតែងខ្លួនស្រស់ស្អាតបែបនេះហើយក៏ត្រូវតែងគូជាមួយជុងហ្គុកទៀតមិនដឹងថាគេសើចនាងរឺក៏អត់ទេ

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now