ភាគទី ៦៣ [ បុរសទុរគត & បុរសកំសត់ស្នេហ៍ ]

813 35 0
                                    

ទម្រាំតែបានមកដល់ទីក្រុងវិញវាក៏ល្ងាចជ្រុលបាត់ទៅហើយ អ៊ុំរបស់ម៉ូណាបើកឡានយឿតៗគឿមៗព្រោះតែទទួលបានបញ្ជារពីក្មួយស្រីទីពីរគឺបូមីនេះឯងថាអោយបើកឡានតាមសម្រួល ធ្វើយ៉ាងណាអោយប្តីរបស់នាងទទួលមេនរៀនជីវិតអោយច្រើន អោយគេទទួលពាក្យថាអត់ទ្រាំៗៗអោយបានច្រើនបំផុត ។ ជុងហ្គុកទឹកមុខដូចត្រូវគេចាប់ចងយកទៅបាញ់ជិះឡានអត់ដំបូលកាត់ដីមិនទាន់ចូលដល់ក្រុងក៏ហុយអើយសែនហ៊ុយសក់ក្បាលគេឡើងដូចសំបុកមាន់អស់ទៅហើយ មុខវិញមិនបាច់និយាយដីរុំឡើងចង់មួយទឹកហើយ ឆ្លងកាត់ក្តៅក៏ក្តៅចង់បែកលលាដ៍ក្បាលទម្រាំមកដល់ក្រុងវិញក៏ចុករ៉ោយតាមដងខ្លួន បើនិយាយពីទ្រាំវិញក៏ទ្រាំស្ទើរតែដាច់ខ្យល់ ។

    " អ្នក ! អ្នកប្រុស " អ្នកយាមទ្វារឃើញសភាពអ្នកប្រុសហើយក៏ស្រឡាំងកាំងបើជុងហ្គុកបិទបាំងមុខប្រហែលជាពួកគេគឹតថាជាជនអនាថាហើយព្រោះសភាពគឺដូចមេនទេ ។

    " ប្រកាច់មិនបើកទ្វារទេហ្អេស៎ ? "
    " ចង់អោយយើងដេញធាក់ពួកឯងអោយបាក់ចង្កេះមេនទេ " គេមួម៉ៅណាស់កំពុងតែរងចាំឱកាសគុំអោយឆាប់មកដល់ផ្ទះផង ឥឡូវពួកកូនចៅមកធ្វើរស្ទាក់ស្ទើរទៀតរឿងអីមិនអោយគេក្តៅថែមនោះ ?

    " បើកហើយទានៗៗ " អ្នកបើកទ្វារបើកអោយជុងហ្គុកយ៉ាងរហ័ស ហើយជុងហ្គុកក៏ដើរចូលទៅក្នុងបរិវេណភូមិគ្រិះភ្លាមៗ ពួកគេនាំគ្នាខ្សិបខ្សៀវពីចៅហ្វាយព្រោះឃើញគូទខោហើយក៏ខោអាវចៅហ្វាយមានប្រឡាក់លាមកគោជាប់មកតាមខ្លួន ><

    " គាត់ធ្វើស្រែទេដឹង ? "
    " ដួលលើអាចម៍គោច្រើនជាង " កូនចៅនាំគ្នាកេះកៀវខ្សិបខ្សៀវពីចៅហ្វាយនាយដែលអស់សភាពព្រោះរូបរាងគាត់នៅពេលនេះគួរអោយចង់សើចពិតមេន ។ ជុងហ្គុកដើរត្រុកៗទាំងមុខស្អុយចូលទៅក្នុងផ្ទះក្នុងចិត្តគេនៅពេលនេះក៏ចង់ជំរះកំហឹងអោយដាច់ស្រឡះអស់ភ្លាមៗព្រោះគឹតថាបូមីអាចនៅក្នុងផ្ទះនេះ នាងមកសេអ៊ូលវិញប្រាកដណាស់មានតែទីនេះហើយដែលនាងគួរតែមក

    " លីបូមី ! លីបូមី " ស្រែកខ្លាំងៗ
    " លីបូមី អូននៅទីណា ? ឆាប់ចេញមកលីបូមី "
    " លីបូមីកុំអោយបងខឹងជាងនេះណា អូនចេញតាមសម្រួលមក "
ជុងហ្គុកចូលមកដល់ក្នុងផ្ទះក៏ស្រែកខ្លាំងៗផ្អើលអស់អ្នកបម្រើនាំគ្នាចេញមកមើលអ៊ូអរឆ្ងល់ថាអ្នកប្រុសកើតអីមិចក៏ស្រែកដូចគេចាក់អ៎អញ្ចឹង ? សូម្បីតែលោកប៉ាអ្នកម៉ាក់កំពុងរកភាពស្ងប់ស្ងាត់អានសៀវភៅនៅក្នុងបន្ទប់ដាក់សៀវភៅក៏ត្រូវសម្លេងរបស់គេរំខានមិនចេញទៅមើលគឺមិនបានដែល ... ។

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now